ទិវាការងារតភ្ជាប់និស្សិត និយោជិត និងសហគ្រាសជាង៣.៨០០នាក់

TVU - ទិវាការងារ​និស្សិត​ឆ្នាំ​២០២៤ បាន​ប្រព្រឹត្ត​ឡើង​ចាប់​តាំង​ពី​ម៉ោង​៧​និង​៣០​នាទី​ ដល់​ម៉ោង​១៧​និង​០០​នាទី​​ថ្ងៃ​ទី​២១​ខែ​មេសា​ នៅ​បរិវេណ​បណ្ឌល​ទី​១នៃ​សាកលវិទ្យាល័យ​ត្រាវិញ។ នេះ​ជា​ព្រឹត្តិការណ៍មាន​សារសំខាន់​ប្រចាំ​ឆ្នាំជួយ​ឲ្យ​និស្សិត​និង​និយោជិត​​បាន​គៀត​ជិត​នឹង​ឱកាស​ការងារ​សម​ស្រប ក៍​ដូច​ជា​ផ្ដល់​នូវ​ប្រភព​ធន​ធាន​មនុស្ស​បាន​បណ្ដុះ​បណ្ដាល​ត្រឹម​ត្រូវ​ ប្រកប​ដោយ​គុណ​ភាព ​សម្រាប់​សហគ្រាស​ក្នុង​និង​ក្រៅ​ខេត្ត។

NGAY-HOI-VIEC-LAM-TVU-scaled

បម្រុង​នឹង​មាន​និស្សិត​​​ជាង​៩០០រូបបានបញ្ចប់​​ការ​សិក្សា​​នៅ​រាល់​មុខជំនាញ​​របស់​សាលា និង​ អតីត​និស្សិត​សាលា​​ចូល​រួម​​ធ្វើ​​កិច្ច​​សម្ភាសន៍ ​និង​ដាក់​ពាក្យ​​ជម្រើសបុគ្គលិក​​ និង​​និស្សិត​កំពុង​សិក្សាឆ្នាំ​ចុង​ក្រោយ​​នៅ​សាលា​​ជាង​៣០០០​​រូប ​មក​​ទស្សនា ដោះ​ដូរ​ និង​ស្វែង​​យល់​ពីឱកាស​ការងារ​​និង​​ចូល​​រួម​សម្ភាស​​សាក​ល្បង​ក្នុង​​ទិវា​ការងារ។​

ទិវា​ការ​ងារ​​នៅ​ថែម​ទាំង​​បើក​​ទូលាយ​ឱកាស​​សម្រាប់​​និស្សិត​​​សាលា​ឧត្តម​​សិក្សា​​វិជ្ជាជីវៈ​ត្រាវិញ សាលា​ឧត្តម​​សិក្សា​​សុខាភិបាល​ត្រាវិញ និង​និយោជិត​នៅ​ក្នុង​​ខេត្ត​ ព្រម​ទាំង​សិស្សានុសិស្ស​​នៃបណ្ដាសាលា​​វិទ្យាល័យ​​ក្នុង​​និង​ក្រៅ​​ខេត្ត​​បាន​មក​​ទស្សនាកិច្ច​សិក្សា​​និង​សិស្ស​ដែល​​មាន​តម្រូវ​ការ​ស្វែង​រក​ឱកាស​ការងារ។

យោង​តាម​គណៈ​ចាត់​តាំង ​​ទិវាការ​ងារ​​មាន​សហគ្រាស​​​​ចំនួន​ជាង១៥​ក្នុ​ង​និង​ក្រៅ​ខេត្ត​​បាន​​ចុះ​ឈ្មោះ​​ចូល​រួម​​ក្នុង​​ទិវា​​នេះ​​និង​​តម្រូវ​ការ​​ការងារ​ប្រមាណ​២០០០កន្លែង​​កំពុង​​រង់​ចាំ​និស្សិត​។

លោក Nguyen Phi Cong នាយក​មជ្ឈមណ្ឌល​សេវាកម្មការងារ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ឲ្យ​ដឹង​ថា៖ ទិវា​ការងារ​ឆ្នាំ​នេះ​បាន​ចាត់​តាំង​ឡើង​ដោយ​សកម្មភាព​យ៉ាង​សម្បូរ​បែប​ ទាក់​ទាញ​ការ​ចូល​រួមរបស់និយោជក​ជា​ច្រើន ដែល​មក​​ពី​ស្ថាប័ន​ សហគ្រាស​​ក្នុង​​និង​​ក្រៅ​​ប្រទេស​ ជា​មួយ​នឹង​ការ​ចូល​រួម​របស់​បេក្ខជន​​រាប់​ពាន់នាក់​។ ព្រឹត្តិការណ៍​នេះ ​នាំ​មក​​នូវ​ឱកាស​​ការងារ​សម្រាប់​និស្សិត​ដែល​បញ្ចប់​​ការ​សិក្សា​​ស្វែង​រក​បាន​ការ​ងារ​សមស្រប​ទៅ​​នឹង​មុខជំនាញ​របស់​ខ្លួនកំពុង​សិក្សា​ ជួយ​ដល់​និស្សិតៀត​​ជិតនឹង​ឱកាស​ការ​ងារ​​ជា​ច្រើន ជា​កន្លែង​រៀន​សូត្រ លត់​ដំ​បំណិន​និង​ជ្រើស​រើស​មុខ​របរ​សមស្រប​នឹង​សមត្ថភាព មុខ​ជំនាញ។

បណ្ដា​និស្សិតបញ្ចប់​​ការ​សិក្សា​នៅ​សាកលវិទ្យាល័យចូល​រួម​ទិវា​ការងារ ​ស្ថិត​​នៅ​​ក្នុង​​វិស័យ​​កសិកម្ម វារីវប្បកម្ម វិស្វកម្ម​​បច្ចេកវិទ្យា វប្បធម៌វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ គ្រប់​គ្រង​ភោជនីយដ្ឋាន​សណ្ឋាគារ ទេសចរណ៍ ជីវបច្ចេកវិទ្យា បច្ចេកទេស​បរិស្ថាន គរុកោសល្យ ភាសាបរទេស គីមីសាស្រ្ត​អនុវត្តន៍និង​បណ្ដាប្លុក​មុខជំនាញ​ខាង​សេដ្ឋកិច្ច សង្គម​ដូច​ជា៖​ ច្បាប់ ​គណនេយ្យ​ គ្រប់​គ្រងធុរកិច្ច​ គ្រប់​គ្រង​រដ្ឋបាល​។ល។​ ទន្ទឹម​នឹង​នោះ នេះ​ជា​ឱកាសសម្រាប់​និស្សិត​​ឆ្នាំ​ចុង​ក្រោយ ជួយ​ពួក​គេ​មាន​ការ​បម្រុង​យ៉ាង​ល្អ​ដើម្បី​ស្វែងរក​ការ​ងារ​ក្រោយ​ពេល​បញ្ចប់​​ការ​សិក្សា។

 បណ្ដា​សកម្មភាព​របស់​ទិវា​ការងារ​រួម​មាន៖

ចុះ​ហត្ថលេខា​សហប្រតិបត្តិ​ការ​ជា​មួយ​សហគ្រាស។

ឧទ្ទេសនាម​ផ្ដល់​ប្រឹក្សាពិគ្រោះ​ ជម្រើស​និយោជិត។

ផ្ដល់​ពត៌មាន​តម្រូវ​ការ​ជម្រើសបុគ្គលិក​​របស់​សហគ្រាស​ ​ជំនួយ​ដល់​និស្សិត​​តម្រែ​តម្រង់​ទិស​​នូវ​វិជ្ជា​ជីវៈ​សមស្របទៅ​នឹង​មុខ​ជំនាញរបស់ខ្លួន។

ផ្ដល់​ឱកាស​ឲ្យ​សហគ្រាស​គៀត​​ជិត​និង​ធ្វើ​ការ​ជម្រើស​ប្រភព​ធនធាន​មនុស្ស​មាន​គុណភាពខ្ពស់​។

ជម្រុញ​ទំនាក់​ទំនងកិច្ច​សហប្រតិបត្តិការ​​រវាង​សាកលវិទ្យាល័យ​ត្រាវិញនិង​សហគ្រាស។

តម្រែតម្រង់ទិស ផ្ដល់ប្រឹក្សា​ការងារ​នៅ​បរទេស​ដល់​និស្សិត​និង​និយោជិត។

 

មក​កាន់ទិវាការងារ និស្សិត​មាន​ឱកាស​ចូល​រួម​បណ្ដា​សកម្មភាព​ជំនួប ដោះ​ដូរ​ដោយ​ផ្ទាល់​ជា​មួយ​តំណាង​នៃ​បណ្ដា​សហគ្រាស ដាក់​ពាក្យ​ចូល​រួម​ជម្រើសការងារ​​​សម​ស្រប​ និង​ចូល​រួម​បណ្ដា​សកម្មភាព​ផ្ដល់ប្រឹក្សា​ពិគ្រោះ​ តម្រែ​តម្រង់​ទិស​ដែល​សាលា​និង​សហគ្រាស​​សហការ​គ្នា​ចាត់​តាំង​ឡើង។ 

តារាង​សរុប​តម្រូវ​ការ​ជម្រើស​ការងារ​ឆ្នាំ​២០២៤ - សុំ​មើលបន្ថែម​នៅ​ទីកន្លែង​នេះ
កាល​បរិច្ឆេទ​ និងទីកន្លែង៖

ចាប់​តាំង​ពី​ម៉ោង​៧:​​៣០​ដល់​ម៉ោង​១៧​:​០០​ ​ថ្ងៃ​ទី​២១​ខែ​មេសាឆ្នាំ​២០២៤(ថ្ងៃ​អាទិត្យ)

នៅ​បរិវេណ​មណ្ឌល​ទី១ នៃ​សាកលវិទ្យាល័យ​ត្រាវិញ

សូម​ទាក់​ទង៖

មជ្ឈមណ្ឌល​សេវាកម្ម​ការងារ​ នៃសាកលវិទ្យាល័យ​ត្រាវិញ

លេខ​១២៦ Nguyen Thien Thanh អនុសង្កាត់​ទី​៤ សង្កាត់​ទី​៥​​ ក្រុង​ត្រាវិញ

លោក Nguyen Phi Cong នាយកមជ្ឍមណ្ឌល​សេវាកម្ម​ការងារ​ - ទូរស័ព្ទ​លេខ៖ ០៩០៣១១៨១៤៩ - Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

អត្ថបទដោយ៖ Thanh Son

ប្រែ​សម្រួល​ដោយ៖ Son Van Dong