សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​​គណៈប្រតិភូ​សាកលវិទ្យាល័យ​ Chungnam ប្រ​ទេស​កូរេ និង​វិទ្យាស្ថាន​ទស្សនវិជ្ជា នៃបណ្ឌិត​សភា​វិទ្យាសាស្ត្រ​សង្គម​

ព្រឹក​ថ្ងៃទី​ ២៥ មេសា ២០១៣ នៅ​​ទី​ស្នាក់​ការ​កណ្តាល​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ លោក​បណ្ឌិត ផាម​ ទៀត​ ខាញ់​ សាកលវិទ្យាធិការ​បាន​ទទួល​ស្វាគមន៍​ដំ​ណើរ​របស់​គណៈ​ប្រតិភូ​នៃ​សាកលវិទ្យាល័យ​ Chungnam ប្រ​ទេស​កូរេ និង​វិទ្យាស្ថាន​ទស្សនវិជ្ជា នៃបណ្ឌិត​សភា​វិទ្យាសាស្ត្រ​សង្គម​ ដឹក​នាំ​ដោយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត ផាម វ៉ាន់​ ឌឹក នាយកនៃ​​វិទ្យាស្ថាទស្សនវិជ្ជា​ រួម​ដំ​ណើរជា​មួយ​គណៈ​ប្រតិភូ​​មាន​លោក Kim Sea Jeong នាយក​នៃ​មជ្ឈមណ្ឌលសាសនា​ខុង​ជឺ ចំ ណុះ​សាកលវិទ្យាល័យ​Chungnam ប្រ​ទេស​កូរេ ព្រម​ទាំង​សមាជិក​ទាំង​ឡាយ​ចំ​នួន ៣៤រូប។

 chungnam-1

ជួរ​​ខាង​មុខ​ពី​ខាង​ស្តាំ៖ លោក​បណ្ឌិត ផាម​ទៀត​ខាញ់ -​ទី​៤ លោក Kim Sea Jeong -ទី​៥ លោក​ ផាម វ៉ាន់​ ឌឹក - ទី ៦)

សាកលវិទ្យាល័យ​ Chungnam ស្ថាបនិក​ឡើង​នៅ​ឆ្នាំ ១៩៥២ ជា​សាកលវិទ្យាល័យ​រដ្ឋ​មាន​កិត្តិស័ព្ទល្បី​ល្បាញ​នៅ​ប្រ​ទេស​កូរេ។ សាលា​ស្ថិត​នៅ​ក្នុង​កំរិត​ ៣០០ សាកលវិទ្យាល័យ​ឈាន​មុខ​លើ​ពិភព​លោកអំពី​របាយការណ៍​និក្ខេបបទ​​វិទ្យាសាស្ត្រ​ SCI និង​ជា​សាកលវិទ្យាល័យ​ជំ​នាញ​ផ្នែក​ IT, BT, NT កិត្យានុភាព​បំ​ផុត​តំ​បន់​កណ្តាល​។

នៅ​អង្គ​ជំ​នួប គណៈ​ប្រតិភូ​បាន​ទស្សនាខ្សែ​ភាព​យាន្ត​ខ្លី​នៃ​តំ​ណាក់​កាល​អភិវឌ្ឍ ​និង​ស្វែង​យល់​បណ្តា​​កម្មវិធី​បណ្តុះ​បណ្តាល​របស់​ TVU ​។​ ក្រោយ​ពី​បាន​ទស្សនា​លោក Kim Sea Jeong បាន​ឱ្យ​ដឹង​ថា​ TVU មាន​កម្មវិធី​បណ្តុះ​បណ្តាល​និងមុខ​ជំ​នាញ​មួយ​ចំ​នួន​ត្រូវ​គ្នា​នឹង​​​សាកលវិទ្យាល័យ Chungnam ដូច​ជា​មុខ​ជំ​នាញ គ្រប់​គ្រង​ពាណិជ្ជកម្ម កសិកម្ម ជីវបច្ចេកវិទ្យា​ បច្ចេកទេស វេជ្ជសាស្ត្រ​-ឱសថ និង​រូប​វន្ត។ លោក​ Kim Sea  Jeong វាយ​តម្លៃ​ខ្ពស់​អំពី​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​របស់​ TVU និង​សង្ឃឹម​ភាគី​ទាំង​ពីរ​បន្ត​ស្វែង​យល់​ដើម្បី​ឈាន​ទៅ​ចុះ​កិច្ច​ព្រម​ព្រៀង​សហការ​យូរ​អង្វែង​ក្នុង​រយៈ​ពេល​ខាង​មុននេះ។

លោក​បណ្ឌិត​ ផាម​ ទៀត​ ខាញ់​រីក​រាយ​ស្វាគមន៍​ដំ​ណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ និង​បាន​បើក​ចេញ​នូវ​ទំ​ព័រ​ថ្មី​ ជា​ដៃ​គូ​មាន​កិត្យានុភាព​អភិវឌ្ឍ​ខ្ពស់។ លោកបណ្ឌិត​​សង្ឃឹម​កម្មវិធី​សហការ​​នឹង​បាន​ក្លាយ​ទៅ​ជា​ការពិត​ រួម​ចំ​ណែក​ផ្តល់​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ សម​ស្រប់​នឹង​តម្រូវ​ការ​អភិវឌ្ឍ​របស់​ខេត្ត។

chungnam-2 

លោក​ Kim Sea Jeong ខាង​ស្តាំ

chungnam-3

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​​គណៈប្រតិភូ​សាកលវិទ្យាល័យ​ Chungnam ប្រ​ទេស​កូរេ និង​វិទ្យាស្ថាន​ទស្សនវិជ្ជា នៃបណ្ឌិត​សភា​វិទ្យាសាស្ត្រ​សង្គម​