លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា មកសួរសុខទុក្ខនិងធ្វើការនៅសាកលវិទ្យាល័យត្រាវិញ

2-1

(TVU) - នាថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក Madan Mohan Sethi អគ្គកុង​ស៊ុល​ឥណ្ឌា និង​គណៈ​ប្រតិភូ​បាន​មកធ្វើ​ការ​​នៅ​សាកលវិទ្យាល័យ​ត្រា​វិញ ពិភាក្សា​អំពី​​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​អប់រំ​ បណ្តុះបណ្តាល​ ​ប្រឹក្សាពិគ្រោះ​ ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ដោះដូរ​ និង​ផ្សព្វ​ផ្សាយ​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ​។​ សាស្ត្រាចារ្យបណ្ឌិត ​Pham Tiet Khanh ប្រធាន​ក្រុមប្រឹក្សាភិបាល​សា​លា ​និង​តំណាង​ថ្នាក់​ដឹក​នាំ​អង្គភាព​នានា​ចំណុះ​សាលា​បាន​ស្វាគមន៍​បដិសណ្ឋារៈ។

ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ជំនួប​ សាស្ត្រាចារ្យបណ្ឌិត Pham Tiet Khanh មាន​ទំ​នុក​ចិត្ត​​ថា​ ស្ថាន​កុង​ស៊ុល​ឥណ្ឌា​ប្រចាំការ​​នៅទី​ក្រុង​ហូជីមិញ​ នឹង​បន្ត​សហការ ​ឧបត្ថម្ភគាំ​ទ្រ​ថែម​ទៀត​ ដើម្បី​ជំរុញ​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ​​​លើវិស័យ​​អប់រំ និង​​បណ្តុះ​បណ្តាល​ ប្រឹក្សា​ពិគ្រោះ​ ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ ដោះដូរ​ និង​​ផ្សព្វ​ផ្សាយ​វប្បធម៌​រវាង​ប្រទេសទាំង​ពីរមួយ​ថ្ងៃ​កាន់តែ​ប្រ​សើរ​ឡើង។​​

2-2

សាស្ត្រាចារ្យបណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សា​ភិបាល​សាលាថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ជុំនួប​​

ភាគី​ទាំង​ពីរ​បន្ត​កិច្ច​ពិភាក្សា​​អនុវត្ត​ផែន​ការ​សហប្រតិបត្តិការ​ជាក់​លាក់​នា​ពេល​ខាង​មុខ​ ស្តីពី​ការ​ផ្លាស់​ប្តូរ​និស្សិត​ និង​បុគ្គលិក​ គ្រូ​ឧទ្ទេស​ រវាង​សាកលវិទ្យាល័យត្រាវិញ ​និង​វិទ្យាស្ថាន​ សាកលវិទ្យាល័យ​នៅ​ប្រ​ទេស​ឥណ្ឌា។​ ផ្ដល់​ជូន​អាហារូបករណ៍​បណ្ដុះ​បណ្ដាល​វគ្គ​ខ្លី និងវគ្គ​បណ្ដុះ​បណ្ដាល​រយៈពេល​វែង​នៅ​គ្រប់​កម្រិត​សិក្សា​​សម្រាប់​និស្សិត​ និងគ្រូ​ឧទ្ទេស​ទៅ​សិក្សា​និង​ស្រាវ​ជ្រាវ​នៅ​ប្រទេស​ឥណ្ឌា។​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​ និង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី​ការអប់រំ និងបណ្តុះបណ្តាល ប្រឹក្សាពិគ្រោះ​ និង​ស្រាវជ្រាវ​លើ​វិស័យ​វិស្វកម្ម​មេកានិច ​បច្ចេកវិទ្យាព័ត៌មាន ​សុខាភិបាល។ល។ ​សហការគ្នា​រៀបចំ​ព្រឹត្តិការណ៍​ និងកម្មវិធីជជែក​ ជាពិសេស​រៀបចំ​ពិធី​តាំង​ពិព័រណ៍​​វប្បធម៌ ​«ទិវាឥណ្ឌា» នៅសាកលវិទ្យាល័យត្រាវិញ នៅ​ចុង​ខែមីនា​ ឬដើម​ខែ​មេ​សា តាម​ទម្រង់​អន​ឡាញ ​និង​ដោយ​ផ្ទាល់។​

លោក Madan Mohan Sethi អគ្គកុង​ស៊ុល​ឥណ្ឌា​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សក្ដានុពល​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យត្រាវិញ​ ​និងអង្គភាព​ឥណ្ឌា ​ហើយនឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំផុត​ ដើម្បី​អនុវត្ត​ លើ​កិច្ច​សហប្រតិបត្តិការ​ដែល​ភាគីទាំង​ពីរ​បាន​ពិភាក្សា​នា​ពេល​ខាង​មុខ។​

2-3

លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា (ខាងឆ្វេង)

ក្នុងឱកាសនេះដែរ​ លោក Madan Mohan Sethi និងគណៈប្រតិភូ​បាន​ទៅ​ទស្សនា​បរិវេណ​សាកលវិទ្យាល័យ​ត្រា​វិញ​ និងជ្រុង​ទី​តាំង​ប្រទេស​ឥណ្ឌា​ នៅមជ្ឈមណ្ឌលឯកសារ​ និងអភិវឌ្ឍន៍​ការ​បង្រៀន​ និងរៀន។

2-4

2-5

អត្ថបទ​ដោយ៖ Hạnh Nguyen – Hoang Tinh

ប្រែ​សម្រួល​ដោយ៖ Sa Phone