(TVU) - នាថ្ងៃទី៨ ខែធ្នូ នៅទីក្រុងហ្វេក្រសួងអប់រំ និងបណ្តុះបណ្តាល សមាគមព័ត៌មានវិទ្យាវៀតណាម សមាគមនិស្សិតវៀតណាម និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ (សាកលវិទ្យាល័យហ្វេ) បានសហការគ្នារៀបចំពិធីបូកសរុប និងប្រទានរង្វាន់ Olympicព័ត៌មានវិទ្យា និស្សិតវៀតណាមលើកទី៣២។ សម័យប្រឡង Procon វៀតណាម និងពិធីប្រឡងសរសេរកូដនិស្សិតអន្តរជាតិ ACM/ICPC (ACM International Collegiate Programming Contest) តំបន់អាស៊ី។
Olympicព័ត៌មានវិទ្យានិស្សិតវៀតណាមលើកទី៣២ មានការចូលរួមប្រឡងនៃសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានចំនួន៧៨អង្គភាពដែលមកពីទូទាំងប្រទេស។ ក្នុងនោះមាននិស្សិតចូលរួមប្រកួត Super Cup ចំនួន៦៧រូប និស្សិត១៩៤រូបបានចូលរួមប្រឡងផ្នែកជំនាញព័ត៌មានវិទ្យា និងនិស្សិត៨៧រូបចូលរួមប្រឡងផ្នែកមិនជំនាញព័ត៌មានវិទ្យា និស្សិត០៥រូបនៃមហាវិទ្យាល័យ ១៥ក្រុម ដោយមាននិស្សិត៤៥រូបចូលរួមប្រឡងផ្នែក Open Source Software , ១៣ក្រុម ដោយមាននិស្សិត៣៨រូបចូលរួមប្រឡង PROCON វៀតណាម។
ដោយឡែក ការប្រកួតសរសេរកូដនិស្សិតអន្តរជាតិ ACM/ICPC ទីក្រុងហ្វេឆ្នាំ២០២៣ មាន១២៥ក្រុមចូលរួមប្រកួតប្រជែង ក្នុងនោះមាន១០៥ក្រុមវៀតណាមដោយមានសិស្សចំនួន៣៧៥នាក់ និង២០ក្រុមផ្សេងដោយមាននិស្សិតចំនួន៦០នាក់ដែលអញ្ជើញមកពីសាកលវិទ្យាល័យទាំង១០ ដែលមកពីប្រទេសសិង្ហបុរី កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងតៃវ៉ាន់។
ការប្រឡងនេះត្រូវបានដំណើរការទាំងស្រុងលើប្រព័ន្ធដាក់ពិន្ទុតាមអ៊ីនធឺណិតតាមស្តង់ដារអន្តរជាតិ។ ខ្លឹមសារនៃការប្រកួតសរសេរកូដ OLP និង ICPC នៅលើប្រព័ន្ធ VNOJ ត្រូវបានដំណើរការដោយក្លឹប Olympic វៀតណាម ប្រព័ន្ធប្រកួតប្រជែងសរសេរកូដធ្វើតាមស្តង់ដារ Procon ជប៉ុន ហើយខ្លឹមសារ OLP OSS ត្រូវបានប្រឡងតាមទម្រង់ Hackathon ។
សម័យប្រឡងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុម Olympic នៃសាកលវិទ្យាល័យត្រាវិញមានសមាជិកចំនួន០៤រូបចូលរួមក្នុងក្រុមជំនាញព័ត៌មានវិទ្យា និងសម័យប្រឡង ICPC រួមមាន : Cao Ka Ka ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានជំនាន់២០២០; Nguyen Duc Manh និង Duong Van Hiep ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានជំនាន់២០២១; Vo Tan Phat ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានជំនាន់២០២៣។ បញ្ចប់សម័យប្រឡង និស្សិត Duong Van Hiepបានឈ្នះរង្វាន់លេខ៣ ផ្នែកជំនាញព័ត៌មានវិទ្យា។
Olympic ព័ត៌មានវិទ្យានិស្សិតលើកទីមួយបានប្រារព្ធឡើងក្នុងឆ្នាំ១៩៩២ ឆ្លងកាត់៣២លើកដែលបានរៀបចំ ការប្រឡងបានក្លាយជាពិធីបុណ្យសម្រាប់និស្សិតដែលស្រឡាញ់ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងផ្សព្វផ្សាយ ដែលជាថ្នាលបណ្ដុះចំណង់ចំណូលចិត្តក្នុងការស្រាវជ្រាវ និងការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យារបស់និស្សិត ការប្រឡងនេះ គឺជាកន្លែងដើម្បីរកឃើញ និងបណ្ដុះបណ្ដាលទេពកោសល្យក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។
អត្ថបទដោយ៖ Hoang Nam
ប្រែសម្រួលដោយ៖ Van Thon