ជូនអំណោយតេតដល់គ្រួសារមានជីវភាពលំបាក

(TVU) - នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈប្រតិបត្តិការសម្ព័ន្ធយុវជន​​កម្មាភិបាល និងគ្រូឧទ្ទេស​ និងគណៈ​ប្រតិបត្តិការ​សម្ព័ន្ធយុវជនមហាវិទ្យាល័យវេជ្ជសាស្ត្រ​និង​ឱសថសាស្រ្ត​ ចំណុះ​សម្ព័ន្ធយុវជនសាកលវិទ្យាល័យត្រាវិញ រួមជាមួយនឹងសាខាបក្ស ៣៤ នៃ​គណៈ​កម្មាធិការ​បក្ស​សាកលវិទ្យាល័យត្រាវិញបានចាត់តាំង​ទៅ​សួរសុខទុក្ខ និងជូនអំណោយតេតដល់អ្នក​ចាស់ជរាឯកកោ និង​គ្រួសារមាន​ជីវភាព​លំបាក និងជនពិការមានស្ថានភាពលំបាក នៅឃុំតឹន​ហ៊ុង និង​ឃុំហ៊ុង​ហ្វា ស្រុកទីវ​កឹន ខេត្តត្រា​វិញ។

នៅឃុំតឹន​ហ៊ុង និង​ឃុំហ៊ុង​ហ្វា សាកលវិទ្យាល័យត្រវិញបានជូនអំណោយចំនួន៤០​ចំណែក ដែលក្នុងមួយចំណែកមានតម្លៃ៧០០.000ដុង រួមមានសម្ភារៈប្រើប្រាស់ចាំបាច់ដូចជា គុយទាវ ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករស និងថវិកាចំនួន២០០.០០០​ដុង ដោយ​មានទឹកប្រាក់សរុបជាង២៨លានដុង ដែល​ជាថវិកា​បវារណាពីសមូហភាពបុគ្គលិក សមាជិកសម្ព័ន្ធយុវជន​ និងបណ្ដាសាខាបក្សនៃសាកលវិទ្យាល័យត្រាវិញ និងពីសប្បុរសជននានា។

3-1

3-3

 

3-4

3-2

 លោក Huynh Duong Tuan លេខាសម្ព័ន្ធយុវជន​កម្មាភិបាល និងគ្រូឧទ្ទេស​នៃសាកលវិទ្យាល័យត្រាវិញបានមានប្រសាសន៍ថា៖ នេះជាសកម្មភាពប្រចាំឆ្នាំ បង្ហាញពីស្មារតីសាមគ្គីអំណរ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀតណាម។ សង្ឃឹម​ថា​​អំណោយតេតនេះ នឹងរួមចំណែកនៃភាពសប្បាយរីករាយ និង​កក់​ក្ដៅ​ដល់ក្រុមគ្រួសារ អបអរសាទរបុណ្យចូល​ឆ្នាំ​ថ្មី។

លោក Nguyen Thanh Khe ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹន​ហ៊ុង បានថ្លែងអំណរគុណចំពោះគណៈ​ប្រតិបត្តិការ​សម្ព័ន្ធយុវជន​កម្មាភិបាល​ - គ្រូឧទ្ទេស គណៈ​ប្រតិបត្តិ​ការ​សម្ព័ន្ធយុវជនមហាវិទ្យាល័យវេជ្ជសាស្ត្រ​និង​ឱសថសាស្ត្រ និងសាខាបក្ស៣៤ នៃសាកលវិទ្យាល័យត្រវិញដែលបាន​ចាប់អារម្មណ៍ និង​ឧបត្ថម្ភជូន​អំណោយតេតដ៏មានអត្ថន័យ និងកក់ក្តៅសម្រាប់គ្រួសារដែលមានស្ថានភាពលំបាកនៅក្នុងឃុំ។

អត្ថបទ​ដោយ៖ Minh Nhut

ប្រែ​សម្រួល​ដោយ៖ Van Thon