ព្រឹកថ្ងៃទី ១១ ឧសភា ២០១៣ លោកបណ្ឌិតផាមទៀតខាញ់ សាកលវិទ្យាធិការ នៃTVU ព្រមទាំងអ្នកតំណាងការិយាល័យសហប្រតិបត្តិការនិងជំរុញគម្រោងការ អង្គភាពចំណុះបានមានពិធីជួបនិងពិភាក្សាជាមួយសាស្ត្រាចារ្យ Diarmuid Hegarty សាកលវិទ្យាធិការនៃ GCD Ireland ។
បណ្ឌិតផាមទៀតខាញ់និងសាស្ត្រាចារ្យ Diarmuid Hegarty ចុះកិច្ចអនុស្សរណៈ
នេះគឺដំណើរទស្សនកិច្ចលើកដំបូងរបស់សាស្ត្រាចារ្យមកកាន់TVU ក្នុងបំណងផ្សារភ្ជាប់ចំណងសហការរវាង GCD និង TVU លើគ្រប់វិស័យ ត្រូវការសិក្សាស្វែងយល់ថែមទៀតនូវសក្តានុភាពរបស់ដៃគូ។ ក្រោយកិច្ចពិភាក្សាភាគីទាំងពីរបានឯកភាពចុះកិច្ចអនុស្សរណៈសហការលើវិស័យស្រាវជ្រាវ អប់រំ ដោះដូរនិស្សិត គ្រូបង្រៀនក៏ដូចចែករំលែកព័ត៌មាន បទពិសោធន៍ និងឯកសារសិក្សាស្រាវជ្រាវ។
សាស្ត្រាចារ្យ Diarmuid Hegarty មានចំណាប់អារម្មណ៍នៅអង្គពិភាក្សា
បកប្រែដោយ៖ ហ្វិញសាង