Robocon សា​កល​វិទ្យា​ល័យ​ត្រា​វិញ​​បាន​ទាក់​ទាញ​អារម្មណ៍ទស្ស​និកជន​​យ៉ាងខ្លាំង​នៅ​ទឹក​ប្រ​កួត​ជ្រើស​រើស​ដំ​បន់ភូមិ​ភាគ​ខាង​ត្បូង​​

វៀត​ណាម​ជា​ទី​កន្លែង​​ប្រ​ព្រឹត្ត​ឡើង​សម័យ​​​​​ប្រ​កួត​ABU Robocon​​​ ដំ​បន់​អាស៊ី​​ផាស៊ីហ្វីក​ឆ្នាំ​២០១៣​ជា​មួយ​នឹងប្រ​ធាន​បទ៖​ ចក្ក​វាឡ​បៃ​តង​​​ ដោយ​មាន​សារ​​ផ្ញើ​ថាបណ្ដា​ប្រ​ទេស​ទាំង​អស់​គឺ​ជា​កោសិកា​​មួយ​គួប​ផ្សំ​បង្កើត​ជា​សាកល​លោក​ ធានា​អភិរក្ស​ពណ៌​បៃ​តង​សម្រាប់​ភព​ផែន​ដី ​ជា​កាតព្វកិច្ច​​នៃ​បុគ្គល​​ម្នាក់ៗ​លើ​ចក្ក​វាឡ​នេះ។ មនសិកា​ និង​​សកម្ម​ភាព - ​នោះ​គឺ​​បញ្ហា​ដែល​ត្រូវ​ធ្វើ​ ដើម្បីធានា​ជីវិត​​រស់​នៅ​ក្រោម​គេហដ្ឋាន​រួមគឺ​ “ ភពផែន​ដី” វត្ថុ​​បំ​ណង​របស់​ក្រុម​ដែល​ចូល​រួម​ប្រ​កួត​គឺ​រចនា​បង្កើត​​បណ្ដា​​robot​​ ដើម្បី​រួម​ចំ​ណែក​ពណ៌​បៃ​តង​​នៃ​ផែន​ដី​និង​​​បណ្តុះ​ជីវិតថ្មី​​​លើ​​ព្រះ​ច័ន្ទ។​

robottvu-1

នៅ​ឆ្នាំ​នេះ​ សាកល​​វិទ្យា​ត្រាវិញ​មានក្រុម​ចូល​រួម​ប្រ​កួត​លើក​​ដំ​បូងបង្អស់​នៅ​ដំ​បន់​ភូមិ​ភាគ​ណាម​បូ​​ចាប់​ពី​ថ្ងៃ​​ទី​២ មេសាដល់​ ថ្ងៃ​ទី​៧​មេសា​ឆ្នាំ២០១៣​ នោះ​ជា​ក្រុម​​​TVU-01 ​និង​ ក្រុម​ TVU-02​មួយ​ក្រុម​ៗ​មាន​សមាជិក​ចំ​នួន​៦​រូប​គឺ​៖ ជា​និស្សិត​ចំ​ណុះ​ផ្នែក​បច្ចេក​វិជ្ជា​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ នឹង​បណ្ដា​ផ្នែក​មុខ​ជំ​នាញ​អេឡិកត្រូនិក​ស្វ័យ​ប្រ​វត្តិ និង​អគ្គិសនីយ៍​។ ទឹក​ប្រ​កួត​ជ្រើស​រើស​នៅដំបន់​​ភូមិភាគ​ណាម​បូ​បាន​ប្រារព្ធ​នៅ​កីឡា​ដ្ឋាន​​ប្រ​កួត​ រ៉ាត មេវ អាគារ​​លេខ​១​ វិថី​ហ្វា​ពឿង សង្កាត់​ទី​​២ ខណ្ឌ​​ភូញ៉ឹង​ ទី​ក្រុង​ហូ​ចិ​មិញ ​​ដោយ​មាន​​ក្រុម​​​ចូល​រួម​ប្រ​កួត​​ចំនួន​៤៨​ក្រុម​​ ចំ​ណុះ​សាកលវិទ្យា​ល័យ​​និង​មហា​វិទ្យា​ល័យ​រង​នៅ​ណាម​បូទាំង​១២​ ។

ទឹក​ទី​១​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី៥និង​ទី​៦​មេសា​ឆ្នាំ​២០១៣​ដើម្បី​ជ្រើស​រើស​យក​២០/៤៨​ ក្រុម​ដែល​មាន​សមត្ថភាព​ល្អ​បំផុត​ចូល​រួម​ប្រកួត​បន្ត​នៅ​ទឹក​ទី​២ក្រោយ​ពី​នោះ​។​ ក្នុង​ចំ​ណោម​ក្រុម​​ទាំង​​៤៨​នោះ​ ​ចែកជា​ ​​​១២ ពូល​ និង​ពូល​និមួយៗ​ត្រូវ​ប្រ​កួត​តាម​បែប​រង្វង់​មូល​ដោយ​គិត​ពិន្ទុះ​និង​ជ្រើស​រើស​យក​ចំ​នួន​២០​ក្រុម​ចូល​រួម​ប្រ​កួត​បន្ត​នៅទឹក​ទី​២។

ទោះ​បី​នេះ​ជាលើក​ដំបូង​នៃ​ការ​ចូល​រួម​ប្រ​កួត​ក្នុង​កីឡាដ្ឋានRobocon ​ប៉ុន្តែ​​ក្រុម​​ទាំង​ពីរ​គឺ​ ​TVU-01​ និង​​ TVU-02 ​បាន​ប្រឹង​ប្រែង​អស់​ពី​លទ្ធ​ភាព​ ដោយ​មាន​បច្ចេក​ទេស​សម​ស្រប​បាន​ឆ្លង​ផុត​ទឹក​ទី​មួយ​​ដ៏​អស្ចារ្យ​ និង​ ជាក្រុម​ដំ​បូង​បង្អស់​ដែល​ដំណាង​ឪ្យ​ដំបន់​ភូមិ​ភាព​ណាម​បូមាន​មុខ​ប្រកួត​នៅ​ទឹក​ទីពីរ។

ឆ្លង​កាត់​វគ្គ​ប្រ​កួត​ បណ្ដា​ក្រុម​Robot​​​ នៃ​សាកលវិទ្យាល័យ​ត្រាវិញ ​មានការបទ​ពិសោធន៍​​ដែល​មាន​អត្ថប្រ​យោជន៍​ច្រើន​ និង សិក្សា​បាន​នូវ​បច្ចេក​វិជ្ជា​ថ្មី​ជា​ច្រើន​  មិន​តែ​ប៉ុណ្ណោះ​សោត ថែម​ទាំង​មាន​ការ​ចំ​ណាប់​អារម្មណ៍​ល្អ​ពី​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ទៀត​ផង​។ ក្រុម​ Robocon TVU​ សង្ឃឹម​ថា​នេះ​គឺ​ជំ​ហាន​ដំ​បូង​សម្រាប់វិស័យ​ល្បែងRobocon ​នៅ​សាកល​វិទ្យា​ល័យ​កាន់​តែ​រីក​ចំ​រើន​រឹង​មាំនិង​មាន​គុណ​ភាព​ល្អ​ជាង​យ៉ាង​ពិត​ប្រា​កដ​នៅ​ពេល​អនា​គត។​​

 

robottvu-2

robottvu-3

បក​ប្រែ​ដោយ៖ យ័ញ​ថាវរ៍

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន Robocon សា​កល​វិទ្យា​ល័យ​ត្រា​វិញ​​បាន​ទាក់​ទាញ​អារម្មណ៍ទស្ស​និកជន​​យ៉ាងខ្លាំង​នៅ​ទឹក​ប្រ​កួត​ជ្រើស​រើស​ដំ​បន់ភូមិ​ភាគ​ខាង​ត្បូង​​