មហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា៖ សន្និសីទពង្រឹងគណៈប្រតិបត្តិការសមាគមអតីតនិស្សិតអាណត្តិ ២០២៣ - ២០២៨

(TVU) - នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា - សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងសន្និសីទពង្រឹងគណៈប្រតិបត្តិការសមាគមអតីតនិស្សិតមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យាអាណត្តិ ២០២៣ - ២០២៨ និងប្រកាសបញ្ជី​រាយនាម​គណៈ​ប្រតិបត្តិការថ្មី រួម​មាន​សមាជិក១៥រូប។

14-1

លោកបណ្ឌិត Vo Phuoc Hung ព្រឹទ្ធបុរស (ខាងឆ្វេង) ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិបត្តិការសមាគមអតីតនិស្សិតនៃមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា អាណត្តិ ២០២៣ - ២០២៨

ថ្លែងសុន្ទរកថាក្នុងសន្និសីទ លោកបណ្ឌិត Vo Phuoc Hung ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា មានប្រសាសន៍៖ សមាគមអតីតនិស្សិតជាចំណងចងសម្ព័ន្ធរវាងនិស្សិតគ្រប់ជំនាន់ រួមចំណែកក្នុងការអភិវឌ្ឍរបស់សាលា។ ឆ្លងតាមរយៈសមាគម និស្សិតគ្រប់ជំនាន់រួមគ្នាកសាងផែនការ និងយុទ្ធសាស្ត្រ តភ្ជាប់និងឧបត្ថម្ភ រួមគ្នាអភិវឌ្ឍ។

សន្និសីទបានពិភាក្សា និងដាក់ចេញនូវគោលដៅ ទិសដៅ និងវិធានការសកម្មភាពក្នុងអាណត្តិថ្មី។ ភារកិច្ចជាក់ស្តែងមួយចំនួនដូច៖ ចូលរួមចែករំលែកបទពិសោធន៍ ឧទ្ទេសនាមការងារធ្វើ និងការជ្រើសរើសបុគ្គលិក​របស់អង្គភាព; សហការក្នុងការពិគ្រោះជម្រើសនិស្សិត; ឧបត្ថម្ថការ​ធ្វើកម្មសិក្សា Co-op ទស្សនកិច្ច​សិក្សា​របស់និស្សិត និងផ្តល់មតិយោបល់​ដល់កម្មវិធីបណ្តុះបណ្តាលរបស់មហាវិទ្យាល័យជាដើម។

14-2

បង Le Minh Nhat នាយករងក្រុមហ៊ុនដំណោះស្រាយ Viettel ត្រាវិញ អនុប្រធានសមាគមអតីតនិស្សិតអាណត្តិ ២០២៣ - ២០២៨ បានស្នើសមាគមអតីតនិស្សិត គប្បីចាត់តាំងនូវកម្មវិធី​ចែករំលែកបទពិសោធន៍ និងបំណិនឆ្លើយបទសម្ភាសន៍សម្រាប់និស្សិតមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា បង្កើនឱកាសកៀកជិតវិជ្ជាជីវៈ ការងារធ្វើនៅតាមក្រុមហ៊ុន និងអាជីវកម្ម ពិសេសគឺវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍។

14-3

14-4

ស្របក្នុងឱកាសនេះ ក្នុងអង្គសន្និសីទបានផ្តល់ជូនអាហារូបករណ៍ចំនួន​១៦ចំណែក មួយចំណែកៗ២លានដុងដល់និស្សិតឆ្លងកាត់ភាព​លំបាក។ ​មហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា បានបង្កើតមូលនិធិអាហារូបករណ៍និស្សិត រក្សាសកម្មភាពផ្តល់ជូនអាហារូបករណ៍ ដើម្បីជំនួយកម្លាំងនិស្សិតដែលមានស្ថានភាពលំបាក៕

អត្ថបទនិងរូបថត៖ Van Khanh

ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា៖ សន្និសីទពង្រឹងគណៈប្រតិបត្តិការសមាគមអតីតនិស្សិតអាណត្តិ ២០២៣ - ២០២៨