សាកលវិទ្យាល័យសង្គម​សាស្ត្រ​និង​មនុស្ស​សាស្ត្រ​ទី​ក្រុង​ហូជីមិញ​ទស្សនា​កិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

(TVU) - ថ្ងៃទី​ ១២ ធ្នូ លោក​ បណ្ឌិត ហ្វិញ​ ធី ហុង​ ហាញ់ អនុប្រធាន​សហជីព​នៃ​សាកលវិទ្យាល័យ​សង្គមសាស្ត្រ និង​មនុស្សស្ត្រ​ ទី​ក្រុង​ហូជីមិញ​ ដឹក​នាំ​គណប្រតិភូ​មក​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។ លោក ជំ​ទាវ​ ថាច់ ធី យ៉ឹន សាកលវិទ្យាធិការី​រង​ទទួល​បដិសណ្ឋរៈ។

doan-truong-khxh-nv

នេះ​ជា​ដំ​ណើរ​ទស្សនកិច្ច​ ស្វែង​យល់​អំពី​វប្បធម៌​ខ្មែរ​ណាម​បូ​របស់​គណប្រតិភូ​បុគ្គលិក គ្រូ​បង្រៀន​នៃ​សាកលវិទ្យាល័យ​សង្គមសាស្ត្រ​និង​មនុស្សសាស្ត្រ​ ទី​ក្រុង​ហូជីមិញ។

លោក​បណ្ឌិត ហ្វិញ​ ធី ហុង​ ហាញ់​ ថ្លែង​ថា «យើង​ខ្ញុំ​រីក​រាយ​ដែល​បាន​មក​ទស្សនា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ ជា​សាកលវិទ្យាល័យ​មួយ​ឈាន​មុខ​គេ​វិស័យ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ខាង ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ។ ម្យ៉ាង​វិញ​ទៀត​ យើង​ខ្ញុំ​ក៏​បាន​ទស្សនា​ផ្ទាល់​នូវ​របាំ ការ​ប្រគំ​តន្ត្រី​ប្រ​ពីណៃខ្មែរ និង​បាន​ស្លៀក​បំ​ពាក់​អាវ​ខោខ្មែរ​ដោយ​ស្រស់​ស្អាត និង​គាប់​​ចិត្ត​។»ទន្ទឹម​នឹង​នោះ កង​បុគ្គលិក​ គ្រូបង្រៀន​សាកលវិទ្យាល័យ​ខាង​លើ​ ក៏​បាន​ដោះ​ដូរការ​ប្រ​គំ​តន្ត្រី​ និង​សិក្សា​ក្បាច់​​រាំ​ប្រ​ជា​ប្រិយ​ខ្មែរ​​ ជា​មួយ​និស្សិតនិង​គ្រូ​បង្រៀន​សាកលវិទ្យាល័យ​ត្រាវិញ ហើយ​បាន​ទស្សនា​បន្ទប់តាំង​វត្ថុ​បុរាណ​ខ្មែរ។

លោក​ជំ​ទាវ​ ថាច់​ ធី យ៉ឹន ថ្លែង​អំណរ​គុណ​និង​ជូន​ពរ​ដំណើរ​គណប្រតិភូ​ទទួល​បាន​លទ្ធផល​ខ្ពស់​និង​មាន​ខ្លឹម​សារ​ជ្រាវ​ជ្រៅ។ លោក​ជំទាវ​មាន​ទំ​នុក​ចិត្ត​ថា​ស្មារតី​សហការ​ស្រាវជ្រាវ​និង​បណ្តុះ​បណ្តាលលើ​វិស័យ​ភាសា វប្បធម៌ វិចិត្រ​សិល្បៈខ្មែរ​ណាម​បូ ​រវាង​សាកលវិទ្យាល័យ​ទាំង​ពីរ​នឹង​កាន់​តែ​ជិត​ស្និទ្ធ ស្ថេរភាព។

បន្ត​សកម្មភាព​​ គណប្រតិភូ​បាន​ទៅ​ទស្សនា​នៅ​វត្ត​អារាម​ខ្មែរ​មួយ​ចំ​នួន​នៅ​ត្រាវិញផង​ដែរ។

huong-dan-mua-khmer

trang-phuc-khmer