អន្តេវាសិកដ្ឋាន សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​​​នៅ​ខែ កញ្ញា​​ ឆ្នាំ​ ២០១៤ ដោយមាន​​វិសាលភាព​៣៥០០​កន្លែង​ រួមមាន​​៥​ជួរ ៖​ G1 G2 G3 G4 G5 ក្នុង​នោះ​មាន​​២៨៨​បន្ទប់​សំណាក់ សាលប្រជុំនិង​បន្ទប់​​រៀន​២៤​បន្ទប់ ផ្ទៃដី​រួម​គឺ​៥​ហិកតា និង​បន្ទប់​​មាន​៨០០ទៀត នៅ​សាខា​ទី​៤​របស់សាលា។ រាល់​សំ​ណង់​សុទ្ធសឹង​បាន​កសាង​នៅ​ចំ​កណ្តាល​ទី​ក្រុង​​ បង្កលក្ខណៈ​ងាយ​ស្រួល​ បរិស្ថាន​មាន​វិសាលភាព​ធំ​ទូ​លាយ​​សម្រាប់​និស្សិត​ស្នាក់​នៅ។ រាល់​កិច្ច​ការ​ទទួល​ និង​គ្រប់​គ្រង​និស្សិត​នៅ​អន្តេវាសិកដ្ឋាន តែង​បាន​អនុវត្ត​តាម​សេចក្តី​សំ​រេច ​​និងលក្ខខ័ណ្ឌ​របស់​ការិយាល័យ​កិច្ច​ការ​សិស្ស​និ​ស្សិត​។

បុគ្គលបាន​អាទិភាព​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន៖

និស្សិត​​ជា​ជន​ជាតិ​ខ្មែរ​ និស្សិត​ជា​កូន​គ្រួ​សារគោលនយោបាយ និង​គ្រួ​សារ​ក្រីក្រ ក្នុង​ខេត្ត​ត្រាវិញ។ ក្រៅ​ពី​នោះ​គឺ​ដំ​ណោះ​ស្រាយ​ដូច​ត​ទៅ៖

១.​និស្សិតកូន ​អ្នក​កង​កម្លាំង​ប្រដាប់​អាវុធ វីរៈបុរស​ពលកម្ម អ្នក​បានទ​ទួលគោល​នយោបាយ​ ៖​យុទ្ធ​ជន​ពលី​ពិការ ឬ​ជនពិ​ការ។

២.​និស្សិត​ជា​កូន​របស់យុទ្ធ​ជន​ពលី​​ កូនយោធិនពិការ កូន​អ្នក​បាន​ទ​ទួល​គោល​នយោបាយ ៖ កូន​អ្នក​មាន​គុណ​ចំ​ពោះ​បដិវត្តន៍

៣.​​​និស្សិត​មាន​គ្រួ​សា​រ​នៅ​ដំ​បន់​ឆ្ងាយ​ដាច់​ស្រយាល់ ដំ​បន់​សេដ្ឋកិច្ច​ក្រី​ក្រ

៤.​និស្សិត​មាន​ឪពុក​ម្តាយ​ជា​ជន​ជាតិ​ភាគ​តិច

៥.​និស្សិត​កំព្រា​ឪពុក​ម្តាយ

៦.​និស្សិត​គ្រួ​សារ​ក្រី​ក្រ កៀក​នឹង​​ក្រី​ក្រ តាម​លក្ខខ័ណ្ឌ​

 ៧.អាទិ​ភាព​ចំ​ពោះ​និស្សិត​ជា​ស្រ្តី​ភេទ និស្សិត​ឧស្សាហ៍​ចូល​រួម​​រាល់​សកម្មភាព​សាលា សម្ព័ន្ធ​យុវជន​ សមាគម​និស្សិត ។

៨.​​បុគ្គល​ផ្សេង​ទៀត។

សាកលវិទ្យាល័យ​ត្រាវិញ​ និង​​វិនិយោគទុន​​ដំ​ណាក់កាល​​ទី​២​​ ចួល​និង​សំ​ណង់​កសាង​ដូច​ជា៖​ ទី​លាន​កំ​សាន្ត ភោជនីយដ្ឋាន ​កីឡាដ្ឋាន យានដ្ឋាន និង​​វិនិយោគ​ទុន​កសាង​បន្ថែម ​៤៥០០​បន្ទប់​ស្នាក់​នៅ។

ky tuc xa

ទីតាំង​របស់​អ្នក៖ ទំព័រដើម ការិយាល័យ គណៈ​គ្រប់​គ្រង​អន្តេវាសិកដ្ឋាន