អំពីយើងខ្ញុំ
- សេចក្ដីលម្អិត
- ជំពូក៖ Main menu
- ចេញផ្សាយនា 24 កុម្ភៈ 2013
- ចុចដង៖ 8628
សាកលវិទ្យាល័យត្រាវិញ
«នាំមកនូវឱកាសសិក្សាមានគុណភាពសម្រាប់សហគមន៍»
សាកលវិទ្យាល័យត្រាវិញបានស្ថាបនាឡើងពីមហាវិទ្យាល័យរងសហគមន៍ត្រាវិញ។ អស់រយៈពេល ៥ ឆ្នាំបង្កើតគម្រោងការមហាវិទ្យាល័យហគមន៍វៀតណាម-កាណាដាដោយរដ្ឋាភិបាល កាណាដានិងរដ្ឋាភិបាលវៀតណាមឧបត្ថម្ភរួមជាមួយតម្រូវការអំពីអភិវឌ្ឍខឿនអប់រំនិងបណ្តុះបណ្តាលរបស់ខេត្តនិងតម្រូវការធនធានមនុស្សអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌សង្គមតំបន់វាលរាបទន្លេគឺវឡុង និងទូទាំងប្រទេស។ សាកលវិទ្យាល័យត្រាវិញបង្កើតឡើងតាមសេចក្តីសម្រេចលេខ 141/QĐ/2006-TTg ថ្ងៃទី 19/6/2006 របស់នាយករដ្ឋមន្ត្រី និងក្លាយជាសាកលវិទ្យាល័យរដ្ឋក្នុងប្រពន្ធអប់រំសាកលវិទ្យាល័យវៀតណាម។
សាកលវិទ្យាល័យត្រាវិញបាននិងកំពុងដំណើរការតាមទម្រង់បណ្តុះបណ្តាលច្រើនកំរិត ច្រើនមុខវិជ្ជា និងច្រើនបែបពីកំរិតបរិញ្ញាបត្ររង រហូតដល់បណ្ឌិត ជាមួយតួនាទីបណ្តុះបណ្តាលនិងផ្គត់ផ្គង់ធនធានមនុស្សមានសមត្ថភាពវិជ្ជាជីវៈ សមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រ ផ្តល់នូវសេវាកម្មរួមចំណែកអភិវឌ្ឍខឿនអប់រំ សេដ្ឋកិច្ច វប្បធម៌សង្គមនៅត្រាវិញ និងតំបន់វាលរាបទន្លេគឺវឡុងនិយាយដោយឡែក និងទូទាំងប្រទេសនិយាយរួម។
ចក្ខុវិស័យ
ជាសាកលវិទ្យាល័យដែលផ្តោតទៅរកទំនោរអនុវត្តជាក់ស្តែង និងមានលក្ខណៈពិសេស។
បេសកកម្ម
សាកលវិទ្យាល័យត្រាវិញបណ្តុះបណ្តាលពហុមុខជំនាញពហុកម្រិត និងសិក្សាបន្តឡើងនៅកម្រិតខ្ពស់ជាង ដើម្បីបំពេញនូវតម្រូវការនៃអ្នកសិក្សា; អភិវឌ្ឍកម្មវិធីសិក្សា ផ្ទេរបច្ចេកវិទ្យាផ្គត់ផ្គង់សេវាកម្មសម្រាប់សង្គម រួមចំណែកដ៏សំខាន់ក្នុងការបង្កើនឱកាសការងារ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ។
តម្លៃស្នូល
អស់ពីចិត្ត-តម្លាភាព-នវានុវត្ត-ស្និទ្ធស្នាល
ទស្សនអប់រំ
«ផ្អែកលើមូលដ្ឋានជាក់ស្តែងប្រកបដោយក្រមសីលធម៌ទំនួលខុសត្រូវសមត្ថភាពបណ្តុះបណ្តាលអ្នកសិក្សាជាមួយនឹងអភិវឌ្ឍបុគ្គលនិងសង្គមឱ្យកាន់តែប្រសើរ»
សាកលវិទ្យាល័យត្រាវិញជឿជាក់ថាការអប់រំនិងបណ្តុះបណ្តាលគឺជាមូលដ្ឋានគ្រឹះនៃសង្គមលទ្ធផលនៃការអប់រំ និងការបណ្តុះបណ្តាលមិនត្រឹមតែធ្វើឱ្យមានការអភិវឌ្ឍផ្ទាល់ខ្លួនឱ្យជីវិតកាន់តែប្រសើរប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់អភិវឌ្ឍទាំងមូលទៀតផង។ កម្មវិធីបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យត្រូវបានរៀបចំនិងបង្កើតឡើងក្នុងទិសដៅបណ្តុះបណ្តាលសមត្ថភាពអ្នកសិក្សា ជាមួយនឹងកម្រិតចំណេះដឹង ជំនាញនិងឥរិយាបថដែលទទួលពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធ (រួមមានសហគ្រាស និយោជកអ្នកជំនាញអ្នកវិទ្យាសាស្ត្រសាស្ត្រាចារ្យនិងនិស្សិតជាដើម) ដើម្បីធានាថាអ្នកសិក្សាទទួលបានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមជាកម្លាំងធនធានមនុស្សនៃការងារសង្គម។សាកលវិទ្យាល័យជឿជាក់ថាការកសាងប្រព័ន្ធសិក្សារៀនសូត្រដោយផ្អែកលើកត្តាយកអ្នកសិក្សាធ្វើជាស្នូល(Student – Centered) នឹងផ្តល់អាទិភាពដល់និស្សិតក្នុងសកម្មភាពរៀបចំផែនការសិក្សាដ៏សមស្របដើម្បីលើកកម្ពស់សក្តានុពលភាពរបស់ពួកគេក៏ដូចជាជំរុញដំណើរការនៃការសិក្សាដោយស្វ័យភាពមានការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួន។ឆ្លងតាមទង្វើនោះពួកគេមានសញ្ញាណមនសិការនិងមានលទ្ធភាពសិក្សាមួយជីវិត។
សាកលវិទ្យាល័យត្រាវិញកំណត់ការបណ្តុះបណ្តាលជំនាញដល់អ្នកសិក្សាដូចតទៅ៖សមត្ថភាពរបស់អ្នកសិក្សានឹងត្រូវបានបង្កើតឡើងជាបន្តបន្ទាប់តាមរយៈការរៀនសូត្រ និងអនុវត្តជំនាញវិជ្ជាជីវៈជាមួយប្រព័ន្ធអនុវត្តការពិសោធន៍នៅក្រុមហ៊ុនសហគ្រាសស្ថាប័ននានាទៅតាមកម្មវិធីសិក្សានៃទម្រង់CO-OP។ លើសពីនេះដើម្បីលើកកម្ពស់សមត្ថភាពសិក្សារបស់បេក្ខសិស្សប្រកបដោយភាពវិជ្ជមាន សាកលវិទ្យាល័យត្រាវិញមានគោលការណ៍ឧបត្ថម្ភចេញពីសប្បុរសធម៌សាស្ត្រាចារ្យនានា ដោយការគាំទ្រថវិកាដល់និស្សិតក្នុងការសិក្សាស្រាវជ្រាវទៅតាមឯកទេសដែលបានសិក្សាហើយទទួលបានចំណេះដឹងបំណិនជាក់ស្តែងនៃបញ្ហាកើតមានក្នុងសង្គម អភិវឌ្ឍកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យានិងបញ្ហាប្រឈមនានានាសម័យបច្ចុប្បន្ន។ល។ព្រមទាំងចូលរួមសកម្មភាពបម្រើសេវាកម្មសហគមន៍។
ទន្ទឹមនឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ បញ្ហាដែលលត់ដំបំណិនសីលធម៌វិជ្ជាជីវៈនិងទំនួលខុសត្រូវក្នុងសហគមន៍គឺមានសារៈសំខាន់ណាស់។សាកលវិទ្យាល័យត្រាវិញជឿជាក់ថាចំណុចទាំងអស់នេះជាឧបករណ៍ចាំបាច់ ជាស្ពានសម្រាប់អ្នកសិក្សាផ្សារភ្ជាប់នឹងសង្គម គឺបានអនុវត្តចំណេះដឹង និងបំណិនវិជ្ជាជីវៈក្នុងសកម្មភាពការងារ។ហេតុដូច្នេះ បំណិនវិជ្ជាជីវៈសីលធម៌ និងទំនួលខុសត្រូវក្នុងការងារត្រូវបានសាកលវិទ្យាល័យដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំងឡាយ។
វត្ថុបំណង
សាកលវិទ្យាល័យត្រាវិញផ្តល់កម្មវិធីបណ្តុះបណ្តាលច្រើនកំរិត ច្រើនមុខវិជ្ជា និងសម្បូរបែបសម្រាប់មនុស្សគ្រប់វ័យ មានការយកចិត្តទុកដាក់ចំពោះស្ត្រីភេទ ជនជាតិភាគតិច ឆ្លើយតប់តម្រូវការរបស់អ្នករៀនពេញមួយជីវិត ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគ្រិន អង្គភាពប្រើប្រាស់ពលកម្ម សកម្មក្នុងការបម្រើសង្គមឆ្លងតាមសកម្មភាពស្រាវជ្រាវ ផ្ទេរបច្ចេកទេស ផលិតផលសម្រាប់តម្រូវការសង្គម រួមចំណែកអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់ខេត្តនិយាយដោយឡែក តំបន់វាលរាបទន្លេគឺវឡុងនិយាយរួម។
កម្មវិធីសិក្សា
សាកលវិទ្យាល័យត្រាវិញជាសាកលវិទ្យាល័យរដ្ឋ ចំណុះតំបន់វាលរាបទន្លេគឺវឡុង បានក្រសួងអប់រំនិងបណ្តុះបណ្តាលផ្តល់សេចក្តីសម្រេចឱ្យជ្រើសរើសនិស្សិតទូទាំងប្រទេសមាន កំរិតក្រោយបរិញ្ញាបត្រចំនួន ១៨ បរិញ្ញាបត្រ ៣៩ និង បរិញ្ញាបត្ររង ២៦ មុខជំនាញ។
យន្តការ សម្ភារៈឧបទេសនិងធនធានមនុស្ស
សាកលវិទ្យាល័យត្រាវិញមានមហាវិទ្យាល័យចំនួន ១២ គឺ៖ មហាវិទ្យាល័យកសិកម្ម ជលវប្បកម្ម មហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យា មហាវិទ្យាល័យវិជ្ជសាស្ត្រ-ឱសថ មហាវិទ្យាល័យសេដ្ឋកិច្ច-ច្បាប់ មហាវិទ្យាល័យភាសាបរទេស មហាវិទ្យាល័យគីំមីអនុវត្ត មហាវិទ្យាល័យវិទ្យាសាស្ត្រមូលដ្ឋាន មហាវិទ្យាល័យគរុកោសល្យ មហាវិទ្យាល័យ ភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ មហាវិទ្យាល័យគ្រប់គ្រងការិយាល័យ វៀតណាមវិទ្យា និងបណ្ណាល័យ មហាវិទ្យាល័យទ្រឹស្តីនយោបាយ និងមហាវិទ្យាល័យបម្រុង។
មានការិយាល័យទាំង១២ មជ្ឈមណ្ឌល ១១ ក្រុមប្រឹក្សាភិបាល ៣ និងអង្គភាពមួយចំនួនទៀតដូចជា៖វិទ្យាស្ថានអភិវឌ្ឍធនធានមនុស្ស សាលាអនុវត្តគរុកោសល្យ ទស្សាវដ្តីវិទ្យាសាស្ត្រ បណ្ណាល័យ អន្តេវាសិកដ្ឋាន។ សាកលវិទ្យាល័យត្រាវិញមានមណ្ឌល៣ ទីស្នាក់ការកណ្តាលនៅវិថី ១២៦ ង្វៀន ធៀង ថាញ សង្កាត់ទី៥ ទីក្រុងត្រាវិញ។ ក្រៅពីនោះសាកលវិទ្យាល័យត្រាវិញមានសាខាពីរទៀតនៅស្រុកយ្វៀនហាយ និងស្រុកកូវង៉ាង។
មានផ្ទៃដីចំនួន ៥៣ ហែកតាសាកលវិទ្យាល័យត្រាវិញរួមមានអាគារដូចជា៖ អាគារសិក្សា អាគារមហាវិទ្យាល័យ អាគារវិទ្យាស្ថាន មជ្ឈមណ្ឌល សាលាអនុវត្តគរុកោសល្យ អន្តេវាសិកដ្ឋាន បណ្ណាល័យ សាលប្រជុំ អាគារអនុវត្ត ពិសោធ ។ល។បានថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញនិងអាជ្ញាធ័រខេត្តដាក់គម្រោងសាងសង់ និងបានសម្រេចជាស្ថាពរដាក់ឱ្យប្រើប្រាស់។
កងជួរគ្រូបង្រៀនចូលរួមកិច្ចការបង្ហាត់បង្រៀន ពីឆ្នាំ ២០០៦ មាន ៣៦៩ រូប រហូតមកទល់ពេលនេះគឺមានជាង ១០០០ រូប។ ជាមួយស្មារតីសាមគ្គីភាព សកម្មក្នុងការងារកងជួរគ្រូបង្រៀនបានខិតខំស្រាវជ្រាវ បង្រៀនបណ្តើរស្រាវជ្រាវបណ្តើរជំរុញការសិក្សានៅក្រៅប្រទេស និងបច្ចុប្បន្នសាកលវិទ្យាល័យត្រាវិញ ឆ្លើយតប់តម្រូវការរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលអំពីសមត្ថភាពបណ្តុះបណ្តាលរបស់សាលា។
ស្រាវជ្រាវវិទ្យាសាស្ត្រ
កិច្ចការស្រាវជ្រាវវិទ្យាសាស្ត្របានសាកលវិទ្យាល័យយកចិត្តទុកដាក់ខ្ពស់។ ក្នុង៥ឆ្នាំកន្លង កិច្ចការស្រាវជ្រាវវិទ្យាសាស្រ្តវិវិត្តន៍ទៅរកភាពជឿនលើន សាកលវិទ្យាល័យត្រាវិញបានអនុវត្តប្រធានបទស្រាវជ្រាវចំនួន ១០០ លើគ្រប់វិស័យ។ ក្នុងនោះមានអត្ថបទមួយចំនួនបានផ្ទេរជូនសហគមន៍ដូចជា៖ ទម្រង់ផលិតស្រូវតាមស្តង់ដា VietGap ទម្រង់កាត់ពូជដូងខ្ទិះ ទម្រង់ដាំបន្លេសុវត្ថិភាព ទម្រង់ដាំឱឡឹកនិស្សិតថែទាំ ទម្រង់ដាំផ្សិត ទម្រង់ចិញ្ចឹមក្តាមសមុទ្រនៅយ្វៀនហាយ។ល។ បានរួមចំណែកក្នុងការផលិតផលបង្កើនកំណើនសេដ្ឋកិច្ចរបស់ខេត្ត។ មានរាប់រាយអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្ររបស់សាស្ត្រចារ្យបានចេញផ្សាយនៅទស្សាវដ្ដីក្នុងនិងក្រៅប្រទេស។ ពីឆ្នាំ ២០១១សាកលវិទ្យាល័យត្រាវិញបានក្រសួងសារព័ត៌មាននិងទូរគមនាគមន៍ផ្តល់លិខិតផលិតទស្សាវដ្តីវិទ្យាសាស្ត្រមានលេខកូដ្ឋ ISSN:1859-4816។ បច្ចុប្បន្ន ទស្សាវដ្តីបានក្រុមប្រឹក្សាភិបាលទទួលស្គាល់ថា ជាទស្សាវដ្តីវិទ្យាសាស្ត្របានគិតពិន្ទុសម្រាប់វិស័យវប្បធម៌វិទ្យានិងអក្សរសិល្ប៍។
សហប្រតិបត្តិការ
លើមូលដ្ឋានសមិទ្ធិផលពីគម្រោងមហាវិទ្យាល័យរងសហគមន៍វៀតណាម-កាណាដា រួមជាមួយទិសដៅអភិវឌ្ឍកម្មវិធីសិក្សាតាមស្តង់ដាអន្តរជាតិ គួសបញ្ជាក់សហប្រតិបត្តិការអន្តរជាតិជាភារកិច្ចចម្បងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍរបស់សាកលវិទ្យាល័យ សាកលវិទ្យាល័យត្រាវិញបានសកម្ម ក្នុងការចងសម្ពន្ធមិត្តភាពរវាងបណ្តាដៃគូនិងបានចុះហត្ថលេខាសហប្រតិបត្តិការជិត ១០០ដៃគូក្រៅប្រទេសចំណុះ ១៨ ប្រទេសទូទាំងពិភពលោក សហការលើវិស័យជាក់ស្តែងដូចជា៖ សហការបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រ រៀបចំអង្គសិក្ខាសាលា ទទូលអ្នកឯកទេសស្មគ្រចិត្ត មកសិក្សាស្រាវជ្រាវ បណ្តាគម្រោងការពីអង្គការក្រៅរដ្ឋាភិបាល។
សាកលវិទ្យាល័យត្រាវិញ
១២៦ វិថី ង្វៀន ធៀន ថាញ់ សង្កាត់ទី ៥ ទីក្រុងត្រាវិញ
ទូរសព្ទ: (+84).294.3855246 ទូរសារ: (+84).294.3855217
ទំនាក់ទំនងមក៖
អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។
; or
អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។