មហាវិទ្យាល័យ​គ្រប់​គ្រង​​កិច្ច​ការ​រដ្ឋបាល ​ការិយាល័យ និង​ទេសចរណ៍

ទឹស​ដៅ​សកម្មភាព៖

ផ្គត់​ផ្គង់​អោយ​ទី​ផ្សារ​ពលកម្ម​ក្នុង​នឹងក្រៅ​ខេត្ត កង​ជួរ​បុគ្គលិក​ជំ​នាញ​ ច្នៃ​ប្រ​ឌិត​ខ្ពស់ សិលធម៌​ល្អ​ មាន​ស្មារតី​ទទួ​ល​ខុស​ត្រូវ​ នឹង​ឥរិយា​បទ​ល្អ​ប្រសើរ ស្រប​តាម​តម្រូវ​ការ​របស់​និយោជក​។

គោល​ដៅ​អភិវឌ្ឍន៍៖

លើក​កំ​ពស់​គុណភាព​បណ្តុះ​បណ្តាល​​៖​ ជំ​រុញ​ ​សហការ​ជាមួយ​សហគ្រាស  រៀប​ចំ​បើក​វគ្គ​សិក្សា​តាម​តម្រូវ​ការ​សង្គម ជំ​រុញ​មាំ​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​លើ​វិស័យ​​​ការិយា​ល័យ​រដ្ឋបាល។

លើក​កំ​ពស់សមត្ថភាព បទ​ពិ​សោធ​បង្ហាត់​បង្រៀនរបស់​កង​ជួរ​គ្រូ​បង្រៀន​។

សម្ភារៈ​ឧបទេស៖

ផ្គត់​ផ្គង់​សម្ភារៈ​ឧបទេស​ទំ​នើប​ សម្រាប់​វិស័យ​អភិបាល​ការិយាល័យ​៖ ម៉ាស៊ីន​បញ្ចាំង    ថតចម្លង scan fax បោះ​ពុម្ព និងកុំ​ព្យូធ័រ ងាយ​ស្រួល​ក្នុង​បង្ហាត់​បង្រៀន​។

បន្ទប់​ vip​ ​មានគ្រប់​ឧបករណ៍​ សម្ភារៈ​ទំ​នើប មាន​ឃ្លាំង​សៀវ​ភៅ បម្រើ​ការ​ផ្ទាល់​​រាល់​សកម្មភាព​​​សិក្សា​នឹង​បង្ហាត់​បង្រៀនក្នុង​វិស័យ​​ទេស​ចរ​ ។

បណ្តា​ឆ្នាំ​កន្លង​ មហាវិទ្យាល័យ​ ​គ្រប់​គ្រងរដ្ឋបាល ការិយាល័យ និង​ទេសចរណ៍តែង​បង្ក​លក្ខណៈ​អោយ​និស្សិត​បាន​អនុវត្ត​​ជាក់​ស្តែង​ ចូល​រួម​​ចលនាបណ្តា​សកម្មភាព​​ក្នុង​សាលា នេះ​ជា​សកម្មភាព​មាន​សារៈសំ​ខាន់​​ ផ្តល់បទ​ពិសោធ បំ​និនចាំ​បាច់​ ដើម្បី​ក្លាយ​ទៅជា​​បុគ្គលិក​ការិយា​ល័យ​ជំ​នាញ​​ម្នាក់។

ទន្ទឹម​នឹង​នោះ មហាវិទ្យាល័យ​ ​គ្រប់​គ្រងរដ្ឋបាល ការិយាល័យ និង​ទេសចរណ៍បាន​សហការ​ជា​មួយ​បណ្តា​អង្គភាព​ក្នុង​នឹង​ក្រៅ​សាលា​ រៀប​ចំ​កម្មវិធី​បំ​ប៉ន់​​វិជ្ជាជីវៈរយៈ​ពេល​ខ្លីអំ​ពី៖​ បំ​និន​​សន្ទនា ថែរក្សា​អតិថិជន ចង​ក្រង​និង​រក្សា​ឯកសារ  បំ​និន​អនុវត្ត​ 5s ក្នុង​ការិយាល័យ ឆ្លង​កាត់​រយៈ​ហ្វឹក​ហ្វិន និស្សិតនឹង​មាន ​ចំ​ណេះ​ដឹង បំ​និន យ៉ាង​មាន​ប្រយោជន៍​ សមស្រប​តាម​ការ​ងារ​ការិយាល័យ​ផ្តល់​អោយ។