វគ្គបំពាក់បំប៉នភាសាខ្មែរដល់កម្មាភិបាល និងបុគ្គលិករដ្ឋខេត្តបាកលីវ

(TVU) – នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា គណៈជនជាតិ និងសាសនាខេត្ត​បាក​លីវ​ បាន​សហការ​ជា​មួយ​សាកលវិទ្យាល័យត្រា​វិញ​ បើកថ្នាក់បំពាក់​បំប៉ន​ភាសាខ្មែរ​ដល់កម្មាភិបាល​ និងបុគ្គលិករដ្ឋចំនួន​១១១នាក់នៃ​​ខេត្ត​បាកលីវ​ នៅសាកលវិទ្យាល័យ​បាកលីវ។

15-1

​ក្នុង​កម្មវិធី​បើក​វគ្គ​សិក្សា​នេះមានការ​អញ្ជើញ​ចូល​រួម​របស់​លោក To Thanh Phuong ប្រធាន​គណៈ​ជនជាតិ និងសាសនាខេត្ត​បាកលីវ​; លោក Tien Hai Ly សាកលវិទ្យាការ​រងនៃ​សាកលវិទ្យាល័យបាក​លីវ​ និងកម្មាភិបាល​ បុគ្គលិករដ្ឋ​នៃ​គណៈ​ជនជាតិនិង​សាសនាខេត្ត​បាក​លីវ​ និងគណៈ​ជនជាតិ​និង​សាសនាបណ្ដា​ស្រុក​ក្រុង​ចំណុះ​ខេត្តបាក​លីវ​ ព្រម​ទាំង​សិក្ខាកាម​ចំ​នួន​ ១១១​នាក់​បានចូលរួមផង​ដែរ។

ផ្នែក​ខាង​សាកលវិទ្យាល័យ​ត្រាវិញ មានការ​អញ្ជើញ​ចូល​រួម​នៃ​លោក​ស្រី​ បណ្ឌិត​ Thach Thi Dan សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យត្រាវិញ; លោក​ស្រីបណ្ឌិត Cao Thi Hong Cam ប្រធាន​មជ្ឈមណ្ឌលភាសាបរទេសនិង​ពត៌មាន​វិទ្យា​ Victory និង​លោក​គ្រូ​ អ្នក​គ្រូ​ចូលរួមផងដែរ​។

15-2

ថ្លែងសុន្ទរកថា​ក្នុងពិធីបើកវគ្គ​សិក្សា​ លោក​ស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង​នៃ​សា​កលវិទ្យាល័យត្រាវិញ​បានឲ្យដឹងថា៖ គណៈជនជាតិ និងសាសនា​ខេត្ត​បាក​លីវ​ និងសាកលវិទ្យាល័យ​ត្រា​វិញ​ បាន​សហការគ្នា​យ៉ាង​ហ្មត់​ចត់​ក្នុង​ការ​អនុវត្ត​កម្មវិធី​គោល​ដៅ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ ​ការអនុវត្ត​​វគ្គបំពាក់​បំប៉ន​ភា​សាខ្មែរ​សម្រាប់​កម្មាភិបាល​ និងបុគ្គលិករដ្ឋនៅ​ខេត្តបាក​លីវ។

លោក​ស្រី​សាកលវិទ្យាធិការ​រង​បន្ត​ថា សាកលវិទ្យាល័យត្រាវិញ​មាន​ធន​ធាន​មនុស្ស ​និង​បទ​ពិសោធន៍​គ្រប់​គ្រាន់​ក្នុង​ការ​បណ្តុះ​បណ្តាល​ភា​សា​ខ្មែរ​ ហើយ​ធា​នា​ថា​ ថ្នាក់​បំប៉ន​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ស្រប​តាម​កាលវិភាគ​ និង​​គោល​ដៅបាន​បណ្ដាក់​ចេញ។ បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា​ សិក្ខា​កាម​ទទួល​បានចំណេះដឹង​​​ និង​បំណិន​ក្នុង​ការ​ប្រើ​ប្រាស់​ភា​សា​ខ្មែរ​នៅ​កម្រិត​មូលដ្ឋាន​ ដើម្បីជា​មូលដ្ឋាន​គ្រឹះ​សម្រាប់សិក្សាបន្ត​ទៀត​នៅ​កម្រិតខ្ពស់ទៀត​។ ឆ្លង​តាម​វគ្គ​សិក្សា​នេះ​ដែរ​អាច​ជួយ​សិក្ខាកាម​ប្រើ​ប្រាស់​ភា​សា​ខ្មែរនៅ​ក្នុង​ការ​ងារ​ផ្ទាល់​ខ្លួន​ រួម​ចំណែក​តម្រែ​តម្រង់​ទិស​នៃ​ការ​យល់​ដឹង​អំ​ពី​មាគ៌ា​ និង​គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ ​និង​​តភ្ជាប់សហគមន៍​ជន​ជាតិ។​

លោក To Thanh Phuong ​ប្រ​ធានគណៈ​ជន​ជាតិ​ និង​សាសនា​ខេត្ត​បាក​លីវ​ បានមាន​ប្រ​សាសន៍​ថា​ នៅ​ភូមិភាគ​មួយ​ចំ​នួន​នៃ​ខេត្ត​បាក​លីវ​ មាន​ជន​ជាតិ​ខ្មែរ​រស់​នៅច្រើនកុះ​ករ​ ប៉ុន្តែ​កម្មាភិ​បាល​ ​និងបុគ្គលិករដ្ឋ​មួយ​ភាគ​ធំ​ចេះ​ភាសា​ខ្មែរបាន​តិចតួច​។ ហេតុ​ដូច្នេះហើយ​ ការ​អនុវត្ត​ថ្នាក់​បំប៉ន​ភា​សា​ខ្មែរ​ គឺជាកិច្ចការមួយដ៏​ចាំបាច់ និង​ធា​នា​បាន​​ការ​សម្រេច​នូវ​គោល​ដៅ​ជាតិ ក៏ដូច​ជា​ការអភិវឌ្ឍជីវភាព​រស់​នៅ​របស់​ប្រជា​ជន ជាពិ​សេស​គឺជនជាតិភាគតិច។ វគ្គ​សិក្សា​​​​​រួម​ចំណែក​​អនុវត្ត​ភារកិច្ច​បំពាក់​បំប៉ន​ចំណេះ​ដឹង​​ភា​សា​​ខ្មែរ​សម្រាប់​កម្មាភិបាល​​អនុវត្តជាក់​ស្ដែង​​ក្នុង​ការងារ​ និង​បង្កើន​​ប្រសិទ្ធភាពក្នុង​សកម្មភាព​នៃ​​ការងារ។

លោក​បាន​ស្នើ​ឱ្យ​សិក្ខាកាម​ទាំងអស់​រៀប​ចំ​ពេលវេលា​សិក្សា​ឱ្យបាន​ត្រឹម​ត្រូវ​ ពង្រីក​សមត្ថភាព​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង​ និង​លើក​កម្ពស់​តួ​នា​ទី​​របស់សិក្ខាកាម​ កម្មាភិបាល​ និងបុគ្គលិក​រដ្ឋ​ដើម្បី​សម្រេច​ជោគ​ជ័យ​នូវ​គោល​ដៅសិក្សា​ និង​គោល​ដៅ​ជាតិ​ យក​ចិត្ត​ទុក​ដាក់​និង​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ជា​ជនជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមរបស់​ខេត្ត។

សិក្ខាកាម​ Huynh Thi Bich Nga កំពុង​បំពេញ​ការ​ងារ​​នៅភូមិ​តាវឡាង ឃុំវិញ​ត្រាច ក្រុង​បាក​លីវ​បានសម្ដែង​ចំណាប់អារម្មណ៍​ថា៖​ ការចូលរួមវគ្គ​សិក្សា​នេះ គឺជា​ភារ​កិច្ច​សំខាន់ និង​មាន​សារៈ​ប្រយោជន៍​ដើម្បីឆ្លើយ​តប​តម្រូវការនៃ​ការងារ។ ខ្ញុំ​និងមិត្ត​ទាំង​អស់​ក្នុង​ថ្នាក់រៀន​​ប្តេជ្ញា​ចិត្ត​ខិត​ខំ​សិក្សាយ៉ាង​យក​ចិត្ត​ទុក​ដាក់​ គោរព​តាម​បទបញ្ញត្តិ​របស់​សាលា​​និង​ថ្នាក់​រៀន អនុវត្ត​ចំណេះ​ដឹង​ និង​ជំនាញ​ភាសា​ខ្មែរ​ បន្ទាប់​ពី​បាន​សិក្សា​ទៅ​ក្នុង​ការ​ងារ​ចលនា​មហាជន​ ជួយ​ប្រជា​ជន​ ជាពិសេស​ប្រ​ជា​ជន​ជា​ជន​ជាតិ​ខ្មែរ ក្នុង​ជីវភាព​រស់​នៅប្រ​ចាំ​ថ្ងៃ ផ្សារ​ភ្ជាប់​នឹងការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​របស់​ខេត្ត។

អត្ថបទ​ដោយ៖ Tran Tram

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វគ្គបំពាក់បំប៉នភាសាខ្មែរដល់កម្មាភិបាល និងបុគ្គលិករដ្ឋខេត្តបាកលីវ