អង្គសិក្ខាសាលាស្តីអំពីការអភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីនៃបណ្តាជនជាតិ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 31 តុលា 2017
- ចុចដង៖ 584
ព្រឹកថ្ងៃទី ២៨ តុលា សាកលវិទ្យាល័យត្រាវិញបានសហការជាមួយមហាវិទ្យាល័យគរុកោសល្យនៃសាកលវិទ្យាល័យថាយង្វៀន រៀបចំអង្គសិក្ខាសាលាវិទ្យាសាស្ត្រស្តីអំពីការ អភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីនៃបណ្តាជនជាតិនៅតំបន់ភូមិភាគតីណាមបូ ក្នុងស្ថានភាពសមាហរណកម្ម។ អង្គសិក្ខាសាលាប្រព្រឹត្តឡើងនៅទីស្នាក់ការកណ្តាលនៃសាកលវិទ្យាល័យត្រាវិញ។
អ្នកតំណាងអញ្ជើញចូលរួមជាង ១០០ រូប មកពីសាកលវិទ្យាល័យទាំងពីរ
មានប្រសាសន៍នៅអង្គសិក្ខាសាលា លោក វ៉ ហ្វាង ខាយ សាកលវិទ្យាធិការរងគួសបញ្ជាក់ថា៖ វប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិជាកេរ្តិ៍មរតកសំខាន់រួមចំណែកធ្វើឱ្យសម្បូរបែបថែមទៀតក្នុងខឿនវប្បធម៌វៀតណាមក្នុងស្ថានភាពសមាហរណកម្ម។ ការថែរក្សា លើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិក្នុងនោះមានតម្លៃវប្បធម៌ប្រពៃណីបណ្តាជនជាតិតីណាមបូក្នុងសមាហរណកម្មគឺជាសារសំខាន់ដើម្បីរុករកប្រភពធនធានអក្សរសីល្ប៍ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។
លោកមានប្រសាសន៍បន្ថែមថា៖ បណ្តាការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រជាឱកាសដើម្បីអង្គសិក្ខាសាលារួមវិភាគចែមរំឡែកនូវចំណុចខ្វះខាត់ក្នុងការស្រាវជ្រាវក្នុងរយៈពេលខាងមុខ។
សាស្ត្រចារ្យ បណ្ឌិត ង៉ូ ធី ថាញ់ ក្វី អនុប្រធានវិទ្យាស្ថានស្រាវជ្រាវសង្គមសាស្ត្រនិងមនុស្សសាស្ត្រតំបន់ភ្នំថ្លែងថា៖ អភិរក្សបណ្តាតម្លៃវប្បធម៌ និងឃ្លាំងតម្លិះវិជ្ជាប្រជាប្រីយ៍ជាការចាំបាច់ក្នុងស្ថានភាពបណ្តាជនជាតិសាបរលាបបន្តិចម្តងៗគ្មានអ្នកណាបន្តវេន។
លោកស្រីវាយតម្លៃខ្ពស់បណ្តាបទអន្តរាគមន៍ស្តីអំពីតួនាទី វិធានការអភិរក្សនិងលើកកម្ពស់រម្លៃវប្បធម៌ ដែលបានរៀបរាប់ក្នុងប្រធានបទស្រាវជ្រាវ ក៏ដូចបានបកស្រាយក្នុងអង្គសិក្ខាសាលា។
ហ្វិញ សាង