(TVU) – ព្រឹកថ្ងៃទី ២៦ វិច្ឆិកានៅមហាវិទ្យាល័យបច្ចេកវិទ្យា សាកលវិទ្យាល័យត្រាវិញ បានប្រកាសបង្ហាញ់ក្រុមបច្ចេកទេស IEEE - MTT Student chapter ដោយលោកបណ្ឌិត ដេវិត ងៀម ជានាយកប្រតិបត្តនៃក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធអាកាសពិភពលោកឧបត្ថម្ភ។ លោកបណ្ឌិត ង្វៀន ទៀន យុង សាកលវិទ្យាធិការរងអញ្ជើញចូលរួម។
លើស្មារតីសហការនិងអភិវឌ្ឍស្រាវជ្រាវវិទ្យាសាស្ត្រ មហាវិទ្យាល័យបច្ចេកវិទ្យាបានទំនាក់ទំនងសហការជាមួយលោកបណ្ឌិត ដេវិត ងៀម។ ចំណងសហការនេះ លោក និងកូនស្រីរបស់គាត់ បានឧបត្ថម្ភដល់ក្រុមនិស្សិតសាកលវិទ្យាល័យត្រាវិញសរុបទឹកប្រាក់ ២០០០ USD។
លោកបណ្ឌិត ង្វៀន ថាយ សឺន ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យបច្ចេកវិទ្យា ថ្លែងថា៖ “TVU IEEE - MTT Student chapter ជាក្រុមនិស្សិត IEEE - MTT របស់សាកលវិទ្យាល័យត្រាវិញមុនដំបូងនៅវៀតណាម និងសាកលវិទ្យាល័យត្រាវិញជាអង្គភាពបង្កើតសមគមន៍ IEEE-MTT student chapter នៅវៀតណាម។"
ក្រុមបច្ចេកវិទ្យានេះនឹងមានសកម្មភាពដូចជា៖ រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោមការឧបត្ថម្ភនៃ IEEE អន្តរជាតិ
អភិវឌ្ឍបណ្តាសព្វហ្វែអេឡិចត្រូនិក គ្រប់គ្រងថាមពលកែច្នៃ ស្រាវជ្រាវនិងអភិវឌ្ឍបណ្តាសម្ភារៈឧបទេសវិស័យវិជ្ជាសាស្ត្រ អនុវត្តសម្ភារៈស្វាយប្រវត្តក្នុងវិស័យកសិកម្ម។
លោក បណ្ឌិត ង្វៀន ទៀន យុង សាកលវិទ្យាធិការរងថ្លែងថា៖ សាកលវិទ្យាល័យត្រាវិញជាសាកលវិទ្យាល័យវ័យក្មេង មានស្មារតីច្នៃប្រឌិតខ្ពស់ យ៉ាងសកម្ម សហប្រតិបត្តការអន្តរជាតិ កៀកជិតអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ជាពិសេសអ្នកបញ្ញវន្តវៀតណាមនៅក្រៅប្រទេសដូចជាប្រទេសកាណាដា សហរដ្ឋអាមេរិក។
លោកបណ្ឌិត ដេវិត ងៀម ជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រមួយរូបដែលសាកលវិទ្យាល័យត្រាវិញសហការលើវិស័យបច្ចេកវិទ្យាប្រព័ន្ធអាកាសពិភពលោក។
លោកបណ្ឌិត ង្វៀន ទៀន យុង សាកលវិទ្យាធិការរង ថ្លែងអំណរអរគុណចំពោះលោក បណ្ឌិត ដេវិត ងៀម និងកូនស្រីរបស់គាត់បានសកម្ម ទំនុកបំរុងសាកលវិទ្យាល័យត្រាវិញ បានក្លាយជាសមាជិកចំណុះសម្ពន្ធសមាគម IEEE ដំបូងនៅវៀតណាម។
IEEE, ជាសម្ពន្ធសមាគមលើវិស័យ អគ្គិសនី និងអេឡិចត្រូនិក (Intsitute of Electrical & Electronics Engineers) ធំបំផុតលើពិភពលោក មានសមាជិក ៥០០ ពាន់រូប ជាអ្នកវិស្វករ អ្នកស្រាវជ្រាវធំៗ លើវិស័យអគ្គិសនី អេឡិចត្រូនិក និងព័តមានវិទ្យា។