សិក្ខាសាលាអនុវត្តបច្ចេកវិទ្យាប្រព្រឹត្តិកម្មទឹកអណ្ដូងបង្កង

(TVU) - នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជីវបច្ចេកវិទ្យានៃសាកល​វិទ្យាល័យ​ត្រាវិញ បានប្រព្រឹត្តឡើងនូវសិក្ខាសាលាពិគ្រោះយោបល់ពីភាគីជាប់ពាក់ព័ន្ធខាងគម្រោង "អនុវត្តបច្ចេកវិទ្យាប្រព្រឹត្តិកម្មទឹកអណ្ដូងបង្កង"។

អញ្ជើញចូលរួមក្នុងសិក្ខាសាលា ផ្នែកខាងសាកលវិទ្យាល័យ Liège មានសាស្រ្តាចារ្យ Benoît Henri J; សាស្ត្រាចារ្យ Alain Francis C; សាស្រ្តាចារ្យ David Roger D; សាស្រ្តាចារ្យ Célia Da D និងសាស្រ្តាចារ្យ Sophie Lise L ព្រមជាមួយនឹងអ្នកជំនាញការមកពីសាកលវិទ្យាល័យ Liège និងសាកលវិទ្យាល័យឧស្សាហកម្មទីក្រុងហូជីមិញ មន្ទីរ គណៈ ផ្នែក ហើយពិសេសទៀតនោះ មានការចូលរួមរបស់គ្រួសារចិញ្ចឹមបង្កងជាង៣០គ្រួសារក្នុងខេត្ត។

ខាងសាកលវិទ្យាល័យត្រាវិញ មានសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង; បណ្ឌិត Nguyen Tan Tai ព្រឹទ្ធបុរសមហាវិទ្យាល័យគីមីសាស្ត្រអនុវត្ត និងតំណាងថ្នាក់ដឹកនាំអង្គភាពនានាចំណុះសាលាផងដែរ។

12-1

ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការងសាលា មានប្រសាសន៍៖ សិក្ខាសាលាជាឱកាសផ្សារភ្ជាប់អ្នកវិទ្យាសាស្ត្រទាំងក្នុងនិងក្រៅប្រទេស ជំរុញកិច្ចសហប្រតិបត្តិការ ចែករំលែកចំណេះដឹង និងដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីកែលម្អអោយ​មាន​ប្រសិទ្ធភាពផលិតកម្មលើវិស័យចិញ្ចឹមបង្កង និងការពារបរិស្ថានទឹក។ នេះជាសកម្មភាពសំខាន់ ដើម្បីសម្រេចល្អប្រសើរនូវបែបបទគម្រោងអនុវត្តបច្ចេកវិទ្យាប្រព្រឹត្តិកម្មទឹកអណ្ដូងបង្កងក្នុងកម្មវិធីសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ Liège សាកលវិទ្យាល័យឧស្សាហកម្មទីក្រុងហូជីមិញ និងសាកលវិទ្យាល័យត្រាវិញ។

12-2

12-3

 12-4

12-5

12-6

12-7

12-8

ក្នុងឱកាសនេះ អ្នកជំនាញការបានដំណើរការពិនិត្យអង្កេតមើលស្ថានភាពគ្រួសារចិញ្ចឹមបង្កង ឆ្លើយបំភ្លឺនូវចម្ងល់ដែលគ្រួសារកំពុងជួបប្រទះ និងពិភាក្សាដាក់ចេញនូវដំណោះស្រាយអោយ​បានសមស្រប៕

12-9

អត្ថបទដោយ៖ Quoc Binh – Hoang Tinh

ប្រែ​សម្រួល​ដោយ៖ So Phune