សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​ជួប​សំណេះ​សំ​ណាល​ជា​មួយ​នឹង​សាលា​វិទ្យា​ល័យ​ ឌាន់​​វ៉ាន់​​តូ​ខេត្ត​សុក្រ​ត្រាំង

ថ្ងៃ​ទី​០៥ឧសភា​២០១៣​​ កង​ជួរ​គ្រូ​បង្រៀន​នៃ​សាលា​វិទ្យា​ល័យ​ ដង​វ៉ាន់​​តូ​ ស្រុក​កូវ​ឡាវយុង ​ខេត្ត​សុក្រ​ត្រាំង​ ដឹក​នាំ​ដោយ​លោក​ម៉ាយ​វ៉ាន់​វ៉ឹង​​ និង​លោក​ យ៉ឿង​វ៉ាន់​​ខា​ ជា​ចាង​ហ្វាង​រង​​ លោក​ង្វៀន​ត្រុង​ហីវ​ ប្រ​ធាន​សហជីព​សាលា​​ និង​គ្រូបង្រៀន​ប្រ​មាណ​ជាង​៤០​រូប​​ ព្រ​មទាំង​សិស្សា​នុសិស្ស​នៃ​សាលា​បាន​មក​ទស្សន​កិច្ច​និង​ជួប​សំ​ណេះ​សំ​ណាលជា​មួយ​នឹង​កង​ជួរ​គ្រូ​បង្រៀន​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

123

ទទួល​គណៈ​ប្រតិភូ​មាន​លោក​ ង្វៀន​ជិញ​ អនុ​លេខា​ធិ​ការ​បក្ស​​ ​និង​ជា​ប្រ​ធានសហជីព​សាលា​​ ព្រម​ទាំង​អ្នក​តំ​ណាងនៃ​អង្គ​ភាព​ចំ​ណុះ​សាលា។

អង្គ​ជំនួប​សំ​ណេះ​សំ​ណាល​នៃ​កង​ជួរ​គ្រូ​បង្រៀន​​សាលា​វិទ្យា​ល័យ​ ដង​វ៉ាន់​​តូ​ គឺ​ដើម្បី​ស្វែង​យល់​​និង​ទស្សនាហេដ្ឋារចនា​សម្ព័ន្ធ​ ​សម្ភារៈ​ឧបទ្ទេស​​មួយ​ចំ​នួន​របស់​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។ ក្នុង​ដំ​ណើរ​នេះ​ភា​គី​ទាំង​សង​ខាង​បាន​ប្រ​កួត​​កី​ឡា​លក្ខណៈ​ជា​មិត្ត​ភាព​​មាន​ បាល់​ទាត់​ បាល់​​ទះ​ និង​សិល្បៈ​​ផង​ដែរ។​ តាម​មតិ​លោក​ ម៉ាយ​វ៉ាន់​​វ៉ឹង​ ការ​​ជួប​ពិភាក្សា​នេះ​ដើម្បី​បង្កើត​ទំនាក់​ទំ​នង​ល្អ​ រវាង​សាលា​ទាំង​ពីរ​ ហើយ​ទន្ទឹម​នឹង​នោះ ក៏​ជាឱកាស​សម្រាប់​គ្រូបង្រៀន​សំ​ណេះ​សំ​ណាល​ចែក​រំ​លែក​បទ​ពិ​សោធន៍ ទៅ​វិញ​ទៅ​មក​ក្នុង​វិ​ស័យ​អប់រំ​។​ សកម្មភាព​នេះ​បាន​នាំ​មក​សាលា​ទាំង​ពីរ​កាន់​តែ​កៀក​ជិត​​ និង​ពង្រឹងចំណង​មិត្ត​ភាព​យូរ​ង្វែង​​ដើម្បី​សហការ​ក្នុង​វត្ថុ​បំ​ណង​រួម​គឺ​ប្រឹក្សា​ទិស​ដៅ​វិជ្ជាជីវសម្រាប់​​ប្អូន​ៗ​សិស្សា​នុសិស្ស​នៃ​សាលា​ក្នុង​ពេល​អនា​គត។ 

1234

12345

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​ជួប​សំណេះ​សំ​ណាល​ជា​មួយ​នឹង​សាលា​វិទ្យា​ល័យ​ ឌាន់​​វ៉ាន់​​តូ​ខេត្ត​សុក្រ​ត្រាំង