បិទការប្រកួតកីឡាអំណរអនុស្សាវរីយ៍លើកទី៤១ទិវាគ្រូបង្រៀនវៀតណាម(ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨២ - ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣)

(TVU) - ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា នៅ​កីឡាដ្ឋាន​នៃសាកលវិទ្យាល័យ​ត្រាវិញ​បាន​ចាត់​តាំង​ពិធីបិទការ​ប្រកួត​​កីឡា​អំណរ​អនុស្សាវរីយ៍លើក​ទី៤១​ទិវាគ្រូ​បង្រៀន​វៀត​ណាម​(ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​១៩៨២ - ថ្ងៃ​ទី​២០ខែ​វិច្ឆិកាឆ្នាំ​២០២៣); អំណរ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២៣ - ២០២៤ឈាន​ទៅ​អំណរ​មហាសន្និបាត​​ថ្នាក់​ជាតិ​​សមាគម​និស្សិត​វៀត​ណាម​លើក​ទី១១ អាណត្តិកាល​២០២៣ - ២០២៨។

អញ្ជើញ​ចូល​រួម​ពិធីបិទ​ការ​ប្រ​កួត​កីឡា​ ផ្នែក​ខាង​អង្គភាព​ឧបត្ថម្ភ​មានវត្តមាន​របស់​​លោក​ Ngo Hong Khanh ប្រធាន​ការិយាល័យ​​អាជីវកម្ម Viettel ផ្នែក​ខាង​សាកលវិទ្យាល័យ​ត្រាវិញ មាន​ការ​អញ្ជើញ​ចូល​រួម​របស់​សមមិត្ត Pham Le Phuong Thao លេខាសម្ព័ន្ធ​យុវជន​សាលា ប្រធាន​គណៈ​ចាត់​តាំង; សមមិត្ត​ Cao Thanh Tam អនុប្រធាន​ប្រចាំ​ការ​សមាគម​និស្សិត​សាលា; សមមិត្ត Nguyen Dinh Chieu អនុប្រធាន​សមាគម​និស្សិត​សាលា; សមមិត្ត Nguyen Minh Hien សមាជិក​អចិន្ត្រៃយ៍សម្ព័ន្ធ​យុវជន​សាលា; សមមិត្ត Lam Van Phuong សមាជិក​អចិន្ត្រៃយ៍សម្ព័ន្ធ​យុវជន​សាលា - អនុប្រធាន​គណៈ​ចាត់​តាំង; លោក​គ្រូ Nguyen Van Chinh ​ប្រធាន​ក្រុម​អាជ្ញាកណ្ដាល មួយ​អន្លើ​ដោយ​កីឡាករ​​ កីឡាការិនីដែល​ជា​សិស្សនិង​និស្សិត​ចូល​រួម​ផង​ដែរ។

ការ​ប្រកួត​កីឡា​ឆ្នាំ​នេះ​មាន​ការ​ចូល​រួម​ប្រ​កួត​នៃ​​ក្រុម​បាល់ទះ​​​ទាំង​បុរស​និង​នារី​ចំនួន​១៩​ក្រុម; ក្រុម​បាល់​ទាត់​ទាំង​​​បុរស​និង​នារី​ចំនួន​២១​ក្រុម។ ​ចាប់ផ្ដើម​ប្រ​កួត​​ពី​ថ្ងៃ​ទី​២៨​ខែ​តុលា​ដល់​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា។

13-1

ថ្លែង​សុន្ទរកថា​បិទការ​ប្រកួត​ សមមិត្ត Pham Le Phuong Thao បាន​ឲ្យ​ដឹង​ថា៖ អស់​​រយៈ​ពេល​មួយ​ខែ​ប្រកូត​ដោយ​ស្មារតី​អង់អាច ប្រសើរ​ឧត្តម​ សុទ្ធចិត្ត​និង​សាមគ្គី ក្រុម​កីឡា​ទាំង​អស់​បាន​ផ្ដល់​អោយ​​ទស្សនិក​ជនដោយ​បណ្ដា​គ្រាប់​បាល់​ និង​បច្ចេកទេស​បណ្ដើរ​បាល់​ល្អ​ភ្នែក។ មានទាំង​ស្នាម​ញញឹម​នៃ​ក្ដី​សប្បាយ ហើយ​ក៏​មាន​ផង​ដែរ​នូវ​ដំណក់​ទឹក​ភ្នែក​នៃ​ការ​សោក​ស្ដាយ។​ លើស​អ្វី​ៗ​ទាំង​អស់​គឺការ​​ប្រកួត​បាន​នាំ​មក​នូវ​បរិយាកាស​កម្សាន្ត​ល្អ​ប្រសើរ​ មាន​សារប្រយោជន៍និង​ផ្ដល់​នូវ​ឱកាស​ទំនាក់​ទំនងទៅ​វិញ​ទៅ​មក; លើក​កម្ពស់​ស្មារតី​សាមគ្គីភាព​​នៃ​បណ្ដា​អង្គភាព។ តាម​រយះ​នោះ ​សមមិត្ត Pham Le Phuong Thao តំណាង​គណៈ​ចាត់​តាំង​បាន​ថ្លែង​អំណរ​គុណ​ដល់​បណ្ដា​អង្គភាព​ឧបត្ថម្ភ អ្នក​គាំ​ទ្រ​បាន​ចូល​មក​គាំទ្រ​ស្មារតី​ដល់​កីឡាករ កីឡាការិនី ញ៉ាំងអោយ​ពួក​​គេ​ទាំង​អស់​គ្នា​ឆ្លង​ផុត​ឧបស័គ្គ​និង​បញ្ចេញ​អស់​ពី​សមត្ថភាព​របស់​ខ្លួន។

13-2

13-3

13-4

13-5

13-6

អស់​រយៈពេល​មួយ​ខែ​ប្រកួត​ដោយ​មោះ​មុត​ និង​ឆ្លង​កាត់ឧបស័គ្គ គណៈ​ចាត់​តាំង​ជ្រើស​បាន​​នូវ​បណ្ដា​ក្រុម​បាល់​ឆ្នើម​សម្រាប់ពាន​រង្វាន់​ឆ្នាំ​នេះគឺ៖

* លទ្ធផល​ការ​ប្រកួត​កីឡា​បាល់ទះ​បុរស​និង​នារី៖

+ ក្រុម​ទទួលពាន​រង្វាន់​លេខ​១គឺ៖ ក្រុម​បាល់​ទះ​បច្ចេកទេស - បច្ចេកវិទ្យា; មនុស្ស​សាស្រ្ត

+ ក្រុម​ទទួល​ពាន​រង្វាន់លេខ​២គឺ៖ សាខាសមាគម​និស្សិត​ស្រុក​យៀន​ហាយ; សេដ្ឋកិច្ច - នីតិសាស្ត្រ

+ ក្រុម​ទទួលពាន​រង្វាន់លេខ​៣គឺ៖ ក្រុម​បាល់​ទះ​មនុស្សសាស្រ្ត​២; វេជ្ជសាស្រ្ត​១

+ ក្រុម​ទទួលពាន​រង្វាន់​លើក​ទឹក​ចិត្ត​គឺ៖ ក្រុម​បាល់​ទះ​កសិកម្ម - វារី​វប្បកម្ម; កសិកម្ម - ជលវប្បកម្ម

* លទ្ធផលការ​ប្រកួត​កីឡា​បាល់ទាត់​បុរស​និង​នារីគឺ

+ ក្រុម​ទទួលពាន​រង្វាន់លេខ​១គឺ៖ ក្រុម​បាល់​ទាត់បច្ចេកទេស - បច្ចេកវិទ្យា; មនុស្ស​សាស្រ្ត១

+ ក្រុម​ទទួលពាន​រង្វាន់លេខ​២គឺ៖ ក្រុម​បាល់​ទាត់​សេដ្ឋកិច្ច - នីតិសាស្ត្រ​; សេដ្ឋកិច្ច - ច្បាប់

+ ក្រុម​ទទួលពាន​រង្វាន់លេខ​៣គឺ៖ ក្រុម​បាល់ទាត់​មនុស្សសាស្រ្ត; ក្លឹប​និស្សិត​ល្អ​៥​ប្រការ

+ ក្រុម​ទទួលពានរង្វាន់​លើក​ទឹក​ចិត្ត​គឺ ក្រុម​បាល់​ទាត់​កសិកម្ម - វារី​វប្បកម្ម

* លទ្ធផលរង្វាន់ឯកជន រង្វាន់​កីឡាករ​ កីឡាការិនីទាត់​ចូល​ច្រើន​គ្រាប់​បំផុត

+ កីឡា​​បាល់​ទាត់​បុរស៖ Huynh Dang Khoa, Luu Van Hai Dang, Nguyen Van Toan

+ កីឡា​​បាល់​ទាត់​នារី៖ Nguyen Tang My Quyen

ថ្លែង​​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ពេល​ទទួល​បាន​រង្វាន់កីឡាករ ​កីឡាការិនីទាត់ចូល​ច្រើន​គ្រាប់​បំផុត កីឡាការិនី Nguyen Tang My Quyen បាន​ឲ្យ​ដឹង​ថា៖ នេះ​ជា​លើក​ដំបូង​ប្អូន​បាន​ចូល​រួម​ការ​ប្រ​កួត​​កីឡានៅ​សាកលវិទ្យាល័យ​ត្រា​វិញ មុន​នេះ​ប្អូន​ក៏​ធ្លាប់​សាក​ល្បង​នឹង​កីឡា​បាល់​ទាត់ តែ​មិន​ជំនាញ។ ប្អូន​រីក​រាយ​យ៉ាង​ក្រៃ​លែង​ពេល​ដែល​បាន​រួម​នឹង​មិត្ត​ភ័ក្ដិដណ្ដើម​បាន​ពាន​រង្វាន់​​លេខ​១ព្រម​ទាំង​ទទួល​រង្វាន់​ឯកជន​សម្រាប់​ខ្លួន។

បង​ Tran Minh Phu គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់​ក៏​បាន​ចែក​រំលែក​ថា៖ គ្រប់​ជំហាន​ តាំង​ពី​ការ​បម្រុង ហ្វឹក​ហាត់​រហូត​ដល់ពេល​ប្រកួត​ លំបាក​បំផុត​គឺ​បរិច្ឆេទ​សិក្សា​របស់​កីឡាករស្អេកស្កះ ពេល​វេលា​សម្រាប់​ហាត់​តិច​តួច ត្រូវ​សុំ​សម្រាក​រៀន​ឬ​ប្ដូរ​ពេល​រៀន។ ប៉ុន្តែ មិត្ត​ទាំង​អស់​នៅ​តែសម្ដែង​ឲ្យ​ឃើញ​នូវ​ស្មារតីកីឡា​ល្អ​ប្រសើរ​ ​ប្រកួតអស់​ពី​សមត្ថភាព

13-7

13-8

13-9

13-10

13-11

ការ​ប្រកួត​កីឡា​ជម្រុញ​សកម្មភាព​ហាត់​ប្រាណ​ កីឡា; បង្ក​លក្ខណៈ​ឲ្យ​សិស្ស​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ បាន​ទំនាក់ទំនង​ សិក្សា​រៀន​សូត្រ ចែក​រំលែក​នូវ​រឿង​ដ៏​មាន​ន័យ​ជា​ច្រើន​ដែល​កីឡា​បាន​ផ្ដល់ឲ្យ។ បន្ទាប់ពីនោះ​គឺ​សាយភាយ​ដល់​និស្សិត​គ្រប់​ជំនាន់​ចេះ​បន្ត​និង​រក្សា​ស្មារតី​ កីឡាមិន​មែន​យក​ឈ្នះ​លើ​អ្នក​ដទៃទេ​ នោះ​គឺ​មិត្ត​អាច​យក​ឈ្នះ​លើ​ខ្លួន​ឯង

អត្ថបទ​ដោយ៖ Minh Phuong – Quang Vinh

ប្រែ​សម្រួល​ដោយ៖ Son Van Dong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បិទការប្រកួតកីឡាអំណរអនុស្សាវរីយ៍លើកទី៤១ទិវាគ្រូបង្រៀនវៀតណាម(ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨២ - ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣)