និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​អាហារូបករណ៍​នៃ​ក្រ​សួង​វិទ្យាសាស្ត្រ​និង​វិចិត្រ​សិល្បៈ​រដ្ឋ​Hessen និង​អង្គ​ការ​ឧបត្ថម្ភ​បរិញ្ញា​សហភាព​អាឡាម៉ង់

ព្រឹក​ថ្ងៃ​ទី​ ២៥ មេសា ២០១៣ ក្រ​សួង​វិទ្យាសាស្ត្រ​និង​វិចិត្រ​សិល្បៈ​រដ្ឋ​ Hessen និង​អង្គ​ការ​ឧបត្ថម្ភ​បរិញ្ញា​សហភាព​អាឡាម៉ង់ បាន​ប្រ​គល់​អាហារូបករណ៍​ឱ្យ​និស្សិត​វៀត​ណាម​រៀន​ពូ​កែ​តំ​បន់​​វាល​រាប​ទន្លេ​គឺវ​ឡុងនៅ​សាកលវិទ្យាល័យ​កឹង​ធើ និស្សិត​សាកលវិទ្យា​ល័យ​​ត្រាវិញ មាន​កិត្តិយស​ទទួល​អាហារូបករណ៍​ចំ​នួន​៣​ចំ​ណែក​ផង​ដែរ។ ចូល​រួម​មាន​បណ្ឌិត ប៊ូយ​កុង​ថ ប្រ​ធាន​តំ​ណាង​ការិយាល័យ​ Hessen នៅ​វៀត​ណាម សាស្ត្រាចារ្យ​បណ្ឌិត ត្រឹង​ធី​ថាញ់​ហៀន សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​កឹង​ធើ ព្រម​ទាំង​លោក​គ្រូ​អ្នក​គ្រូ​តំ​ណាង​សាកលវិទ្យាល័យ​ទាំង​៦ និង​បេក្ខជន​​១៩​រូប​​ដែល​ទទួល​អាហារូបករណ៍​ខាង​លើ។

hocbongDuc-1 

បេក្ខជន១៩​រូប​​និង​អ្នក​តំ​ណាង​​ចូល​រួម

លោក​បណ្ឌិត​ ប៊ូយ​កុង​ថ បាន​ផ្តាំ​ផ្ញើ​និង​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗ​​ សូម​ព្យាយាម​សិក្សា​ថែម​ទៀត​ បន្ត​ឧទ្ទេសនាម​កម្មវិធី​អាហារូបករណ៍​​នៃ​អង្គ​ការ​សប្បុរសធម៌​អាឡាម៉ង់ បង្ក​លក្ខណៈ​​ឱ្យ​ប្អូនៗ មាន​ឱ​កាស​ទទួល​អាហារូបករណ៍​​ផ្សេងៗ​ទៀត។ ក្រៅ​ពី​ការ​ផ្តល់​ជូន​អាហារូបករណ៍ ក្រ​សួង​វិទ្យាសាស្ត្រ​និង​វិចិត្រ​សិល្បៈ​​រដ្ឋ​ Hessen និង​អង្គ​ការ​ឧបត្ថម្ភ​បរិញ្ញា​សហភាព​អាឡាម៉ង់នៅ​មាន​ជំ​នួយ​សកម្មភាព​សិក្សាធិការ​​រវាង​អ្នក​​ឯក​ទេស​និង​កង​ជួរ​ឯកទេស​វៀត​-​អាឡាម៉ង់ អង្គ​សិក្ខាសាលា អង្គ​សន្និសីទ អាហារូបករណ៍​ទៅ​រៀន​ក្រៅ​ប្រ​ទេស។ល។ លោកបណ្ឌិត បន្ត​ទៀត​ថា ក្នុង​ក្របខណ្ឌ​​មិត្ត​ភាព​រវាង​វៀត​ណាម​-​អាឡាម៉ង់ ក្រ​សួងវិទ្យាសាស្ត្រ​និង​វិចិត្រ​សិល្បៈ​រដ្ឋ​ Hessen ឆ្លង​តាម​អង្គ​ការ​ឧបត្ថម្ភ​បរិញ្ញា​សហភាព​អាឡាម៉ង់រក្សា​​ប្រ​ភព​ផ្តល់​អាហារូបករណ៍​ឱ្យ​និស្សិត​វៀត​ណាម​ពូ​កែ​ពី​ឆ្នាំ ១៩៩១​ ដល់​បច្ចុប្បន្ន។ ក្នុង​ឆ្នាំ​សិក្សា​ ២០១២​-​២០១៣ អង្គ​ការ​នេះ​បាន​សហការ​ជា​មួយ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​វៀត​ណាម​​ជ្រើស​រើស​និង​ផ្តល់​អាហារូបករណ៍​ចំ​នួន​ ១៥០ ចំ​ណែក​ចំ​ណុះ​សាកលវិទ្យាល័យ​ទូ​ទាំង​ប្រ​ទេស។

តាម​សាស្ត្រាចារ្យ​បណ្ឌិត ត្រឹង​ធី​ថាញ់​ហៀន សាកលវិទ្យាធិការ​រងនៃ​សាកលវិទ្យាល័យ​កឹង​ធើ ភាគ​ច្រើន​បេក្ខជន​ គឺ​កូន​របស់​គ្រួ​សារ​កសិករ មាន​ជីវភាព​លំបាក​ គួរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ ឧបត្ថម្ភ​និង​បង្កលក្ខណៈ​ដើម្បី​ឱ្យ​ប្អូនៗ ស្ងប់អារម្មណ៍​ក្នុង​ការ​សិក្សា។ នេះគឺការ​ជំ​នួយ​​​​​ជាវិជ្ជមានមួយ​​ ​​នាំ​មក​ក្តី​រីក​រាយ​ និង​លើក​ទឹក​ចិត្ត​​​ឱ្យ​ប្អូនៗ​បន្ត​ការ​សិក្សា​ និង​ខិត​ខំ​សិក្សា​ស្វែង​យល់​ដើម្បី​ក្លាយ​ជា​សសរ​ទ្រួង​នៃ​សេដ្ឋកិច្ច​ជាតិ​និង​ក្រុម​គ្រួ​សារ។

 

hocbongDuc-2 

បេក្ខជន​សាកលវិទ្យាល័យ​ត្រាវិញទទួល​អាហារូបករណ៍

ពីខាង​ស្តាំ ឡេវ៉ាន់​លី ទី២ ហ្វាង​វ៉ាន់​ទីវ ទី៣ ង្វៀន​ង៉ុក​កឹម ទី៤

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​អាហារូបករណ៍​នៃ​ក្រ​សួង​វិទ្យាសាស្ត្រ​និង​វិចិត្រ​សិល្បៈ​រដ្ឋ​Hessen និង​អង្គ​ការ​ឧបត្ថម្ភ​បរិញ្ញា​សហភាព​អាឡាម៉ង់