នៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ បណ្តាញជំនួយសិស្ស និស្សិតបណ្ដុះធុរកិច្ចថ្មីតំបន់វាលរាបទន្លេគឺវឡុង (3SNET) បានចាត់តាំងដោយជោគជ័យនូវសន្និសីទបូកសរុបសកម្មភាពជំនួយសិស្ស និស្សិតបណ្ដុះធុរកិច្ចថ្មី ឆ្នាំ២០២៣ និងផ្សព្វផ្សាយកម្មវិធីសកម្មភាពក្នុងឆ្នាំ២០២៤។ សន្និសីទបូកសរុបនេះ បានវាយតម្លៃលទ្ធផលអនុវត្តផែនការជំនួយសិស្ស និស្សិតបណ្ដុះធុរកិច្ចថ្មីឆ្នាំ២០២៣ របស់បណ្តាញ ផ្តើមពីនោះ ឃើញទាន់ពេលនូវទម្រង់ និងរបៀបធ្វើល្អៗប្រកបដោយគំនិតច្នៃប្រឌិត និងមានប្រសិទ្ធភាព ដើម្បីបើកទូលាយក្នុងឆ្នាំ ២០២៤។
សន្និសីទនេះ អាស្រ័យសាកលវិទ្យាល័យបាកលីវធ្វើជាម្ចាស់ចាត់តាំងឡើង ដោយមានការយកចិត្តទុកដាក់និងចូលរួមពីអ្នកតំណាងជាង៦០រូប ដែលជាសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកបណ្តាញមកពីអង្គភាពជំរុញបណ្ដុះធុរកិច្ចថ្មី សាកលវិទ្យាល័យ មហាវិទ្យាល័យ និងសាលាមធ្យមសិក្សានៅក្នុងតំបន់វាលរាបទន្លេគឺវឡុង។
ថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ប្រធានក្រុមប្រឹក្សាភិបាលបណ្តាញ មានប្រសាសន៍៖ “បណ្តាញជំនួយសិស្ស និស្សិតទើបបានបង្កើតឡើង ប៉ុន្តែបរិមាណនិងគុណភាពនៃកម្មវិធីដែលសាលាជាសមាជិកបានរួមគ្នាចាត់តាំងសំណាយភាយយ៉ាងខ្លាំងនូវស្មារតីបណ្ដុះធុរកិច្ចថ្មីក្នុងសិស្ស និស្សិតទូទាំងតំបន់ ជាក់ស្តែងគឺភាពជោគជ័យនៃការប្រឡង INNOBE ២០២៣ អាស្រ័យសាកលវិទ្យាល័យត្រាវិញធ្វើជាម្ចាស់ចាត់តាំងឡើង។
ក្នុងការប្រឡងនេះ បណ្តាញបានផ្សារភ្ជាប់បន្ថែមជាមួយអង្គការជំរុញបណ្ដុះធុរកិច្ចថ្មី មូលនិធិវិនិយោគ និងសហគ្រាសបណ្ដុះធុរកិច្ចថ្មីមានកិត្យានុភាព រួមចំណែកបង្កើតជំហានដ៏រឹងមាំ ជំនួយដល់គោលគំនិតឆ្ពោះដំណើរបង្កើតសហគ្រាសបណ្ដុះធុរកិច្ចថ្មី។
ក្រុមប្រឹក្សាភិបាល បានកត់សម្គាល់នូវការរួមចំណែករបស់សាលាជាសមាជិកក្នុងការជំនួយបណ្ដុះធុរកិច្ចថ្មីនៅតាមសាលានានានិយាយដោយឡែក និងរបស់បណ្តាញនិយាយរួម។ សង្ឃឹមថាសាលាជាសមាជិកនឹងបន្តខិតខំប្រឹងប្រែងរួមគ្នាក្នុងជំនួយសិស្ស និស្សិតបណ្ដុះធុរកិច្ចថ្មីរបស់បណ្តាញឱ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត”។
ថ្លែងសុន្ទរកថាក្នុងអង្គសន្និសីទ លោកបណ្ឌិត Tien Hai Ly សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាកលីវ មានប្រសាសន៍៖ “សាកលវិទ្យាល័យបាកលីវ មានកិត្តិយសយ៉ាងខ្លាំងពេលបានធ្វើជាអង្គភាពម្ចាស់ផ្ទះចាត់តាំងអង្គសន្និសីទ។ ដោយគោលបំណងបង្កើនទំនាក់ទំនង និងចែករំលែកនូវប្រភពកម្លាំងដើម្បីអភិវឌ្ឍប្រព័ន្ធជីវបរិស្ថានបណ្ដុះធុរកិច្ចថ្មី - នវានុវត្តន៍ច្នៃប្រឌិតក្នុងគ្រឹះស្ថានអប់រំមហាវិទ្យាល័យ អនុមហាវិទ្យាល័យនៅតំបន់វាលរាបទន្លេគឺវឡុង សាលានឹងបន្តរួមដំណើរជាមួយនឹងសាលានានាក្នុងបណ្តាញ បន្តទទួលជោគជ័យក្នុងអំឡុងច្រើនឆ្នាំកន្លង និងសកម្មរួមចំណែក កសាងបណ្តាញជំនួយសិស្ស និស្សិតបណ្ដុះធុរកិច្ចថ្មីតំបន់វាលរាបទន្លេគឺវឡុងកាន់តែអភិវឌ្ឍខ្លាំងក្លាក្នុងឆ្នាំ២០២៤”។
ក្នុងឱកាសនេះ សាលាជាសមាជិករួមគ្នាពិនិត្យឡើងវិញនូវបញ្ហាប្រឈម និងសមិទ្ធផលក្នុងឆ្នាំកន្លង រួមគ្នាពិភាក្សាអំពីទិសដៅសកម្មភាពក្នុងឆ្នាំ២០២៤ និងស្នើនូវវិធានការ របៀបធ្វើល្អៗដើម្បីជំនួយដល់សិស្ស និស្សិតផ្តើមអាជីព។
សន្និសីទបានដំណើរការកែសម្រួលលក្ខន្តិកៈធ្វើការរបស់ក្រុមប្រឹក្សាភិបាល ជាក់ស្តែងគឺបន្ថែមអនុប្រធានក្រុមប្រឹក្សាភិបាលបណ្តាញ០២រូប តំណាងឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យបាកលីវ ទទួលបន្ទុកការងារបណ្ដុះធុរកិច្ចថ្មី និងតំណាងឱ្យថ្នាក់ដឹកនាំថ្នាលបណ្តុះបច្ចេកវិទ្យាឧស្សាហកម្មវៀតណាម - កូរ៉េខាងត្បូង ( KVIP)៕
អត្ថបទដោយ៖ Tieu Mi
ប្រែសម្រួលដោយ៖ So Phune