រួមដំណើរជាមួយក្រុមការងារមានបណ្ឌិត Cao Thi Hong Cam ប្រធានមជ្ឈមណ្ឌលភាសាបរទេស និងបច្ចេកវិទ្យាព័ត៌មានVictory ព្រមទាំងសមាជិកនៃក្រុមការងារ។
ខាងមហាវិទ្យាល័យវិជ្ជាជីវៈអានយ៉ាង មានការចូលរួមរបស់លោក Nguyen Thanh Hai នាយកសាលា; លោក Le Viet Phuong នាយករង និងជាប្រធានមជ្ឈមណ្ឌលភាសាបរទេស និងបច្ចេកវិទ្យាព័ត៌មាន; លោក Nguyen Thanh Sang ប្រធានការិយាល័យបណ្តុះបណ្តាលស្រាវជ្រាវវិទ្យាសាស្ត្រ និងបុគ្គលិកនៃមជ្ឈមណ្ឌលភាសាបរទេស និងបច្ចេកវិទ្យាព័ត៌មានរបស់សាលា។
ឆ្លងតាមរយៈការពិភាក្សា ភាគីទាំងពីរបានឯកភាពលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការមួយចំនួន៖ សហការគ្នារៀបចំបើកថ្នាក់បណ្តុះបណ្តាលបន្តពីកម្រិតមធ្យមសិក្សា បរិញ្ញាបត្ររង ឡើងកម្រិតបរិញ្ញាបត្រតាមតម្រូវការសង្គម; ជំរុញកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រ លើវិស័យដែលភាគីទាំងពីចំណាប់អារម្មណ៍;រៀបចំបើកថ្នាក់បណ្តុះបណ្តាល និងប្រឡងយកវិញ្ញាបនបត្រផ្នែកព័ត៌មានវិទ្យា និងភាសាបរទេស។
ក្នុងឱកាសនេះ មជ្ឈមណ្ឌលភាសាបរទេស និងបច្ចេកវិទ្យាព័ត៌មានVictory នៃសាកលវិទ្យាល័យត្រាវិញ និងមហាវិទ្យាល័យវិជ្ជាជីវៈអានយ៉ាង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការបង្ហាត់បង្រៀនភាសាអង់គ្លេស បង្កើតលក្ខណៈផ្លាស់ប្តូរ សិក្សារៀនសូត្រ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។
រូបភាពមួយចំនួនក្នុងពិធីចុះហត្ថលេខា៖
អត្ថបទដោយ៖Tran Tram
ប្រែសម្រួលដោយ៖ Sa Phone