រាត្រីសិល្បៈអំណរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

(TVU) - នារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា សិស្សនិស្សិតជាច្រើនបានជួបជុំ​គ្នានៅសាលប្រជុំ D5ទស្សនា​កម្មវិធីសិល្បៈអបអរសាទរ​បើក​បវេសនកាលឆ្នាំសិក្សា ២០២៣ - ២០២៤ អំណរ​អនុស្សាវរីយ៍​​លើកទី៤១ ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​១៩៨២ - ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ២០២៣​) និងជូន​អាហារូបករណ៍ដល់​និស្សិតសាកលវិទ្យាល័យត្រាវិញដែលជំនះការលំបាក។

កម្មវិធីសិល្បៈ​មានកិត្តិយសទទួលការចូលរួមពី លោក​ស្រីបណ្ឌិត Thach Thi Dan សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ​ត្រា​វិញ; លោកបណ្ឌិត Nguyen Tien Dung អតីតសាកលវិទ្យាធិការរង​ និង​ជា​អនុប្រធានក្រុមប្រឹក្សាពិគ្រោះ​សាលា; ព្រម​ទាំង​ថ្នាក់ដឹកនាំសហជីពសាលា​ សម្ពន្ធ​យុវជន-សមាគមនិស្សិតសាលា​ និង​ថ្នាក់ដឹកនាំការិយាល័យ​ មហាវិទ្យាល័យនៃសាលា និងតំណាងអ្នកឧបត្ថម្ភអាហារូបករណ៍។

12-1

ថ្លែងសុន្ទរកថាក្នុងកម្មវិធីរាត្រីសិល្បៈ លោក​ស្រីបណ្ឌិត Thach Thi Dan សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស សាកលវិទ្យាធិការរងនៃសាកល​វិទ្យាល័យ​ត្រា​វិញ​បានមានប្រសាសន៍ថា៖ នេះជាសកម្មភាពប្រចាំឆ្នាំដែលរៀបចំឡើងក្នុងគោលបំណងបង្ហាញការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដោយមានទំនុកច្រៀង និងសូរសំនៀងបំផុសស្មារតីសាទរ ភាពស្វាហាប់ប្រកបដោយភាពច្នៃប្រឌិតក្នុងចំណោមសិស្ស-និស្សិត បង្កើតភាពស្និទ្ធស្នាល និងជិតស្និទ្ធរវាងនិស្សិតថ្មី និងនិស្សិតដែលកំពុងសិក្សានៅសាលា​ ហើយក៏ជាអំណោយពិសេសដែលនិស្សិតផ្តល់ជូនដល់លោកគ្រូអ្នកគ្រូផងដែរ។

សាកលវិទ្យាធិការរង លោកស្រី​បណ្ឌិត Thach Thi Dan បានថ្លែងអំណរគុណចំពោះអ្នកឧបត្ថម្ភ ហើយសង្ឃឹមថា​អាហារូបករណ៍ដ៏មានតម្លៃទាំងនេះ​និស្សិតដែលទទួលបាន​នឹងប្រើប្រាស់ក្នុងគោលបំណងត្រឹមត្រូវ បម្រើតម្រូវការសិក្សា និងការរស់នៅរបស់ខ្លួនឱ្យបានល្អនៅសាកលវិទ្យាល័យត្រាវិញ។

យោងតាម​សមមិត្ត Pham Le Phuong Thao សមាជិកអចិន្ត្រៃយ៍សម្ពន្ធ​យុវជនខេត្ត លេខា​សម្ពន្ធ​យុវជនសាលា ប្រធានសមគមនិស្សិតសាលា បានឲ្យដឹងថា ឆ្នាំនេះ សម្ពន្ធ​យុវជន-សមាគមនិស្សិតសាលា​បានរៀបចំសកម្មភាពជាច្រើន ដើម្បីអបអរសាទរអនុស្សាវរីយ៍​លើកទី៤១ ទិវាគ្រូបង្រៀនវៀតណាមមាន​ដូចជា៖ ពិធី​ប្រឡង "សំនៀងនិស្សិត - The Voice TVU" ឆ្នាំ២០២៣; ប្រកួតកីឡាសម្រាប់​និស្សិតប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទាក់ទាញកីឡាករ-កីឡាការិនីជាង៤០០នាក់​ក្នុង​នោះ​មាន​បាល់ទាត់និស្សិតនារី; បាល់ទះនិស្សិតប្រុស (បាល់ថាមវន្ត) - ស្រី (បាល់ខ្យល់)។

 12-2

12-3

ទន្ទឹមនឹងនោះ អង្គភាពចំណុះ​សម្ពន្ធ​យុវជន-សមាគមនិស្សិតបានរៀបចំទីលានកម្សាន្តដ៏សម្បូរបែប និងទាក់ទាញនិស្សិត​ជាច្រើន​ចូលរួមយ៉ាង​កុះករ​ ដូចជាការប្រកួតរាំ flashmod អាស្រ័យ​ដោយ​សម្ពន្ធ​យុវជនមហាវិទ្យា​ល័យសេដ្ឋកិច្ច-នីតិសាស្រ្ត​ចាត់តាំង។ ប្រកួតបង្កើតវីដេអូ Tiktok ក្រោម​ប្រធានបទ "TVU​ក្នុងបេះដូងខ្ញុំ" អាស្រ័យ​ដោយក្លឹប TVU Social Media​ចាត់តាំង​; កម្មវិធីប្រឡងច្រៀងចម្រៀងជាតិ អាស្រ័យ​ដោយ​សម្ពន្ធ​យុវជន​មហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថាន​ចាត់តាំងឡើង; ក្លឹប​សារព័ត៌មាន​​​បោះពុម្ព​ផ្សាយ​«កថាអំណរគុណ​»​ ជូន​លោកគ្រូ​អ្នកគ្រូ។

12-4

បណ្ដាឈុតឆាកសិល្បៈមានការវិនិយោគ និងជ្រើសរើសខ្លឹមសារ សម្លៀកបំពាក់ គ្រឿងបរិក្ខា និងមាន​ការ​ហាត់​ពត់យ៉ាង​ផ្ចិត​ផ្ចង់​។ បណ្ដាឈុតឆាកសម្ដែង​មាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហ៊ឹង​​ហើយ​រាត្រីសម្តែងសិល្បៈ​នេះ​ដែរ​បានក្លាយជាពិធីបុណ្យដ៏មានអត្ថន័យ បង្កើតបរិយាកាសប្រកួតប្រជែងដ៏រស់រវើកសម្រាប់សិស្សនិស្សិត។

ចូលរួមសម្តែងក្នុងរាត្រីសិល្បៈ ម្ចាស់ជើងឯកពានរង្វាន់ The Voice TVU ២០២៣ - Nguyen Xuan Thanhនិស្សិត​ថ្នាក់​បរិញ្ញាបត្រតន្ត្រីវិទ្យា​ឆ្នាំ​២០២២​ អោយ​ដឹង​ថា៖ “ពួកប្អូននាំយកទំនុកច្រៀងនិងសំនៀង ដើម្បីផ្ញើជូនដល់លោកគ្រូ អ្នកគ្រូ នាថ្ងៃទី២០ ខែ​វិច្ឆិកា។ នោះ​ជា​អំណោយ​ដ៏​មាន​អត្ថន័យ​មួយ​ ជាមួយ​នឹងវាចារជូនពរ ​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ ​ចំពោះ​បុព្វហេតុ​អប់រំមនុស្ស​»​

12-5

ក្នុងឱកាសនេះ មូលនិធិអាហារូបករណ៍ AHLS Nguyen Thai Binh; អាហារូបករណ៍​ក្រុមអតីតនិស្សិតវៀតណាមនៃសាកលវិទ្យាល័យ Los Banos ប្រទេសហ្វីលីពីន; មូលនិធិអាហារូបករណ៍ Fondation De La Chenelière; អាហារូបករណ៍ Amis De France; អាហារូបករណ៍បណ្ឌិត វេជ្ជបណ្ឌិត Le Tan Hung; លោក Le Thai Su ប្រធានសមាគមអតីតយុទ្ធជនឃុំ Long Duc បានជូន​អាហារូបករណ៍ដល់​និស្សិតជាង​១២៤នាក់ ដែល​ជម្នះ​ការលំបាកពុះ​ពារក្នុងការសិក្សា ដោយមានតម្លៃទឹក​ប្រាក់​សរុបជាង៧៥០លានដុង។

សាលាផ្តល់កិត្តិយស និងជូនពរ​ដល់​និស្សិតដែលទទួល​បាន​ពាន​រង្វាន់​ខ្ពស់ក្នុងពិធី​ប្រឡងវោហាសាស្រ្តភាសាវៀតណាមសម្រាប់និស្សិតបរទេសឆ្នាំ២០២៣; ពិធី​ប្រឡងវោហាសាស្រ្តភាសាចិនថ្នាក់ជាតិឆ្នាំ​២០២៣; ពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់និស្សិតក្នុងគ្រឹះស្ថានអប់រំ​ឧត្តមសិក្សាឆ្នាំ២០២៣។

ជូន​ពាន​រង្វាន់ដល់សមូហភាព និងបុគ្គល​ដែលឈ្នះ​ពាន​រង្វាន់ក្នុងការប្រកួតបង្កើតវីដេអូនៅលើវេទិកា Tiktok ក្រោម​ប្រធានបទ "TVU ក្នុងបេះដូងខ្ញុំ" ឆ្នាំ២០២៣។

អត្ថបទ​ដោយ៖ Hoang Nam – Hoang Tinh

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន រាត្រីសិល្បៈអំណរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា