សាកលវិទ្យា​ល័យ​ត្រា​វិញ​ទទួល​និង​ជួប​ពិភាក្សា​ជា​មួយ​នឹង​រោង​ចក្រ​ស្បែក​ជើង​មីផុង

រសៀល​ថ្ងៃ​​​ ០២​/០៥/២០១៣​លោក​អនុ​បណ្ឌិត​ ង្វៀន​តៀន​យុង​ សាកល​វិទ្យា​ធិ​ការរង​រួម​នឹង​បណ្ដា​ថ្នាក់​គ្រប់​គ្រង​ដែល​ចំ​ណុះ​សាលា​បាន​ទទួល​និង​ជួបពិ​ភាក្សា​ជា​​មួយ​នឹង​លោក​ ឡឹម​ហៀង​ហ្វឹង​ប្រ​ធាន​គ្រប់​គ្រងផ្នែកធន​ធាន​មនុស្ស​នៃ​រោង​ចក្រ​ស្បែក​ជើង​មីផុង​ តំ​ណាង​ការិយាល័យបុគ្គលិក​​ព្រម​ទាំង​ផ្នែក​ជ្រើស​រើស​បុគ្គលិក​របស់​រោង​ចក្រ​។​

my phong -1

នៅ​អង្គ​ពិភាក្សា​ ​លោក​ ឡឹម​ហៀង​ហ្វឹង​​​ ​បាន​សំ​ដែង​មនោ​សញ្ចេតនា​ពេញ​ចិត្ត​សហការ​យូរ​អង្វែង​នឹង​សាលា​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ដល់រោង​ចក្រ​ក៏​ដូចជា​ការ​ផ្សារ​ភ្ជាប់​សម្ព័ន្ធ​មិត្តភាព​រវាង​អង្គ​ភាព​ទាំង​ពីរ​ ជា​មួយ​នឹង​យុទ្ធ​សាស្រ្ត​​ពង្រីក​អភិ​វឌ្ឍ​យូរ​អង្វែង​ និង​ រឹង​មាំ​នៅ​ខេត្ត​ត្រា​វិ​ញ​។​ ​បច្ចុប្បន្ន​រោង​ចក្រ​មាន​កម្ម​ករ​ចំ​នួន​២០​ ០០០រូប និង​កំ​ពុង​តែ​អនុ​វត្ត​ការ​​ពង្រីកបន្ថែម​​ ដូច្នេះ​ហើយ​ការ​បណ្ដុះ​បណ្ដាល​ប្រ​ព័ន្ធ​ធន​ធាន​មុស្ស​ ពិ​សេស​បណ្ដា​ផ្នែក​គ្រប់​គ្រងជា​បញ្ហា​អាទិ​ភាព​និង​ចាំ​បាច់​ជា​ទី​បំ​ផុត។​ ចំ​ណែក​ខាង​សាលា​ ​​​លោក​អនុ​បណ្ឌិត​ ង្វៀន​តៀន​យុង​​ខួស​បញ្ជាក់​ថា៖​ សាកល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ផ្ដល់នូវ​​ឱ​កាស​សិក្សា​មាន​គុណ​ភាព​សម្រាប់​​សហគមន៍​ ជា​មជ្ឈមណ្ឌលចម្បង​​​​បណ្ដុះ​បណ្ដាល​ពលករ​មាន​ចំ​ណេះ​ដឹង​ខ្ពស់​សម្រាប់​ខេត្ត​​។​ ហេតុ​នេះ​សាលា​តែង​យក​ចិត្ត​ទុក​ដាក់​​​សហ​ការ​នាំ​​និស្សិត​ទៅ​​អនុវត្ត​ជាក់​ស្តែង​​នៅ​រោង​ចក្រ​​ដើម្បី​ពង្រឹង​សមត្ថភាព​ការ​ងារ​ អនុវត្ត​ផ្ទាល់​​ជា​មួយ​តថភាព​ពិត ឆ្លង​តាម​ការ​នោះ​និស្សិត​​​បាន​លត់​ដំ​បំ​ណិន​ការ​ងារ​ សិក្សា​បទពិសោធ​ និង​អាច​វិល​ត្រ​ឡប់​មក​បំ​រើ​ការ​ងារ​នៅ​ពេល​បញ្ចប់​វគ្គ​សិក្សា។

ម្យ៉ាង​វិញ​ទៀត​ភាគី​​ទាំង​ពីរ​នឹង​ឈានទៅ​ចុះ​ហត្ថលេខា​​លើ​​អនុស្សរណៈ​ ដើម្បី​​បណ្ដុះ​បណ្ដាល​​ពលករ​បច្ចុប្បន្ន​របស់​រោង​ចក្រ​​អំពី​​ភាសា​បរទេស បច្ចេកទេសចិញ្ចឹម​សត្វ​ និង​ដំណាំ​ ជម្រើស​​និស្សិត​ថ្មី​ ជា​ពិ​សេស​អាទិ​ភាព​ដល់​និស្សិត​ដែល​ចេះ​ស្ទាត់​ជំ​នាញ​ភាសា​អង់គ្លេស​ និង​ ភាសា​ចិន​។​ អនុស្សរណៈ​នឹង​​បាន​ពិ​និត្យ​ឯកភាព​ចុះ​ហត្ថ​លេខានៅ​រោង​ចក្រ​មីផុង​ ក្នុង​ដំ​ណើរ​នាំ​និស្សិត​ទៅ​អនុវត្ត​ជាក់​ស្តែង​នាពេល​ខាង​មុខ​នេះ។

my phong -2

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យា​ល័យ​ត្រា​វិញ​ទទួល​និង​ជួប​ពិភាក្សា​ជា​មួយ​នឹង​រោង​ចក្រ​ស្បែក​ជើង​មីផុង