កម្មវិធីមនុស្សធម៌ស្ម័គ្រចិត្តកាត់សក់ដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្តត្រាវិញ និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា

(TVU) – នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសេវាកម្មសហគមន៍នៃសាកលវិទ្យាល័យត្រាវិញ បានចាត់តាំងកម្មវិធីមនុស្សធម៌ស្ម័គ្រចិត្តកាត់សក់ដោយឥតគិតថ្លៃដល់កុមារកំព្រា មនុស្សចាស់ជរាគ្មានទីពឹង និងអ្នកជំងឺវិកលចរិតនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្តត្រាវិញ និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា​វត្ត Lien Buu ស្រុកចូវថាញ់ ខេត្តត្រាវិញ ។

អនុបណ្ឌិត Phung Thi Phuong Khanh នាយកមជ្ឈមណ្ឌលសេវាកម្មសហគមន៍ ឱ្យដឹង៖ កម្មវិធីមនុស្សធម៌ស្ម័គ្រចិត្ត គឺជាសកម្មភាពសាមញ្ញ ប្រកបដោយភាពកក់ក្តៅ ពោរពេញដោយក្តីស្រឡាញ់ នាំមកនូវភាពស្រស់ស្អាតអំពីរូបរាងខាងក្រៅដល់កុមារ មនុស្សចាស់ជរា​គ្មានទីពឹង និងអ្នកជំងឺវិកលចរិត ដែលមានស្ថានភាពលំបាកខ្លាំង ហើយស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម Giap Thin នាពេលខាងមុខនេះ បង្ហាញពីការគិតគូរ យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់សាកលវិទ្យាល័យត្រាវិញជាមួយសហគមន៍ផងដែរ។

14-1

14-2

 14-3

14-4

14-5

14-6

នៅក្នុងកម្មវិធីនេះ មានកុមារកំព្រា មនុស្សចាស់ជរាគ្មានទីពឹង និងអ្នកជំងឺវិកលចរិតជាង៤០នាក់ដែលមានស្ថានភាពលំបាកខ្លាំងនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្តត្រាវិញ និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា​នៅ​វត្ត Lien Buu បានកាត់សក់ និងកក់សក់ដោយឥតគិតថ្លៃ។

លោកស្រី Le Thi Tu Anh នាយករងមជ្ឈមណ្ឌលគាំពារសង្គមខេត្តត្រាវិញ បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យត្រាវិញ ដែលបានជួយកុមារ និងមនុស្សចាស់ជរា​អំណរបុណ្យចូលឆ្នាំ​ថ្មី​វៀតណាមដ៏មានអត្ថន័យ ហើយសង្ឃឹមថាសកម្មភាពមនុស្សធម៌ស្ម័គ្រចិត្តដើម្បីសហគមន៍នេះ នឹងបានសំណាយភាយនិងអភិវឌ្ឍជាងទៀតក្នុងពេលខាងមុខ។

បងស្រី Truong Thi Cam Nhien ម្ចាស់ហាងធ្វើសក់ Nhien នៅផ្លូវ Pham Ngu Lao ខេត្តត្រាវិញ ចែករំលែកឱ្យដឹង៖ ចូលរួមក្នុងសកម្មភាពកាត់សក់ និងសេវាកម្មសហគមន៍ សមាជិកក្រុមបានរួមចំណែកមួយតូចដើម្បីជួយដល់កុមារ មនុស្សចាស់ជរា និងអ្នកជំងឺវិកលចរិតមានកម្លាំងចលករបន្ថែមក្នុងការរស់នៅ និងទទួលបុណ្យចូលឆ្នាំថ្មីវៀតណាមដោយភាពកក់ក្តៅ៕

អត្ថបទដោយ៖ Hanh Nguyen
ប្រែ​សម្រួល​ដោយ៖ So Phune