ពិនិត្យនិងស្ទង់មើលជំងឺមហារីកអត់គិតថ្លៃសម្រាប់ស្ត្រីនៅទិវានារីវៀតណាម ២០ តុលា
- សេចក្ដីលម្អិត
- ជំពូក៖ សេចក្តីជួនដំណឹង
- ចេញផ្សាយនា 06 តុលា 2017
- ចុចដង៖ 1257
ថ្ងៃទី ១៩ និង ២០ តុលា សាកលវិទ្យាល័យត្រាវិញសហការជាមួយសហព័ន្ធនារីខេត្តត្រាវិញ រៀបចំពិនិត្យនិងស្ទង់មើលជំងឺមហារីកអត់គិតថ្លៃសម្រាប់ស្ត្រីនាឱកាសទិវានារីវៀតណាម ២០ តុលា។
តាមដំណឹងពីការិយាល័យពិនិត្យសុខាភិបាលរបស់សាកលវិទ្យាល័យត្រាវិញ ពិនិត្យសុខភាពលើកនេះមានស្ត្រីជាង ២០០ រូបអាយុចាប់ពី ៤៥ ឆ្នាំឡើងទៅ និងអាទិភាពសម្រាប់គ្រួសារមានជីវភាពក្រីក្របានពិនិត្យនិងស្ទង់មើលជំងឺមហារីកដោយអត់គិតថ្លៃ។
បច្ចេកទេសពិនិត្យរួមមានស្ទង់មើលជំងឺមហារីកដោយវិធីពិនិត្យមើលអាការៈរោគខាងក្រៅ Pap smear ឆ្លុះអេកូ និងថតដោះដោយកម្មរស្មី។
ដាក់ពាក្យនិងពិនិត្យនៅថ្ងៃទី ១៩និង ២០ ខែតុលា នៅការិយាល័យសុខាភិបាលចំណុះសាកលវិទ្យាល័យត្រាវិញ។
ព័ត៌មានលម្អិតសូមទំនាក់ទំនងមក៖ សហព័ន្ធនារីខេត្តត្រាវិញ
អាស័យដ្ឋាន៖ 12A, វិថីឡេឡើយ សង្កាត់ទី ៤ ទីក្រុងត្រាវិញ ខេត្តត្រាវិញ ទូរស័ព្ទលេខ៖ 0294 3854 843