វិទ្យានិងបណ្ដាផលិតផលមានសកម្មជីវសាស្ត្រដើម្បីចិញ្ចឹមបង្កងនិងផលិតសរីរាង្គដោយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមនិងសាកលវិទ្យាល័យត្រាវិញវរៀបចំឡើង។
កិច្ចប្រជុំទាក់ទាញភ្ញៀវកិត្តិយសជាង២០០រូប រួមមានអ្នកវិទ្យាសាស្ត្រ សហគ្រាស បណ្ដាមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងតំបន់វាលរាបទន្លេគឺវឡុង បណ្ដាកសិដ្ឋាននិងនិស្សិតចំណុះមុខវិជ្ជាមកចូលរួម។
មកចូលរួមនិងថ្លែងកថាបើកកិច្ចប្រជុំ លោក ដុង វ៉ាន់ ឡឹម លេខាធិការរងនៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញសង្កត់ធ្ងន់ថា៖ ចំពោះខេត្តត្រាវិញ ថ្នាក់ដឹកនាំខេត្តនឹងរួមដំណើរជាមួយអ្នកវិទ្យាសាស្ត្រជានិច្ច ហើយតែងផ្តល់ឱកាសលើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអភិវឌ្ឍល្អបំផុត ស្ថេរភាព និងទាន់សម័យ។
ក្នុងអង្គវេទិកា មានអត្ថបទចំនួន៧ ដែលបានធ្វើបទបង្ហាញជុំវិញបញ្ហា៖ បណ្ដាវិធានការប្រើប្រាស់ផលិតផលអតិសុខុមជាតិក្នុងការសម្អាតបរិស្ថានចិញ្ចឹមបង្កង; វិធានការចិញ្ចឹមបង្កងបាននិរន្ដរភាព; គម្រោងចិញ្ចឹមបង្កងជើងសដោយមិនប្រើអង់ទីប៊ីយ៉ូទិកនិងសារធាតុគីមី; អនុវត្តន៍បច្ចេកវិទ្យា Nano ក្នុងការដាំដុះនិងចិញ្ចឹមជលផល; ជុំវិញបច្ចេកវិទ្យានិងផលិតផលជីវសាស្ត្រដើម្បីផលិតសរីរាង្គ; វាយតម្លៃសមត្ថភាពប្រើប្រាស់សត្វល្អិតនិងសារធាតុនៃរុក្ខជាតិដែលមានប្រយោជន៍ដើម្បីបង្ការសត្វកញ្ចែបង្កើតជម្ងឺដល់ដើមដូងនៅខេត្តត្រាវិញ; របាយការណ៍បូកសរុបមុខជំនាញជលវប្បកម្ម ផលិតសរីរាង្គនៅខេត្តត្រាវិញ។ ក្រៅពីនោះនៅមាន អត្ថបទមួយចំនួនដែលបានចុះផ្សាយនៅកម្រងក្រាំងមាសនៃអង្គសិក្ខាសាលា។
ធ្វើបទបង្ហាញក្នុងកិច្ចប្រជុំលោក វ៉ វ៉ាន់ ដឹក វិទ្យាស្ថានបច្ចេកវិទ្យាគីមីថ្លែងថា៖ចិញ្ចឹមបង្កងនិរន្តរភាពគឺការរីកចំរើនសមស្រប់នូវតម្រូវការបច្ចុប្បន្ន និងគ្មានផលប៉ះពាល់នូវតម្រូវការចិញ្ចឹមជំនាន់ក្រោយ នាំមកប្រសិទ្ធភាពសេដ្ឋកិច្ច សង្គមកិច្ច មានសមភាពនិងការពារបរិស្ថាន។
លោកសាស្តាចារ្យ ង្វៀន ដិញ កុង អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមថ្លែងថា៖ កិច្ចប្រជុំលើកនេះ គឺជាឱកាសដើម្បីយើងទាំងអស់គ្នាចូលរួម ពិភាក្សា ដើម្បីផ្ដល់ពត៌មានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បង្កើតទីលានអោយបណ្ដាសហគ្រាស ទីភ្នាក់ងារគ្រប់គ្រងរដ្ឋចែករំលែកបទពិសោធន៍ក្នុងសម្មភាពស្រាវជ្រាវនិងដោះដូរវិទ្យាសាស្ត្រ បច្ចេកវិទ្យា។
បណ្ឌិត ង្វៀន ធៀន ងៀ នាយករងមន្ទីរវិទ្យាសាស្ត្រនិងបច្ចកវិទ្យាត្រាវិញ មានការពេញចិត្តយ៉ាងខ្លាំងចំពោះអត្ថបទទាំងអស់ដែលបានធ្វើបទបង្ហាញនៅក្នុងអង្គសិក្ខាសាលា។ លទ្ធផលទទួលបាននិងការផ្ដល់មតិយោបល់ទាំងអស់នៃបណ្ដាអ្នកវិទ្យាសាស្ត្រគឺមានសារសំខាន់ណាស់។ មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រាវិញមានមូលដ្ឋានវិទ្យាសាស្ត្រដើម្បីកំណត់ទិសដៅក្នុងវិស័យអភិវឌ្ឍនិងជំរុញសកម្មភាពអនុវត្តបណ្តាវិធានការបច្ចេកវិទ្យា ទម្រង់ដែលមានប្រសិទ្ធភាពដាក់ចូលក្នុងតថភាពពិតជាក់ស្តែង។
សុខ ខើយ