ពិនិត្យនិងទទួលស្គាល់គម្រោងចងក្រងវចនានុក្រមទ្វេភាសាវៀត-ខ្មែរ និងខ្មែរ-វៀត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 27 តុលា 2017
- ចុចដង៖ 1395
ព្រឹកថ្ងៃទី ២៦ តុលា នៅរដ្ឋធានីហាណោយ លោកអនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល ប៊ូយ វ៉ាន់ ហ្គា ប្រធានក្រុមប្រឹក្សាពិនិត្យនិងទទួលស្គាល់គម្រោងចងក្រងវចនានុក្រមទ្វេភាសាវៀត-ខ្មែរ និងខ្មែរ-វៀត បានអញ្ជើញចូលរួមនិងធ្វើជាអធិបតីនៃអង្គប្រជុំ។
គម្រោងចងក្រងនេះជាសមិទ្ធផលមួយដែលរដ្ឋាភិបាលប្រគល់ឱ្យក្រងសួងអប់រំនិងបណ្តុះបណ្តាលគ្រប់គ្រង និងប្រគល់សាកលវិទ្យាល័យត្រាវិញជាអង្គភាពអនុវត្តផ្ទាល់។ លោកសាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញធ្វើជាប្រធានគម្រោងការ។
គម្រោងចងក្រងវចនានុក្រម បានពិនិត្យនិងទទួលស្គាល់ជាមូលដ្ឋាននៅថ្ងៃទី ២០ ឧសភា ២០១៧។ ដល់ថ្ងៃទី ១៣ មិថុនា ២០១៧ ក្រុមចងក្រងបានសម្រេចជាស្ថាពរការកែសម្រួលនិងប្រគល់ជូនក្រងសួងអប់រំនិងបណ្តុះបណ្តាលនូវច្បាប់ព្រាងមូលដ្ឋាន។
ដើម្បីអនុវត្តទៅតាមបែបផែនលំដាប់លំដោយ ក្រុមចងក្រងវចនានុក្រមបានអញ្ជើញក្រុមអ្នកឯកទេសមកពីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាមកដើម្បីត្រួតពិនិត្យ មើលសារឡើងវិញនូវមេពាក្យ និងកែសម្រួលន័យ ក៏ដូចទ្រង់ទ្រាយខ្នាត់តូច និងខ្នាត់ធំនៃច្បាប់ព្រាងវចនានុក្រម។
នៅអង្គប្រជុំ ថ្ងៃទី ២៦ តុលា បណ្តាអ្នកឯកទេស សមាជិកក្រុមប្រឹក្សា បានពិនិត្យសារជាថ្មី និងរួមយោបល់ស្ថាបនាដើម្បីធានាបោះពុម្ពប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងប្រើប្រាស់ទូលំទូលាយ។ តំណាងក្រុមចងក្រងវចនានុក្រមក៏បានទទួលនិងកែសម្រួលតាមមតិយោបល់របស់អ្នកឯកទេស។
សាស្ត្រាចារ្យ បណ្ឌិត ង្វៀន ស៊ី ទ្វឹន សមាជិកនៃក្រុមប្រឹក្សាបានគួសបញ្ជាក់ថា៖ គម្រោងចងក្រងវចនានុក្រម អនុវត្តតាមបែបផែនត្រឹមត្រូវល្អ ប្រមូលផ្តុំអ្នកឯកទេសជាច្រើន យល់ដឹងជ្រៅជ្រះផ្នែកអក្សរសាស្ត្រទ្វេភាសាវៀត-ខ្មែរ។ មានវិធីសាស្ត្រប្រកបដោយវិទ្យាសាស្ត្រ ស្វែងយល់ ស្រាវជ្រាវស្ថាភាពពិតទទួលលំដាប់ថ្នាក់ជាវចនានុក្រមទំនេីបទាន់សម័យ។
វត្ថុបំណងនៃគម្រោងការជាក់ស្តែង ឆ្លើយតបតម្រូវការរបស់អ្នកសិក្សា ជាពិសេសសម្រាប់ជនជាតិខ្មែរណាមបូ មានជាង ១,៤ លាននាក់។ ម្យ៉ាងវិញទៀត គម្រោងចងក្រងវចនានុក្រមនេះ មានចំណុចថ្មីគឺបញ្ចូលមេពាក្យជាច្រើនលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យា។
សមិទ្ធផលនៃគម្រោងការនេះរួមមាន៖ អត្ថបទស្រាវជ្រាវជំនាញ ៤ ក្បាល, ឯកសារអង្គសិក្ខាសាលាវិទ្យាសាស្ត្រ ៣ ក្បាល, អត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រផ្សាយនៅទស្សនាវដ្តីវិទ្យាសាស្ត្រ ៣ ក្បាល, ច្បាប់ព្រាងវចនានុក្រមវៀត-ខ្មែរ និងខ្មែរ-វៀត ២ ក្បាល (ក្នុងមួយក្បាលមានមេពាក្យ ៤២ ០០០) វចនានុក្រមលេខ៖ ប្រើលើទូរសព្ទ ប្រើលើកំព្យូទ័របន្ទះ កំព្យូទ័រ និងប្រព័ន្ធអេឡិចត្រូនិក។
លោកអនុរដ្ឋមន្ត្រី ប៊ូយ វ៉ាន់ ហ្គា ប្រធានក្រុមប្រឹក្សាពិនិត្យនិងទទួលស្គាល់គម្រោងការ បានវាយតម្លៃខ្ពស់ក្រុមចងក្រងវចនានុក្រម សម្រេចទាន់ផែនការនាខួបអនុស្សាវរីយ៍ ៥០ឆ្នាំ ទិវាបង្កើតចំណងមិត្តភាពវៀតណាម-កម្ពុជា។
លោកអនុរដ្ឋមន្ត្រីឱ្យដឹងថា៖សាកលវិទ្យាល័យត្រាវិញបានខិតខំក្នុងការអនុវត្តគម្រោងការចងក្រងវចនានុក្រមទ្វេភាសាវៀត-ខ្មែរ និងខ្មែរ-វៀត ធានាកំណត់តាមចង្អុលការរបស់ថ្នាក់គ្រប់គ្រង។ លទ្ធផលទទួលបានគឺឆ្លើយតបតម្រូវការស្រាវជ្រាវនៃមហាជនទាំងឡាយ។លំដាប់ចងក្រងវចនានុក្រមតាមវិធីសាស្ត្រទំនើប ធានាចំនួននិងគុណភាពរបស់គម្រោងចងក្រងវចនានុក្រមនេះ។
លោកអនុរដ្ឋមន្ត្រី ក៏គួសបញ្ជាក់ថា៖ សាកលវិទ្យាល័យត្រាវិញខិតខំយកចិត្តទុកដាក់បន្ថែមទៀត នៅខ្លឹមសារនិងទ្រង់ទ្រាយរបស់វចនានុក្រម ត្រួតពិនិត្យមេពាក្យខ្លឹមសារនិងន័យ ជៀសវាងបណ្តាពាក្យរសើប បញ្ចូលពាក្យថ្មីៗបន្ថែមឱ្យទាន់សម័យធានាគុណភាពនិងវិទ្យាសាស្ត្រ។
លោកអនុរដ្ឋមន្ត្រី ក៏ចង្អុលការដល់ក្រសួងផែនការនិងវិនិយោគទុន ប្រគល់ជូនថវិកាគ្រប់គ្រាន់ដល់សាកលវិទ្យាល័យត្រាវិញដើម្បីបោះពុម្ពវចនានុក្រមទាន់ពេលវេលានៅក្នុងឆ្នាំនាខួបអនុស្សាវរីយ៍ទិវាបង្កើតចំណងមិត្តភាពវៀតណាមនិងកម្ពុជា។
ហ្វិញ សាង