រដូវជំរើសនិស្សិត បានចាប់ផ្តើមហើយ។ សិក្សានៅទីណា ជ្រើសសាលា
ណាជាសំនួរដែលមិត្តសិស្ស និស្សិតទាំងឡាយត្រូវគិតគូរដើម្បីជ្រើសយក
និងកំណត់ទិសដៅសម្រាប់អនាគតរបស់ខ្លួន។
អាណាព្យាបាល និងមិត្តសិស្ស និស្សិតទាំងឡាយ ពិតនឹងមានសំនួរជាច្រើន
ទាក់ទងដល់ការជ្រើសសាលា ជ្រើសមុខជំនាញដែលសមស្របតាមសមត្ថភាព
ទេពកោសល្យ និងជីវភាពសេដ្ឋកិច្ចគ្រួសារ។
ក្នុងន័យនេះសៀវភៅ «ព័ត៌មានជំរើសនិស្សិត២០១៤» របស់សាកលវិទ្យា
ល័យត្រាវិញនឹងរួមចំណែកផ្តល់ព័ត៌មានជាមូលដ្ឋានសម្រាប់អាណាព្យាបាល
មិត្តសិស្សនិស្សិត ជួយមិត្តសិស្ស និស្សិតស្ទង់សមត្ថភាពដើម្បីជ្រើសមុខជំនាញ
ឱ្យបានសមស្រប។
«ព័ត៌មានជំរើសនិស្សិត ២០១៤» ជួយអាណាព្យាបាល និងមិត្តសិស្ស និស្សិត
មានឱកាសស្វែងយល់នូវព័ត៌មានពិស្តារ ដូចជា៖ បណ្តាមុខជំនាញបណ្តុះ
បណ្តាល មជ្ឈដ្ឋានសិក្សា ការស្នាក់នៅ គោលនយោបាយអាទិភាពនិង
ឱកាសការងារក្រោយពីបញ្ចប់ការសិក្សា។ល។
សាកលវិទ្យាល័យត្រាវិញជាគ្រឹះស្ថានមួយបន្តរួមដំណើរជាមួយមិត្ត លើគោល
ដៅស្វែងរកចំណេះវិជ្ជា និងជ្រើសយកវិជ្ជាជីវៈសមស្របសម្រាប់អនាគត។
អាណាព្យាបាលអាចស្ងាប់អារម្មណ៍ផ្ញើកូនមកសិក្សានៅគ្រឹះស្ថានអប់រំសម
ស្របនឹងទេពកោកល្យ សមត្ថភាព ជីវភាពសេដ្ឋកិច្ចគ្រួសារ មានឱកាសការ
ងារក្រោយពីបញ្ចប់ការសិក្សា ឆ្លើយតបនូវតម្រូវការពលកម្មនៃសង្គមជាតិ។
យើងខ្ញុំតំណាងឱ្យនិស្សិត សាស្ត្រាចារ្យ បុគ្គលិក គណៈគ្រប់គ្រង និងក្រុម
ប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញ សូមជូនពរដល់អាណាព្យាបាលរួមដំ
ណើរជាមួយកូនៗជ្រើសយកមុខជំនាញសមស្របនិងអាសយដ្ឋានអប់រំគួរជា
ទីទុកចិត្ត សូមជូនពរសិស្សានុស្សិតទាំងឡាយទទួលបានជោគជ័យក្នុងរដូវជំ
រើសនិស្សិតខាងមុខនេះ។