មហាវិទ្យាល័យ​វេជ្ជសាស្ត្រ ឱសថ

មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​-ឱសថ ជា​អង្គភាព​គ្រប់​គ្រង​រដ្ឋបាលមូលដ្ឋាន​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រាវិញ មាន​ភារកិច្ច​បង្កើត​កម្មវិធី​ បណ្តុះ​បណ្តាល ស្រាវ​ជ្រាវវិទ្យាសាស្រ្ត សហប្រតិបត្តិការ​អន្តរជាតិ បណ្តុះ​បណ្តាល​ផ្គួប​ផ្សំ​និង​អនុវត្ត ព្យាបាល​ជម្ងឺ​ ថែទាំ​សុខភាព​និង​ការពារ​សហគមន៍។

សព្វ​ថ្ងៃ មហាវិទ្យាល័យ​ កំ​ពុង​ជ្រើស​រើស​និស្សិត បណ្តុះ​បណ្តាល​បណ្តា​មុខ​ជំ​នាញ៖

១.​ពហុវេជ្ជសាស្ត្រ

២.សុខាភិបាល​សាធារណៈ

៣.ពេទ្យ​ធ្មេញ

៤.​ថែ​ទាំ​ជំ​ងឺ

៥.តេស្ត​វេជ្ជសាស្ត្រ

៦.​ឱសថ

ដើម្បី​ធានា​គុណភាព​​បណ្តុះ​បណ្តាល មហាវិទ្យាល័យ​តែង​យក​ចិត្ត​ទុក​ដាក់​លើក​កំ​ពស់​គុណ​ភាព​កង​ជួរ​គ្រូ​បង្រៀន​ ដោយ​បាន​អញ្ជើញវិជ្ជបណ្ឌិតក្នុង​និង​ក្រៅ​ខេត្ត​មក​ចូល​រួម​បង្ហាត់​បង្រៀន និស្សិតបាន​សិក្សាអនុវត្ត​នៅ​តា​មន្ទីរ​ពេទ្យផ្ទាល់ ​បើក​បន្ថែម​បណ្តា​បន្ទប់​ពិសោធដូច បន្ទប់​ពិសោធ​អតិសុខមប្រាណ បន្ទប់​អនុវត្ត​

ក្នុង​រយៈ​ពេល​សិក្សា​ ក្រៅ​ពីការ​សិក្សា​លើ​ថ្នាក់រៀន និស្សិត​តែង​បាន​ចូល​រួម​បណ្តា​សកម្មភាព​ក្នុង​សង្គម ដូច​សកម្មភាពព្យាបាល​ជម្ងឺ​ ​អោយ​បង​ប្អូន​ដំ​បន់​ឆ្ងាយ​ដាច់​ស្រយាលដោយ​មិន​គិត​ថ្លៃ។ ​ឆ្លង​តាម​រយៈ​សកម្មភាព​នេះ​ និស្សិត​នឹង​យល់​ច្បាស់​អំ​ពី​ការ​ងារ មាន​បទ​ពិ​សោធ​និង​បំ​និន​សំ​រាប់​បម្រើ​ការ​អោយ​ការ​ងារ​នៃ​អនាគត។

មហាវិទ្យាល័យតែងតែ​បង្ក​លក្ខណៈ​សិក្សា​ ហ្វឹក​ហ្វិន​ និង​បង្កើន​ជំ​នាញ​​ លើក​កម្ពស់​ថ្វៃ​ដៃ​ បទ​ពិសោធ​ ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​សហគមន៍ ក្រោយ​ពេល​បញ្ចប់​កម្មវិធី​សិក្សា។

Khoa-Y-Duoc