កូន​ប្រុស​ដើម​ទ្រូង​ប្រាំ​ហត្ថ

ពាក្យចាស់ពីបរមបុរាណតែងតែនិយាយថា«កូនប្រុសដើមទ្រូងប្រាំហត្ថ»តាមពាក្យពំនោលខាងលើនេះមានន័យពីរ៖

.ន័យត្រង់គឺសំដៅយកសម្ភារៈមួយបែបរបស់ព្រះសង្ឃដែលយើងនិយមហៅថា«វត្ថពន្ធ»មានប្រវែងហត្ថ
.ន័យធៀបក្នុងសង្គមខ្មែរកូនប្រុសដែលបានបួសរៀនតែងតែជាមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់​ គ្រាន់​​ទាំងផ្នែកចំណេះ​ដឹង​​ទាំង​​សីល​​ធម៌​​​រស់​​នៅ​​និង​​វិជ្ជាជីវៈ​​ដែល​​ស្តែង​​ចេញ​​ពីសីលធម៌​​ទាំង​​របស់​​ព្រះពុទ្ធគឺៈ

-មិនសម្លាប់​ជីវិតសត្វប្រមាថជីវិតអ្នកដទៃ

-មិនលួចឆក់ទ្រព្យធនអ្នកដទៃជាទ្រព្យក្តៅក្រហាយ

-មិននិយាយពាក្យមុសាច្រណែននិន្ទាកុហកគេឯង

-មិនអសីលធម៌ប៉ះពាល់ប្រពន្ធកូនអ្នកដទៃ

-មិនសេពគ្រឿងស្រវឹងមានសុរាជាដើម

នេះ​ពិត​ជា​គំ​និត​យល់​ឃើញ​​​តែ​មួយ​ជ្រុង​ សូម​មិត្ត​អាន​ជួយ​បំ​ពេញ​តម្រូវ​បន្ថែម​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​ សូម​អរគុណ!

ទីតាំង​របស់​អ្នក៖ ទំព័រដើម ឯកសារ​ស្រាវ​ជ្រាវ កូន​ប្រុស​ដើម​ទ្រូង​ប្រាំ​ហត្ថ