និស្សិតនៃសាកលវិទ្យាល័យ Southern Leyte នៃប្រទេសហ្វីលីពីន ចូលរួមកម្មវិធីផ្លាស់ប្ដូរនិស្សិតនៅសាកលវិទ្យាល័យត្រាវិញ

 TVU-កម្មវិធីផ្លាស់​ប្ដូរ​​និស្សិត​បាន​ប្រព្រឹត្ត​ឡើងចាប់តាំងពី​ថ្ងៃ​ទី១៥​ខែ​មេសា ​ដល់​ថ្ងៃ​ទី១៥​ខែកក្កដា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​(TVU) ដោយ​មាន​ការ​ចូល​រួមនៃនិស្សិត​ចំនួន៨រូប​​មក​ពីសាកលវិទ្យាល័យ​ Southern Leyte (SLSU) 


Picture1

និស្សិត​ទាំង​៨​រូប​ចូល​រួម​កម្មវិធីផ្លាស់​ប្ដូរ​និស្សិត​ ​​កំពុង​សិក្សាថ្នាក់​​បរិញ្ញាគរុកោសល្យ​បឋមសិក្សានិងអនុវិទ្យាល័យ ផ្នែក​​ភាសាអង់គ្លេស វិទ្យាសាស្រ្ត​សង្គមនិង​អប់រំកាយនៅSLSU។ តាម​គម្រោង​ការ ​និស្សិត​ចូល​រួមកម្មវិធី​ផ្លាស់​ប្ដូរ​​ ចូល​រួម​បណ្ដា​សកម្មភាព​បង្ហាត់​បង្រៀន​ សិក្សា​ស្រាវជ្រាវចំណេះ​ដឹង​និង​បម្រើ​សហគមន៍​នៅ​វិទ្យាស្ថានបណ្ដុះ​បណ្ដាល​អន្តរជាតិ  មជ្ឈមណ្ឌល​ភាសាបរទេស​ និង​ពត៌មាន​វិទ្យា​ Victory និង​សាលាវិទ្យាល័យ​ជំ​នាញ​ Nguyen Thien Thanh

កម្មវិធីផ្លាស់​ប្ដូរ​​និស្សិតជា​សកម្មភាព​​មួយ​ក្នុង​ចំ​ណោម​សកម្មភាព​សហការ​ជា​ច្រើន​រវាង TVU និង SLSU និយាយ​ដោយ​ឡែក​ ក៏​ដូច​ជា​បណ្ដា​សាកលវិទ្យាល័យ​លើ​ពិភព​លោក​និយាយ​រួម។​ កម្មវិធី​ឆ្ពោះ​ទៅ​រក​គោល​ដៅ​​ជម្រុញ​បណ្ដាសកម្មភាពផ្លាស់​ប្ដូរ​​វប្បធម៌​និង​ដោះ​ដូរ​ចំ​ណេះ​ដឹងតាម​រយៈ​នោះ​ជួយ​បង្កើន​ចំណេះ​ដឹង​ បំណិន​មុខ​ជំនាញ​និង​ពង្រីក​ឱកាស​សិក្សា​រៀន​សូត្រ​ដល់​អ្នក​សិក្សាក្នុង​សម័យ​សមាហរណកម្មអន្តរជាតិ។

អត្ថបទ​ដោយ៖ Thu Nguyet

ប្រែ​សម្រួល​ដោយ៖ Son Van Dong