Get Together ២០២៣ - សារនៃសាមគ្គីភាព

(TVU) – កម្មវិធីសិល្បៈប្រពៃណី Get Together លើកទី ២០ ក្រោមប្រធានបទ “The Harmonie We” បានប្រព្រឹត្តឡើងនៅរាត្រីថ្ងៃទី១៤ ខែធ្នូ នៅសាកលវិទ្យាល័យត្រាវិញ បានទាក់ទាញគ្រូឧទ្ទេស និស្សិត និងអ្នកស្ម័គ្រចិត្តអន្តរជាតិ អ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ថ្នាក់​ដឹក​នាំ​មហាវិទ្យាល័យ​ភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ព្រម​ទាំងម្ចាស់​ឧបត្ថម្ភ លោក​គ្រូ​អ្នក​គ្រូ អ្នកស្ម័គ្រចិត្ត អតីតនិស្សិត និងនិស្សិតជិត ១.០០០នាក់ ចូលរួម​​និងតាមដានផ្ទាល់តាមរយៈទំព័រ​សង្គមរបស់សាកលវិទ្យាល័យត្រាវិញ។

រាត្រីសិល្បៈGet Together ក្រោមប្រធានបទ "The Harmonie We" បង្ហាញពីភាព​សម​សួន​​គ្នា ​នៃ​បណ្តាជនជាតិ រវាង​លោក​គ្រូ​អ្នក​គ្រូ​ជា​មួយ​និស្សិត គោរពសមូហភាពនាំមកនូវសាមគ្គីភាព និងឯកភាព។

11-1

សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung ថ្លែង​ថា៖ បន្ត​បន្ទាប់​១៩ឆ្នាំកន្លង Get Together បានក្លាយជារាត្រីសិល្បៈប្រពៃណីរបស់មហាវិទ្យាល័យភាសាបរទេស គឺជាសកម្មភាពមួយបង្កើត​ភាពស្និទ្ធ​ស្នាលផ្សារភ្ជាប់ក្នុង​ការ​សិក្សា ​ដោះ​ដូរ​បទពិសោធន៍​ រវាង​សិស្ស និស្សិត ជា​មួយ​គ្រូឧទ្ទេស អ្នកស្ម័គ្រចិត្ត និងអ្នកជំនាញទាំង​ឡាយ។​ ទន្ទឹមនឹងនោះ នៅ​ជា​ឱកាសសម្រាប់និស្សិត​​បង្ហាញនូវ​​វោហារ​កោសល្យ​ បន្ទាប់ពីបាន​សិក្សារៀនសូត្រ លត់ដំបំ​ណិន​ ឆ្លងតាមឈុត​សម្តែង​ជា​ច្រើន​ដូច​ជា​ ច្រៀង​ រាំបែបទំនើប រាំបែបប្រពៃណី សម្លៀកបំពាក់បង្ហាញ​ម៉ូដ​ និងការសម្តែងនានា​ដោយ​​ប្រើ​ប្រាស់​ច្រើន​ភាសា

11-17

ក្នុងបរិយាកាសរីក​រាយ​នៃរដូវបុណ្យណូអែល ជារៀងរាល់ឆ្នាំGet Together តែងនាំមកនូវ​កម្មវិធី​រាត្រី​សិល្បៈ​ ដោយ​ឈុត​ឆាកស្អិត​ស្អាង​​យ៉ាង​​ផ្ចិតផ្ចង់​​ សម្រាប់​ការ​ប្រ​គំ​តន្ត្រី​របស់​និស្សិត​​​ ​មាន​ឈុតសម្តែងល្ខោន​និយាយ​ ច្រៀង រំទំនើប​បែប​សម័យ ជាភាសាអង់គ្លេស កូរ៉េ និងចិន បង្ហាញ​វប្បធម៌​សម្បូរបែប​នៃ​​លក្ខណៈវិសេសនៃ​ជនជាតិ​នីមួយៗ​ នេះជាឱកាសសម្រាប់និស្សិត លត់​ដំ​បំណិត សិក្សា​បទ​ពិសោធ​ដោះដូរវប្បធម៌ បង្ហាញពីភាពស្វាហាប់ សមាហរណកម្ម ក៏ដូចជាទេពកោសល្យរបស់និស្សិតនៃ​សាកលវិទ្យាល័យត្រាវិញ។ កម្មវិធីមានឈុតសម្តែងបង្ហាញសម្លៀកបំពាក់ចម្រុះ ដោយប្រើវត្ថុធាតុដើមកែច្នៃ ដែល​រំលេច​សារថា "យុវជនសាកលវិទ្យាល័យត្រាវិញ ព្រួតដៃគ្នាការពារបរិស្ថាន"។

ប្អូន Nguyen Chi Thien ជា​និស្សិត​​ភាសាចិន ជំ​នាន់​២០២១ ចែករំលែកថា “នេះជាកម្មវិធីដ៏មានអត្ថន័យចំពោះនិស្សិតមហាវិទ្យាល័យភាសាបរទេស ឆ្លង​រយៈកម្មវិធីនេះ និស្សិត​ទាំង​ឡាយ​​ បាន​ចម្រើន​វិជ្ជា​ បង្កើន​មិត្ត​ជា​ច្រើន​​ មាន​ចំណងស្និទ្ធ​ស្នាល​ជាមួយនិស្សិតជំនាន់មុនៗ និងមិត្តភ័ក្តិនិស្សិតថ្មី និង​មាន​ឱកាស​សិក្សាផ្លាស់​ប្តូរ​បទពិសោធ​​ជា​មួយ​គ្នា​ នា​ពេលសម្រាក​លំហែកាយក្រោយពី​ការ​សិក្សា។”

11-14

11-15

ក្នុងកម្មវិធីនេះ ធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាមសាខាត្រាវិញ បានផ្តល់ជូនអាហារូបករណ៍ចំ​នួន៣០ចំណែក ក្នុង​មួយចំណែកមានតម្លៃ៥លានដុង ក្រុមសហជីពលេខ៣ បានផ្តល់អាហារូបករណ៍ចំ​នួន​៣ចំណែក ក្នុង​មួយចំណែកមានតម្លៃ២លានដុង និងលោក​ O Dan Phat ក៏ប្រគល់ជូន១៥ចំណែក ក្នុង​មួយចំណែកៗមានតម្លៃ២លានដុង សម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញ៕

11-16

 អត្ថបទដោយ៖ Hoang Nam – Huu Day

ប្រែសម្រួល​ដោយ៖ So Phune