ផ្លាស់ប្តូរវប្បធម៌និងអប់រំ អបអរសាទរខួបអនុស្សាវរីយ៍២២ឆ្នាំ ទំនាក់ទំនងសហប្រតិបត្តិការរវាងត្រាវិញនិងកាណាដា

(TVU) - នារាត្រី​ថ្ងៃទី​២៣ ​ខែ​វិច្ឆិកា​ សា​កល​វិទ្យាល័យ​ត្រា​វិញ​បាន​​សហការ​ជា​មួយ​គណៈ​គ្រប់​គ្រង​គម្រោង​ SME ​ត្រា​វិញ​បាន​ចាត់​តាំង​កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​​និងអប់រំ​ ​អបអរសាទរខួបអនុស្សាវរីយ៍​​២២​ឆ្នាំ​ នៃ​ទំនាក់​ទំនង​សហប្រតិបត្តិការ​​រវាង​ត្រា​វិញ កាណាដា​​នៅសាល​ប្រ​ជុំ ​D5។​

16-1

អញ្ជើញ​ចូល​រួម​កម្មវិធី​នេះ ​មានវត្តមាន​របស់​លោក Shawn Steil ឯកអគ្គរដ្ឋទូត​កា​ណា​ដា​ប្រ​ចាំ​នៅ​វៀត​ណាម; លោក ​Brian Allekinders ភារធារី​​អភិវឌ្ឍន៍ និង​ជា​សហប្រ​ធានគណៈចង្អុល​ការ​គម្រោង SME ត្រាវិញ; លោកស្រី Annie Dubé អគ្គកុងស៊ុល​កា​ណា​ដា​ប្រ​ចាំនៅ​​ទី​ក្រុង​ហូ​ជី​មិញ​ ព្រម​ទាំង​មន្ត្រី​​នៃ​ស្ថានទូត និង​ស្ថាន​អគ្គកុង​ស៊ុល​កា​ណា​ដា​បាន​ចូល​រួម​ផង​ដែរ​។

ភាគី​ខេត្តត្រាវិញមានការ​អញ្ជើញ​ចូល​រួម​​របស់​លោក Le Van Han អនុលេខាគណៈកម្មាធិ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​គណៈកម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​ និង​ជា​សហ​ប្រធាន​គណៈចង្អុល​ការ​គម្រោង​ SME ​ត្រា​វិញ; ​សាស្ត្រាចារ្យ​ បណ្ឌិត​ Pham Tiet Khanh លេខា​គណៈកម្មាធិ​ការ​បក្ស​ ប្រ​ធាន​ក្រុមប្រឹក្សា​ភិបាល​​សាកលវិទ្យាល័យ​ត្រា​វិញ​ និង​ជា​ប្រ​ធាន​សមាគម​មិត្តភាព​វៀត​ណាម​ - កា​ណាដា​នៅ​​ខេត្ត​ត្រា​វិញ​; សាស្ត្រាចារ្យរង​ បណ្ឌិត Diep Thanh Tung សាកល​វិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ​; ថ្នាក់ដឹកនាំមន្ទីរ​ស្ថាប័ន​ខេត្ត​ និង​អង្គភាព​នានា​ចំណុះសា​លា​​; ព្រម​ទាំង​បណ្ដា​សមមិត្តនៃ​គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការ​ប្រតិបត្តិ​ការ​នៃសម្ព័ន្ធ​យុវជន - សមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ​ មួយ​អន្លើ​ដោយ​និស្សិតជាង​៥០០​នាក់បានចូលរួមផង​ដែរ។

ក្នុង​រាត្រីនេះ​ ក្រៅ​ពី​ការឧទ្ទេសនាមអំពីដំណើរការអភិវឌ្ឍ​នៃ​សាកលវិទ្យាល័យត្រាវិញ និង​ទំ​នាក់​ទំ​នង​សហប្រតិបត្តិការអន្តរជាតិ​ ថែម​ទាំង​មាន​កម្មវិធី​​សម្ដែង​សិល្បៈ​ ​ដោយក្រុម​​​និស្សិត​​នៃ​​សាកលវិទ្យាល័យ​ត្រាវិញ​ និង​ល្បែង​សួរ​ឆ្លើយ​ ទាក់ទងនឹងវប្បធម៌ ការ​អប់រំ​​នៃ​ប្រទេស​កាណាដា​​និងខេត្ត​ត្រាវិញទៀត​ផង។

16-2

សាស្ត្រាចារ្យ បណ្ឌិត Pham Tiet Khanh ប្រ​ធាន​ក្រុមប្រឹក្សា​ភិបាល​​សាកល​វិទ្យាល័យ​ត្រា​វិញ​ និងជា​ប្រធាន​សមាគម​មិត្តភាព​វៀត​ណាម - ​កាណាដា​បានមានប្រសាសន៍ថា៖ គម្រោង​​សាកលវិទ្យាល័យ​រង​​​សហគមន៍វៀតណាម-កាណាដា​ និង​សាកលវិទ្យាល័យ​រង​​​សហគមន៍ត្រាវិញ ដែល​បច្ចុប្បន្ន​​ជា​​សាកលវិទ្យាល័យត្រា​វិញ ​​បាន​បញ្ជាក់​ពី​តួនាទី​​​បណ្តុះ​បណ្តាល​​ ​ស្រាវជ្រាវ​ វិទ្យាសាស្ត្រ​ ​អភិវឌ្ឍ​​​និង​​សម្រេចជោគ​ជ័យ​​មួយ​ជំ​ហាន​​កាន់​តែ​ប្រសើរឡើង។

នេះ​គឺជា​លទ្ធផល​ឆ្លង​តាម​​ទំនាក់ទំនងសហប្រតិបត្តិការរវាង​ខេត្ត​ត្រា​វិញ​ - កាណាដា​ ក្នុង​រយៈ​ពេល២២​ឆ្នាំ​កន្លង​មក​ លើ​វិស័យ​អប់រំ​​និងបណ្តុះ​បណ្តាល​ ជា​ពិសេស​គឺ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​សម្រាប់ខេត្ត​ត្រាវិញ​​និងទូទាំង​តំ​បន់។ ដោយ​ការខិតខំ​ប្រឹងប្រែង ​និង​ការ​ប្តេជ្ញា​ចិត្ត​ សា​កល​វិទ្យាល័យ​ត្រា​វិញ​​​រក្សា​បាន​លំនឹង​ និង​អភិវឌ្ឍ​មុខ​ជំនាញ​​បណ្តុះ​បណ្តាលជា​ច្រើន​ប្រ​កប​ដោយ​​ពិពិធកម្ម ដើម្បីឆ្លើយ​តប​តម្រូវការ​សិក្សា​របស់​សហគមន៍ និង​តម្រូវ​ការ​ការ​ងារ​របស់​សង្គម។

ទន្ទឹម​នឹង​បណ្ដា​គម្រោងការ​ដែលរដ្ឋាភិបាល​កាណាដាបាន​ឧបត្ថម្ភដល់​ខេត្តត្រាវិញ គឺ​ជា​សក្ខីភាព​នៃចំណង​​មិត្តភាព​ សាមគ្គី​ភាព និងទំនាក់ទំនងដ៏​ជិតស្និទ្ធ​រវាង​ប្រ​ជា​ជន​ និង​រដ្ឋាភិបាល​កាណាដា​ផ្ដល់​ជូន​អោយ​ខេត្តត្រាវិញ។

16-3

នៅរាត្រី​ផ្លាស់​ប្តូរវប្បធម៌​និង​អប់រំ​នេះ​ ភ្ញៀវកិត្តិយស​ទាំង​ឡាយ​​បានរីករាយទស្សនា​បណ្ដា​ឈុត​សម្តែង​សិល្បៈ និងទស្សនា​​គំនូររបស់និស្សិត​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ;​ ចូល​រួម​សកម្មភាព​ល្បែង​កម្សាន្ត​​​សួរ​​និង​​ឆ្លើយ​​ទាក់​​ទង​​នឹង​​វប្បធម៌​​ ​​ការ​​អប់រំ​​​ខេត្ត​ត្រាវិញ​និង​​កាណាដា​។ ជាពិសេស លោក​ Shawn Steil ​ឯកអគ្គរដ្ឋ​ទូត​កាណាដា​ប្រចាំ​នៅ​វៀត​ណាម​បាន​នាំ​មក​នូវ​ការ​សម្តែង​សិល្បៈ​ដ៏​គួរ​ឱ្យ​ទាក់​ទាញអារម្មណ៍​ ​និងទទួល​បាន​ការគាំ​ទ្រ​យ៉ាង​ខ្លាំង​​ពី​និស្សិត។

16-4

ថ្លែងសុន្ទរកថា​ក្នុងពិធីនេះ លោក Shawn Steil ឯកអគ្គរដ្ឋទូត​កាណាដា​​ប្រ​ចាំ​នៅ​វៀត​ណាម​បាន​អបអរសាទរ​ខួបអនុស្សាវរីយ៍​លើកទី៥០​នៃ​ទំនាក់​ទំនង​មិត្តភាព​វៀត​ណាម​ និង​កា​ណាដា​ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​២២​ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាង​ត្រា​វិញ​និងកាណាដា។ លោក​​ មានប្រសាសន៍​ថា៖ “កាណាដា​មាន​កិត្តិយស​ និង​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​​រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​កិច្ច​ និងអប់រំ​វិជ្ជាជីវៈ​​នៅ​ខេត្ត​ត្រា​វិញ និង​សាកលវិទ្យាល័យ​ត្រា​វិញ​នារយៈ​ពេល​កន្លង​មក។​ ខ្ញុំមាន​​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិ​វឌ្ឍន៍នៃខេត្ត​ត្រា​វិញ​ ក្នុង​នោះ​មាន​លក្ខណៈ​ពិ​សេស​ជា​ច្រើន​ មាន​វប្បធម៌​ពិសេស ​និង​សម្បូរបែប​ ទេសភាព​បៃ​តង​ដ៏​ស្រស់​ស្អាត​ ប្រជាជន​ស្លូត​ត្រង់ ​រាក់​ទាក់​ភ្ញៀវ​ និង​អាជីវកម្ម​យ៉ាង​ស្វាហាប់»។​ លោក Shawn Steil ​សង្ឃឹម​ថា​ត្រាវិញ​និង​កាណាដា​​ នឹងសហការ​គ្នា​ក្នុង​កម្រិត​យុទ្ធសាស្ត្រ​កាន់​តែ​ខ្ពស់​នា​ពេល​អនាគត​។

ក្នុង​ឱកាស​នេះ សា​កលវិទ្យាល័យ​ត្រា​វិញ​បាន​ប្រគល់​រង្វាន់​ការ​ប្រ​កួត​រចនា​វីដេអូ​អបអរសាទរ​ ខួប​អនុស្សាវរីយ៍​២២​ឆ្នាំនៃទំនាក់​ទំនង​សហប្រតិបត្តិ​ការ​កាណាដា-ត្រាវិញ អាស្រ័យ​ដោយ​គណៈ​គ្រប់គ្រងគម្រោងការ SME ត្រា​វិញ​ ​ សហការជាមួយមជ្ឈមណ្ឌលបណ្ដុះ​អាជីវកម្មខេត្តចាត់​​តាំង​​ឡើង​។ បន្ទាប់ពី​រយៈ​ពេល​ជិត៣​ខែ គណៈ​ចាត់តាំងទទួលបាន​​​ការ​ចាប់​អារម្មណ៍​របស់​បេក្ខជន​ទាំង​ឡាយ មាន​ចំនួន​៦០​ប្រធានបទ​ ភ្ជាប់​ជាមួយវិដេអូ​គួរ​ឱ្យទាក់​ទាញ​ ​ប្លែក​ៗ ​និង​ច្នៃប្រឌិត​ខ្ពស់។

16-5

លទ្ធផលនៃ​ការ​ប្រ​កួត​ បេក្ខនារី Nguyen Thanh Hanh Nguyen មក​ពី​ក្លឹប​សារព័ត៌មាន​ ទទួល​បាន​ជ័យ​លា​ភីលេខ​១; បេក្ខជន​ Tran Quoc Huy ក្រុម​ហ៊ុន​កែ​​ច្នៃ​ដូង​ខ្ទិះ​កូវ​កែ (VICOSAP) ​ ទទួល​បាន​ជ័យ​លា​ភីលេខ​២; បេក្ខនារី Thach Thi Ngoc Hieu ​បរិញ្ញាបត្រ​នីតិសាស្ត្រ​ឆ្នាំ២០២៣​ ទទួល​បាន​ជ័យ​លា​ភីលេខ​៣ និង​​បេក្ខជន Nguyen Minh Duc ក្លឹបសារព័ត៌មានទទួល​បាន​​រង្វាន់​លើក​ទឹក​ចិត្ត។

16-6

អត្ថបទ​ដោយ៖ Hoang Nam – Kha Duy

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ផ្លាស់ប្តូរវប្បធម៌និងអប់រំ អបអរសាទរខួបអនុស្សាវរីយ៍២២ឆ្នាំ ទំនាក់ទំនងសហប្រតិបត្តិការរវាងត្រាវិញនិងកាណាដា