សារ​របស់​សាកលវិទ្យាធិការ

រដូវ​ជំ​រើស​និស្សិត បាន​ចាប់​ផ្តើមហើយ។ សិក្សានៅ​ទី​ណា ជ្រើស​សាលា
ណាជា​សំ​នួរដែល​មិត្ត​សិស្ស និស្សិតទាំង​ឡាយ​ត្រូវគិត​គូរ​ដើម្បី​ជ្រើស​យក
និងកំ​ណត់​ទិស​ដៅសម្រាប់​អនាគត​របស់​ខ្លួន។

អាណាព្យាបាល និង​មិត្ត​សិស្ស​ និស្សិត​ទាំង​ឡាយ ពិត​នឹង​មាន​សំ​នួរជា​ច្រើន
ទាក់​ទង​ដល់​ការ​ជ្រើស​សាលា ជ្រើស​មុខ​ជំ​នាញ​ដែល​សម​ស្របតាមសមត្ថភាព​
ទេពកោសល្យ និង​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ។

ក្នុង​ន័យ​នេះ​សៀវ​ភៅ «ព័ត៌មានជំ​រើស​និស្សិត​២០១៤»​ របស់​សាកលវិទ្យា
ល័យ​ត្រាវិញ​នឹង​រួម​ចំ​ណែក​ផ្តល់​​ព័ត៌មាន​ជា​មូល​ដ្ឋាន​សម្រាប់​អាណាព្យាបាល
មិត្តសិស្ស​និស្សិត​ ជួយ​មិត្ត​សិស្ស​ និស្សិត​ស្ទង់​សមត្ថភាព​​ដើម្បី​ជ្រើស​មុខ​ជំ​នាញ​
ឱ្យ​បាន​សម​ស្រប។

«ព័ត៌មាន​ជំ​រើស​និស្សិត​ ២០១៤» ជួយអាណាព្យាបាល​ និង​មិត្ត​សិស្ស និស្សិត​​
មាន​ឱកាស​ស្វែងយល់​នូវ​ព័ត៌មាន​ពិស្តារ​ ដូចជា៖ បណ្តា​មុខ​ជំ​នាញបណ្តុះ​
បណ្តាល​ មជ្ឈដ្ឋាន​សិក្សា ការ​ស្នាក់​នៅ​ គោល​នយោបាយ​អាទិភាពនិង​
ឱកាសការ​ងារ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា។ល។

សាកលវិទ្យាល័យ​ត្រាវិញ​ជា​គ្រឹះ​ស្ថាន​​មួយ​បន្ត​​​រួម​ដំ​ណើរ​ជា​មួយ​មិត្ត​​ លើ​គោល
ដៅ​ស្វែង​រក​ចំ​ណេះ​វិជ្ជា និង​ជ្រើស​យក​វិជ្ជាជីវៈ​សម​ស្រប​សម្រាប់​អនាគត។
អាណាព្យាបាលអាច​ស្ងាប់​អារម្មណ៍​ផ្ញើ​កូន​មក​សិក្សា​នៅ​គ្រឹះ​ស្ថាន​អប់រំ​សម​
ស្របនឹង​ទេពកោកល្យ សមត្ថភាព ជីវភាព​សេដ្ឋកិច្ច​គ្រួសារ មាន​ឱកាស​ការ​
ងារក្រោយពី​បញ្ចប់​ការ​សិក្សា ឆ្លើយ​តប​​នូវ​តម្រូវ​ការ​ពលកម្ម​​នៃ​សង្គម​ជាតិ។

យើង​ខ្ញុំ​តំណាង​ឱ្យ​និស្សិត សាស្ត្រាចារ្យ បុគ្គលិក​ គណៈ​គ្រប់​គ្រង និង​ក្រុម
ប្រឹក្សា​ភិបាល​សាកលវិទ្យាល័យ​ត្រាវិញ​ សូម​ជូន​ពរ​​ដល់​អាណាព្យាបាល​រួម​ដំ​
ណើរជា​មួយ​កូន​ៗជ្រើស​យក​មុខ​ជំ​នាញ​សម​ស្រប​និង​អាសយដ្ឋាន​អប់រំ​គួរជា​
ទី​ទុក​ចិត្ត សូម​ជូន​ពរ​សិស្សានុស្សិត​ទាំង​ឡាយ​​ទទួល​បាន​ជោគ​ជ័យ​ក្នុង​រដូវជំ​
រើសនិស្សិត​​ខាងមុខ​នេះ។​

ទីតាំង​របស់​អ្នក៖ ទំព័រដើម ក្រោយ ជ្រើស​រើស​និស្សិត សារ​របស់​សាកលវិទ្យាធិការ