ពិធី Macchabée - ការដឹងគុណចំពោះការរួមចំណែកដ៏ថ្លៃថ្នូរបស់អ្នកដែលបានបរិច្ចាគរាងកាយជូនវេជ្ជសាស្រ្ត

(TVU) - នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ និង​ឱសថសាស្រ្តនៃ​ សាកលវិទ្យាល័យត្រាវិញ បានប្រារព្ធពិធី Macchabée ដើម្បីថ្លែងអំណរគុណដល់អ្នកដែលបានបរិច្ចាគរាងកាយសម្រាប់បុព្វហេតុអប់រំ និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ។

អញ្ជើញចូលរួមក្នុងពិធីនេះ មានសាស្ត្រាចារ្យ បណ្ឌិត វេជ្ជបណ្ឌិត គ្រូពេទ្យប្រជាជន Ta Van Tram នាយកមន្ទីរពេទ្យពហុព្យាបាលខេត្តតៀន​យ៉ាង ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ​ និងឱសថសាស្រ្ត; បណ្ឌិត វេជ្ជបណ្ឌិត កម្រិត II Tran Kien Vu នាយកមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត និងជាប្រធានដេប៉ាតឺម៉ងវះកាត់;វេជ្ជបណ្ឌិតកម្រិតII Huynh Thi Hong Nhung នាយកមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត; បណ្ឌិត វេជ្ជបណ្ឌិត Nguyen Thanh Binh ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានវេជ្ជសាស្ត្រតាមតម្រូវការសង្គម ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត; បណ្ឌិត Do Nhat Phuong ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត; អនុបណ្ឌិត វេជ្ជបណ្ឌិត Doan Duong Chi Thien ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត; វេជ្ជបណ្ឌិត កម្រិត II Nguyen Doan Hoai ព្រឹទ្ធបុរសរងមហាវិទ្យាល័យទន្តវទនសាស្ត្រ រួមជាមួយនឹងថ្នាក់ដឹកនាំអង្គភាពចំណុះ​សាលា ព្រមទាំង​គ្រូឧទ្ទេស​ និងបុគ្គលិក និង​និស្សិត​នៃមហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថសាស្រ្តបានចូលរួមក្នុងពិធីនេះផង​ដែរ។

13-1

ថ្លែងសុន្ទរកថាក្នុងពិធីនោះ បណ្ឌិត វេជ្ជបណ្ឌិត កម្រិតII Tran Kien Vu នាយកមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ ព្រឹទ្ធបុរសរងមហាវិទ្យាល័យ​វេជ្ជសាស្ត្រ និង​ឱសថសាស្រ្ត និងជាប្រធានដេប៉ាតឺម៉ងវះកាត់ មានប្រសាសន៍ថា៖ “មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និងឱសថសាស្រ្ត នៃសាកលវិទ្យាល័យត្រាវិញបានបង្កើតឡើងជាមួយនឹងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល​សម្រាប់ខេត្ត និងតំបន់ បន្តប្រពៃណីផ្នែក​សុខាភិបាល​ យើងខ្ញុំ​ និង​អ្នក​ដែលប្រកប​ការ​ងារ​ខាង​វិស័យបណ្ដុះ​បណ្ដាល​អប់រំផ្នែក​វេជ្ជសាស្រ្ដ បាន​រៀបចំពិធី Macchabee ដើម្បីបង្ហាញពីការដឹងគុណចំពោះ​អ្នកដែលបានបរិច្ចាករាងកាយក្នុងបុព្វហេតុនៃការអប់រំ និងការស្រាវជ្រាវវេជ្ជសាស្រ្ត គោរព​លើកតម្កើងអំពើដ៏ថ្លៃថ្នូក្នុងភាពស្ងៀមស្ងាត់នៃអ្នកទាំងនោះ។”

13-2

13-3

ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​យ៉ាង​ឱឡារិក​នៅ​ក្នុង​សាល​​ប្រជុំ​D5 ពិធី​អុជធូបគោរព​បូជា​បានរៀបចំ​នៅ​ក្នុង​បន្ទប់​អនុវត្ត​កាយវិភាគសាស្ត្រ។ នៅទីនេះ សាកសពត្រូវបានរុំដោយកម្រងផ្កា ចង្កៀង ផ្កា ក្រៀលក្រដាស់ និងអុជធូបរំឭកគុណ​ជូនលោកគ្រូអ្នកគ្រូស្ងៀមស្ងាត់។

ប្អូន Huynh Trung Hao និស្សិតផ្នែកវេជ្ជសាស្ត្រវគ្គ​ឆ្នាំ​២០២១​បានអានវិយោគកថា ដោយបង្ហាញពីការ​គោរព​ដឹងគុណ និងមនោសញ្ចេតនាដ៏ល្អជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់បូជារាងកាយដោយស្ងៀមស្ងាត់សម្រាប់វេជ្ជសាស្រ្ត។ ប្អូន Trung Hao តក់ស្លុត​សម្តែង​ថា "ខ្ញុំសន្យាថានឹងខិតខំបង់ហ្វឹកគុណធម៌ បំប៉នទេពកោសល្យ និងខិតខំសិក្សាជានិច្ច ដើម្បីក្លាយជាវេជ្ជបណ្ឌិតមានវិជ្ជាជីវៈដ៏ល្អ សំបូរទៅដោយក្រមសីលធម៌វេជ្ជសាស្ត្រ និងមានប្រយោជន៍ដល់សង្គម"។

13-4

ពិធីគោរព​ដឹងគុណ Macchabée ក្នុងរយៈពេលជាច្រើនឆ្នាំកន្លង គឺជាថ្ងៃមួយដ៏ពិសិដ្ឋ និងសំខាន់សម្រាប់និស្សិត លោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៃសាលា នេះជាឱកាសមួយដើម្បីអប់រំនិស្សិតពេទ្យ មើលឃើញពីការទទួលខុសត្រូវក្នុងការសិក្សា និងជាមោទនភាពចំពោះវិជ្ជាជីវៈដែលខ្លួនបានជ្រើសរើស។ សមូហភាព គ្រូបង្រៀន និងនិស្សិតនៃមហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថសាស្រ្ត ប្តេជ្ញាចិត្ត​នឹង​បញ្ចេញ​អស់​ពី​សមត្ថភាព និងបញ្ញារបស់ខ្លួន ដើម្បីសិក្សា និងស្រាវជ្រាវ ដើម្បីក្លាយជាគ្រូពេទ្យដ៏ល្អ រួមចំណែកដល់សង្គម​។​ អនុបណ្ឌិត វេជ្ជបណ្ឌិត Doan Duong Chi Thien ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ​និង​ឱសថសាស្រ្តមានប្រសាសន៍ក្នុងពិធីនេះ។

ពិធីMacchabée - ឬហៅថា ពិធីគោរព​ដឹងគុណ "អ្នកដែលបានបរិច្ចាគរាងកាយជូនវេជ្ជសាស្រ្ត" គឺជាពិធីប្រចាំឆ្នាំរបស់និស្សិតពេទ្យដែលបង្ហាញពីការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលស្ម័គ្រចិត្តបរិច្ចាគរាងកាយរបស់គេដើម្បីវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រ។ ចាប់តាំងពីឆ្នាំ២០១៣​មក ពិធី Macchabée បានក្លាយជាថ្ងៃបុណ្យប្រចាំឆ្នាំសម្រាប់និស្សិតពេទ្យ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថសាស្ត្រ ។

13-5

អត្ថបទ​ដោយ៖ Hanh Nguyan – Lam Thinh

ប្រែ​សម្រួល​ដោយ៖ Van Thon