មហាវិទ្យាល័យ​បច្ចេកទេស​ និង​ បច្ចេកវិទ្យា

ជា​អង្គ​ភាព​គ្រប់​គ្រង​និង​បណ្តុះ​បណ្តាល​មួយ​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រាវិញ​ មាន​តួ​នា​ទី​បង្ហាត់​បង្រៀន​​ រៀប​ចំ​កម្មវិធី​សិក្សាគ្រប់​គ្រង​ការ​សិក្សា​ ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រនិង​ផ្ទេរ​​ជូន​បច្ចេកវិទ្យាសហប្រតិបត្តិការ​ជា​មួយ​បណ្តា​វិទ្យាស្ថានសាកលវិទ្យាល័យ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​លើ​វិស័យ​បច្ចេកទេស​-បច្ចេក​វិទ្យា។

ដេប៉ាតឺម៉ង់

បច្ចុប្បន្ន​មហាវិទ្យាល័យ​មាន​ដេប៉ាតឺម៉ង់​ចំ​ណុះ​៦និង​ការិយាល័យ​មួយ​រួម​មាន៖ដេប៉ាតឺម៉ង់​សំណង់អគ្គិសនីអេឡិចត្រូនិកយន្តកម្មព័ត៌មាន​វិទ្យានិង​ដេប៉ាតឺ​ម៉ង់​កិច្ច​ការ​នារី។

កិច្ច​ការ​បណ្តុះ​បណ្តាល

បច្ចុប្បន្ន​​មហាវិទ្យាល័យ​កំ​ពុង​បណ្តុះ​បណ្តាល​ ​អនុបណ្ដិត១មុខ​ជំ​នាញបរិញ្ញាបត្រ​  ៥មុខ​ជំ​នាញ​ បរិញ្ញបត្រ​រង៥មុខ​ជំ​នាញនិង​មធ្យម​សិក្សា​ ១៦មុខ​ជំនាញ។​

សម្ភារៈ​ឧបទេស៖ឆ្លើយ​តប់​តម្រូវ​ការ​បង្ហាត់​បង្រៀន​អនុវត្ត និង​បាន​ដំ​ឡើង​គ្រប់​រោង​អនុវត្ត​ទាំង​ ៦ នៃ​ដេប៉ាតឺម៉ង់​ចំ​ណុះ​។ ម្យ៉ាង​វិញ​ទៀត​មហាវិទ្យាល័យ​​នៅ​មាន​ចុះ​ហត្ថលេខា​រវាង​ក្រុម​ហ៊ុន អាជីវកម្ម​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​​ដើម្បី​ធានា​និស្សិត​ទៅ​កម្មសិក្សា អនុវត្ត​ផ្ទាល់​ក្នុង​រយៈ​ពេល​សិក្សា។

វត្ថុ​បំ​ណង និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍

ក្នុង​បណ្តា​ឆ្នាំ​បន្ទាប់​ មហាវិទ្យាល័យ​​នឹង​ជំ​រុញ​ខ្លាំង​សកម្មភាព​​សហប្រ​តិបត្តិការ​​អន្តរជាតិ​លើ​វិស័យ​ដូច​ជា៖ ដោះ​ដូរ​និស្សិត និង​អ្នក​ឯកទេស កសាង​កម្មវិធី​សិក្សា​​ពីរ​ដំ​ណាក់​កាល កម្មវិធី​ដែល​​សាកលវិទ្យាល័យ​អន្តរជាតិ​ទទួល​ស្គាល់​ ដើម្បី​សហការ​ជ្រើស​រើស​និស្សិត​ និង​បណ្តុះ​បណ្តាល​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ ពង្រាយ​អនុវត្ត​គម្រោង​ការ​ដោះ​ដូរ​ឯក​ទេស​ និង​បណ្តុះ​បណ្តាល​តាម​បែប Online។

សហការជា​មួយ​សហគ្រិន​ក្នុង​វិស័យ​ធ្វើ​ជា​ទី​​ប្រឹក្សា​ កសាង​និងវាយ​តម្លៃ​កម្មវិធី​សិក្សា និង​សម្រាប់​ផ្ញើ​និស្សិត​ទៅ​អនុវត្ត​​ លត់​ដំ​បំ​ណិន​នៅ​ទី​នោះ។

មានផែន​ការ​បំ​ប៉ន​គ្រូ​បង្រៀន​នូវ​មុខ​ជំ​នាញ​ ឯក​ទេស​នៅ​ក្រុម​ហ៊ុន ដើម្បី​យល់​ដឹង​បន្ថែម​នូវ​តម្រូវ​ការ​របស់​សង្គម​។

យក​ចិត្ត​ទុក​ដាក់​កិច្ច​ការ​ស្រាវ​ជ្រាវ​​វិទ្យាសាស្ត្រ​ផ្សារ​ភ្ជាប់​និង​​ការ​ផលិត​ តាម​តម្រូវការ​របស់​ក្រុម​ហ៊ុន​ សហគ្រិន។ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​និស្សិត​ស្រាវ​ជ្រាវ​ឆ្លង​តាម​អង្គ​សិក្ខា​សាលា​ អនុវត្ត​គម្រោង​ការ ជា​ពិសេស​បង្កើត​ទី​លាន​ចំរើន​បញ្ញា​ដូច​ជា​រចនា​ Robot, Olympic ។ល។

ព្យាយាយ​ក្នុង​៥ ឆ្នាំ​ខាង​មុខ មហាវិទ្យាល័យ​ បច្ចេកទេស - បច្ចេក​វិទ្យា នឹង​បាន​ដឹង​លឺ​ជា​មហាវិទ្យាល័យ​ បណ្តុះ​បណ្តាល ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ និង​ផ្ទេរ​ជូន​បច្ចេកវិទ្យា​ឈាន​មុខ​របស់​ខេត្ត​និង​តំ​បន់​ក្នុង​វិស័យ​បច្ចេកទេស - បច្ចេកវិទ្យា។ កម្មវិធី​សិក្សា​រួម​គឺ​បណ្តុះ​បណ្តាល​តាម​ស្តង់​ដា​ AUN សហការ​បណ្តុះ​បណ្តាល​កម្មវិធី​ពីរ​តំ​ណាក់​កាល​ បង្កើត​បាន​ក្រុម​ស្រាវ​ជ្រាវ​សកម្ម​ មាន​កិត្តិស័ព្ទ​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺវឡុង។

ទីតាំង​របស់​អ្នក៖ ទំព័រដើម មហាវិទ្យាល័យ - វិទ្យាស្ថាន មហាវិទ្យាល័យ​បច្ចេកទេស​ និង​ បច្ចេកវិទ្យា