សម្ពោធឆ្លងវិទ្យាស្ថានជីវបច្ចេកវិទ្យាចំណុះសាកលវិទ្យាល័យត្រាវិញ

ប្រភពពត៌មាន៖ https://giaoducthoidai.vn/khanh-thanh-vien-cong-nghe-sinh-hoc-thuoc-truong-dh-tra-vinh-post673714.html

GD&TĐ - ព្រឹក​ថ្ងៃ​ទី​០១​ខែ​មីនា សាកលវិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​ពិធី​សម្ពោធ​ឆ្លង​​វិទ្យាស្ថានជីវបច្ចេកវិទ្យា​ ចំណុះ​សាកលវិទ្យាល័យ​ត្រាវិញ។

khanh-thanh-vien-cnst-dh-tra-vinh-1-5413

សម្ពោធ​ឆ្លង​​វិទ្យាស្ថានជីវបច្ចេកវិទ្យា​ចំណុះ​សាកលវិទ្យាល័យ​ត្រាវិញ

​​វិទ្យាស្ថានជីវបច្ចេកវិទ្យានៃ​សាកលវិទ្យាល័យ​ត្រាវិញរួម​មាន​បណ្ដា​សមិទ្ធិ៖ អគារ​វិទ្យាស្ថានជីវបច្ចេកវិទ្យា​ មាន​ផ្ទៃ​សរុប២.៧៦៨ម២; កសិដ្ឋាន​​សិក្សា​ស្រាវជ្រាវអនុវត្តបច្ចេកវិទ្យា​​បន្លែជីវសាស្ត្រហូបស្លឹក​ មាន​ផ្ទៃ​ដី​៥០០ម២; កិសិដ្ឋាន​​សិក្សា​ស្រាវជ្រាវអនុវត្តបច្ចេកវិទ្យា​ជីវសាស្រ្តដំណាំហូបមើម ​ មាន​ផ្ទៃដី​៥.00ម២; កិសិដ្ឋាន​​សិក្សា​ស្រាវជ្រាវបច្ចេកវិទ្យា​ជីវសាស្រ្ត​ដំណាំ​ឈើហូបផ្លែមាន​ផ្ទៃដី​១.00ម២; កិសិដ្ឋាន​​សិក្សា​ស្រាវជ្រាវរុក្ខជាតិឱសថមាន​ផ្ទៃ​ប្រហែល​១.000ម២; សួន​បណ្ដុះ​ជាលិការុក្ខជាតិមាន​ផ្ទៃដី​ប្រហែល​១.000 ម២ និង​បណ្ដា​សំណង់​បន្ទាប់​បន្សំមាន​ផ្ទៃ​សរុប​ជាង​៦.000ម២។ សរុប​ថវិកាវិនិយោគ​​១៨៨ពាន់លាន​ដុង។

khanh-thanh-vien-cnst-dh-tra-vinh-2-2788

លោក​សាស្រ្តាចារ្យ​ បណ្ឌិត Pham Tiet Khanh ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សាលាប្រគល់​ជូន​សេចក្ដី​សម្រេចតែង​តាំង​​ប្រធាន​វិទ្យាស្ថានជីវបច្ចេកវិទ្យា​ ដល់​លោក​សាស្រ្តចារ្យ​រង បណ្ឌិត​ Diep Thanh Tung សាកល​វិទ្យាធិការរង

​វិទ្យាស្ថានជីវបច្ចេកវិទ្យា​​ចំណុះ​សាកលវិទ្យាល័យ​ត្រាវិញបាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​០១​ខែ​សីហា​ឆ្នាំ​២០២៣ យោង​តាម​សេចក្ដី​សម្រេច​លេខ​២៣របស់​ក្រុម​ប្រឹក្សាភិបាល​សាលា។ នេះ​ជា​សំណង់​មួយ​ក្នុង​ចំណោម​សំណង់ដែល​បាន​គណៈ​កម្មាធិការ​ប្រជាជន​ខេត្ត​ត្រាវិញ​សម្រេច​​យល់​ព្រមគម្រោង​វិនិយោគ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០២០។ ប្រភព​ទុន​វិនិយោគ​បាន​ចលនា​ពី​ថវិកាមជ្ឈិម ថវិការបស់​ខេត្ត​និង​ថវិកា​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

khanh-thanh-vien-cnst-dh-tra-vinh-3-9956

​​ឧបករណ៍សម្ភារៈនៃវិទ្យាស្ថានជីវបច្ចេកវិទ្យា​​ចំណុះ​សាកលវិទ្យាល័យ​ត្រាវិញ

វិទ្យាស្ថាន​បាន​បង្កើត​ឡើង​ដើម្បី​សម្រេច​បាន​គោល​ដៅ​គឺ​ស្ដារ​អស់ទំហឹង ប្រកប​ដោយ​ប្រសិទ្ធិភាពនូវ​សក្ដានុពល​ធនធាន​ធម្មជាតិ​ប្រចាំ​ភូមិភាគដោយឡែក នៅ​វាលរាបទន្លេគឺវឡុង​និង​ទូទាំង​ប្រទេស​ជា​ទូទៅ។

ជាមួយ​នឹង​ឧបករណ៍សម្ភារៈ​ម៉ាស៊ីន​ទំនើបៗបាន​វិនិយោគ ប្រភព​ធន​ធាន​មនុស្ស​របស់​​វិទ្យាស្ថានជីវបច្ចេកវិទ្យា នឹង​​អនុវត្ត​​ការ​ស្រាវ​ជ្រាវ​​មួយ​ចំនួន​ចាប់​​តាំង​​ពី​​មូលដ្ឋាន​​រហូត​​ដល់​​ស៊ី​​ជម្រៅ​​ទៅ​លើ​​​វិស័យ​​ជីវបច្ចេកវិទ្យា​កសិកម្ម ស្បៀង​អាហារនិង​ឱសថសាស្រ្ត ធ្វើ​ម្ចាស់ការ​នីតិវិធី បច្ចេកវិទ្យា; សិក្សាស្រាវជ្រាវ​និង​អនុវត្ត​បច្ចេកវិទ្យាក្នុង​ផលិតកម្ម​ជាក់ស្ដែង។ល។

khanh-thanh-vien-cnst-dh-tra-vinh-4-1803

លោក​សាស្រ្តាចារ្យ​រង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​សុន្ទរកថា​ក្នុង​ពិធីសម្ពោធ​ឆ្លង

ថ្លែង​សុន្ទរកថា​​ក្នុង​ពិធី​សម្ពោធ​ឆ្លង លោក​សាស្រ្តាចារ្យរង ​បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញមាន​ប្រសាសន៍៖ វិទ្យាស្ថានជីវបច្ចេកវិទ្យា​បានរំពឹង​ទុក​ថា ​នឹង​ដោះ​ស្រាយ​​នូវ​​បញ្ហា​​បារម្ភ​ក្នុង​​ការបង្កើន​​ទិន្នផល​ផលិតកម្ម​ ថែទាំ​​សុខភាពជូន​ប្រជាជន​ក្នុង​ភូមិភាគនិង​តំបន់​វាលរាប​ទន្លេគឺវ​ឡុង។ ក្ដី​រំពឹង​ទុក​នេះបាន​ដាក់​លើ​ស្មា​របស់​កងជូរ​បុគ្គលិក កម្មាភិបាលនៃ​វិទ្យាស្ថាន។ ក្នុង​ពេល​ខាង​មុខ សមូហភាព​វិទ្យាស្ថានជីវបច្ចេកវិទ្យា​នឹ​ង​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​ចាប់​ដំណើរ​ការ​និងអភិវឌ្ឍន៍។​

ថ្នាក់​ដឹក​នាំ​​សាលាសង្ឃឹមថា​​សមូហភាព​វិទ្យាស្ថានចង​ចាំនិង​គោរព​នូវ​សគុណ​របស់​ថ្នាក់​ដឹក​នាំ​មុនៗ; ក្ដី​រំពឹង​​ដ៏​ធំធេង​របស់​ថ្នាក់​ដឹក​នាំ​ ព្រមទាំង​ប្រជាជន​មាន​បំណងប្រើ​ប្រាស់​ផលិតផល​នៃ​ការ​​ស្រាវ​ជ្រាវ​​ដើម្បី​លើក​កម្ពស់​ទិន្នផល កែលម្អ​ជីវភាព។ល។

ក្នុង​ថ្ងៃ​ដដែល សាកលវិទ្យាល័យ​ត្រាវិញ​បាន​ចាត់​តាំង​សិក្ខាសាលា​ក្រោម​​ប្រធាន​បទ សក្ដានុពល​កិច្ច​សហប្រតិបត្តិការ ការ​អភិវឌ្ឍ​ជីវបច្ចេកវិទ្យា​។ សិក្ខា​សាលា​បាន​​ទាក់​ទាញ​បណ្ដា​អ្នក​ឯកទេស អ្នក​វិទ្យាសាស្រ្ត គ្រូ​ឧទ្ទេស និស្សិត​ក្នុង​វិស័យជីវបច្ចេកវិទ្យា។ អ្នក​ឯកទេស អ្នក​វិទ្យាសាស្រ្តបាន​ធ្វើ​បទ​បង្ហាញ​របាយការណ៍​ស្រាវ​ជ្រាវ៖ សមិទ្ធិផល​និងតម្រែ​តម្រង់​ទិស​​អភិវឌ្ឍន៍ជីវបច្ចេកវិទ្យា​​នៅ​ត្រា​វិញ។; កោសិកា​​ដើម​​និង​​សក្ដានុពល​​អនុវត្ត​​ក្នុង​​ការ​ព្យាបាល​ជម្ងឺ​ (លោក​បណ្ឌិត Nguyen Truong Sinh វិទ្យាស្ថាន​កោសិកា​​ដើម​​ នៃ​សាកលវិទ្យាល័យ​ជាតិ​ទីក្រុងហូជីមិញ); ធ្វើតេស្ត​លំដាប់លំដោយ Gene ជំនាន់​ថ្មីលើ​ប្រព័ន្ធ MISEQ (​អនុបណ្ឌិត​ Pham Thi Tuong Oanh អ្នក​ជំនាញ​ការ​អនុវត្ត - Biomedic); និន្នាការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​​ Oxford Nanopore Technologies (ONT) ក្នុង​ការ​លើក​កម្ពស់ទិន្នផល ​និង​កែ​លម្អ​ពូជដំណាំ សត្វ​ចិញ្ចឹម។ល។

វិទ្យាស្ថាន​ជីវបច្ចេកវិទ្យានៃ​សាកលវិទ្យាល័យ​ត្រាវិញ ចុះ​ហត្ថលេខា​អនុស្សរណៈជាមួយ​បណ្ដា​ដៃគូ៖ ក្រុម​ហ៊ុនទទួល​ខុស​ត្រូវ បច្ចេកទេស​បច្ចេកវិទ្យា DKSH; ក្រុម​ហ៊ុនទទួល​ខុស​ត្រូវ​​ឧបករណ៍វិទ្យាសាស្រ្ត LABone; ក្រុម​ហ៊ុន​ទទួលខុស​ត្រូវ​វិទ្យាសាស្រ្ត TSL

ប្រែ​សម្រួល​ដោយ៖ Son Van Dong