ថ្ងៃទី២០ ធ្នូ ២០១៧ អង្គប្រជុំផ្តល់មតិកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់សាកលវិទ្យាល័យក្នុងដំណាក់កាល ២០១៨ - ២០២៥ ទស្សនៈវិស័យ ២០៣០ របស់ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យត្រាវិញបានប្រព្រឹត្តឡើងនៅទីស្នាក់ការកណ្តាល។ លោកត្រឹន ហ្វាន គីមប្រធានក្រុមប្រឹក្សាភិបាលអញ្ជើញចូលរួមជាអធិបតី ព្រមទាំងគណៈកម្មការសាកលវិទ្យាល័យ និងការចូលរួមរបស់ បណ្តាសមាជិកក្រុមប្រឹក្សា ប្រធានបណ្តាអង្គភាពប្រចាំសាកលវិទ្យាល័យ។ នេះជាអង្គប្រជុំដ៏សំខាន់ដើម្បីវាយតម្លៃឡើងវិញនូវលទ្ធផលដែលទទួលបានក្នុងរយៈពេលកន្លង និងផ្តល់មតិកំណត់ទិសដៅជាក់ស្តែងសម្រាប់ផែនការយុទ្ធសាស្ត្រនៅដំណាក់កាល ២០១៨ - ២០២៥ ទស្សនៈវិស័យ២០១៣។
ស្ថិតនៅក្នុងសម័យប្រជុំនេះ លោក ឌាំង យ៉េប មិញ តឹង លេខាក្រុមប្រឹក្សាភិបាលបានអនុម័តសេចក្តីព្រាងផែនការយុទ្ធសាស្ត្រដំណាក់កាល ២០១៨ - ២០២៥ ទស្សនៈវិស័យ ២០៣០ និងរាយការណ៍លទ្ធផល ទទួលយកមតិកសាងសម្រាប់ផែនការនេះពី បណ្តាអង្គភាពសាកលវិទ្យាល័យ បណ្តាអ្នកជំនាញការក្នុងនិងក្រៅប្រទេស។
លោកបណ្ឌិត ង្វៀន តៀន យុង សាកលវិទ្យាធិការរង វាយតម្លៃឡើងវិញនូវប្រសិទ្ធិភាពរាល់ជំហានលើកដំបូងរបស់បណ្តាអង្គភាពសាលា ក្រោយពេលនាយករដ្ឋមន្ត្រីចុះហត្ថលេខា QĐ 486 អំពីការយល់ព្រមគម្រោងសាកល្បងផ្លាស់ប្តូរយន្តការប្រតិបត្តិការសាកលវិទ្យាល័យត្រាវិញ។ លោកបានសង្កត់ធ្ងន់ថា ត្រូវយល់ដឹងច្បាស់ជាងនេះពីការទំនាក់ទំនងរវាងគ្រូបង្រៀន បុគ្គលិកគ្រូបង្រៀននឹងនិស្សិត សិក្ខជន ដើម្បីរួមគ្នាយកចិត្តទុកដាក់ អភិវឌ្ឍន៍គុណភាពបណ្តុះបណ្តាលបានល្អថែមទៀតនិងដើម្បីបង្កើតធនធានសម្ភារៈសមស្របសម្រាប់សាលា”។
បណ្តាសមាជិកចូលរួមបន្តបញ្ជាក់តួនាទីរបស់សាកលវិទ្យាល័យចំពោះអភិវឌ្ឍការអប់រំ បណ្តុះបណ្តាល សេដ្ឋកិច្ច វប្បធម៌ សង្គមនៃមូលដ្ឋាន តំបន់និងទូទាំងប្រទេស។ ព្រមទាំងមានការរួមចំណែកប្រមូលផ្តុំពីប្រកាសទស្សនៈវិស័យ ទ្រឹស្តីអប់រំ កសាងតម្លៃសំខាន់ៗ បណ្តាគោលនយោបាយមានគុណភាពនិងបង្កើតគោលដៅយុទ្ធសាស្ត្រជាក់ច្បាស់។
សាស្ត្រាចារ្យ វ័រ វ៉ាន់ ទ្រឿង សមាជិកក្រុមប្រឹក្សាភិបាលបានវាយតម្លៃ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រយ៉ាងគ្រប់គ្រាន់ គ្រប់វិស័យ បណ្តាគោលដៅបានបង្កើតយ៉ាងច្បាស់លាស់និងសមស្រប។ ប៉ុន្តែ សាកលវិទ្យាល័យត្រូវការបង្កើតប្រព័ន្ធទិន្នន័យនិងទីផ្សារការងារ តម្រូវការរបស់វិស័យឧស្សាហកម្ម កសិកម្មនិងសេវាកម្ម។ល។ ដើម្បីវិភាគ ជំនួយសម្រាប់ការកំណត់គោលដៅជាក់ច្បាស់ បើកទូលាយបណ្តាកម្មវិធីពិសេសក្នុងវិស័យកសិកម្ម វប្បធម៌ក្នុងតំបន់វាលទំនាបទន្លេគឺវឡុង ភ្ជាប់ជាមួយនឹងអភិវឌ្ឍន៍ទេសចណ៍តាមតំបន់។ ជម្រុញសហការណ៍ជាមួយបណ្តាវិទ្យាស្ថាន សាលាក្នុងនិងក្រៅប្រទេសក្នុងការបង្រៀនE-learning និងផ្សារភ្ជាប់ការស្រាវជ្រាវ ច្នៃប្រឌិត។ល។
សាស្ត្រាចារ្យ វ័រ វ៉ាន់ ទ្រឿង សង្កត់ធ្ងន់ថា ជៀសវាងការ “ជាប់អន្ទាក់” ដែលធ្វើឱ្យសាកលវិទ្យាល័យត្រាវិញក្លាយជាអជីវកម្មបង្កបង្កើត “ផលិតផល” មួយសម្រាប់ទីផ្សារ តែគួរអភិវឌ្ឍន៍សាកលវិទ្យាល័យជាទីបណ្តុះបណ្តាលនិស្សិតពូកែពីចំណេះ បំណិន និងគំនិតធ្វើវិវេចនា។ កត្តានេះនឹងជួយឱ្យនិស្សិតសម្របជាមួយនឹងលក្ខណៈផ្សេងៗគ្នាចំពោះនឹងការប្រែប្រួលរបស់ពិភពលោក។
លោកបណ្ឌិត សាស្រ្តាចារ្យរងឡេ ក្វាង មិញ អនុប្រធានក្រុមប្រឹក្សាភិបាលមានប្រសាសន៍ថា កំណត់ទិសដៅ សាកលវិទ្យាល័យត្រាវិញតាមទិសដៅសាកលវិទ្យាល័យអនុវត្តយ៉ាងសមស្រប ពិនិត្យនិងវាយតម្លៃគុណភាពទើបជម្រុញអនុវត្តតាមស្តង់ដាអន្តរជាតិ AUN-QN ក្នុងការកសាងកម្មវិធី ជាពិសេសគឺបើកទូលាយរាល់កម្មវិធីផ្សារភ្ជាប់យ៉ាងស្អិតជាមួយនឹងទីផ្សារការងារដូចកម្មវិធីCo-op ជាដើមដែលបានសាកលវិទ្យាល័យផ្សព្វផ្សាយក្នុងប៉ុន្មានឆ្នាំកន្លង។ សាកលវិទ្យាល័យត្រូវការយកចិត្តទុកដាក់យ៉ាងពិសេសក្នុងការកសាងយុទ្ធសាស្ត្រនិងអភិវឌ្ឍន៍សញ្ញាពាណិជ្ជកម្ម ឆ្ពោះទៅវាយតម្លៃពិសេសរបស់សាកលវិទ្យាល័យស្រាវជ្រាវអនុវត្ត កំណត់គោលដៅយុទ្ធសាស្ត្រទាក់ទងនឹងបង្កើនគុណភាពគ្រូបង្រៀន ផលិតផលដែលទទួលបានពីបណ្តានិស្សិតបញ្ចប់ការសិក្សា ដើម្បីរួមចំណែកទាក់ទាញនិស្សិតមានសក្តានុពលសម្រាប់សាកលវិទ្យាល័យទាំងមូល។
លោកបណ្ឌិត ផាន ម៉ាញ់ តៀន សមាជិកក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា សាកលវិទ្យាល័យត្រាវិញកំពុងធ្វើដំណើរស្របទិសដៅ ដើម្បីក្លាយជាសាកលវិទ្យាល័យស្រាវជ្រាវអនុវត្ត។ បច្ចុប្បន្ន គណៈគ្រូបង្រៀនបានអភិវឌ្ឍន៍យ៉ាងល្អ និងមានមនុស្សជាច្រើនបានវាយតម្លៃពីគុណភាពបណ្តុះបណ្តាល។ សាកលវិទ្យាល័យបន្តបញ្ជាក់ថា ជាសាកលវិទ្យាល័យមួយមានគោលនយោបាយយកចិត្តទុកដាក់យ៉ាងពិសេសដល់និស្សិតខ្មែរ និស្សិតស្រីនិងក្រុមនិស្សិតខ្វះលទ្ធភាពការសិក្សា។ លោកបណ្ឌិតឱ្យដឹងថា យើងត្រូវមានការស្រាវជ្រាវនិងជាម្ចាស់ការ កៀកជិតទៅនឹងច្បាប់អប់រំថ្មី នឹងបានប្រកាសក្នុងពេលវាលាខាងមុខ។ បើកទូលាយបណ្តាកម្មវិធីសហការអន្តរជាតិ អភិវឌ្ឍន៍ប្រព័ន្ធរង្វាស់រង្វាល់ វាយតម្លៃសកម្មភាពបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រ បណ្តុះបណ្តាលកម្មវិធីជឿនលឿនមួយចំនួនរបស់សាលា ជាមួយការបង្រៀននិងសិក្សាដោយភាសាអង់គ្លេស។ល។ ដើម្បីបង្កើតកិត្តិនាមសម្រាប់សាកលវិទ្យាល័យ។
សម័យប្រជុំទទួលបានមតិសំខាន់ជាច្រើន កំណត់ទិសដៅច្បាស់លាស់សម្រាប់ក្រុមមុខជំនាញខាងវិទ្យាសាស្ត្រសុខភាពរបស់បណ្ឌិតសាស្ត្រាចារ្យ ហ្វាង ខាយ ឡឹប។ លោកមានប្រសាសន៍ថា សាលាត្រូវជម្រុញអភិវឌ្ឍន៍គោលនយោបាយមានអាទិភាព ទាក់ទាញអ្នកជំនាញពូកែក្នុងនិងក្រៅប្រទេសថែមទៀត បើកទូលាយបណ្តាប្រធានបទស្រាវជ្រាវថ្នាក់រៀនអនុវត្តជាក់ច្បាស់ សម្រាប់សហគមន៍ក្នុងតំបន់ សហការណ៍អន្តរជាតិរបស់សាលាត្រូវការផ្តោតអារម្មណ៍ទាក់ទាញបណ្តាគម្រោងសម្រាប់មហាវិទ្យាល័យវេជ្ជសាស្ត្រ - ឱសថ។ បណ្តុះបណ្តាលគ្រូពេទ្យគ្រួសារភ្ជាប់ជាមួយការបណ្តុះបណ្តាលនឹងតម្រូវការជាក់ស្តែងក្នុងតំបន់ តភ្ជាប់ទំនាក់ទំនងនឹងបណ្តាក្រសួង ផ្នែកសុខភាពមូលដ្ឋាននិងតំបន់។
គ្រូពេទ្យឯកទេសទីII ង្វៀន ហ្វឺវ ភឿក នាយករងនៃមន្ទីរសុខាភិបាលខេត្តត្រាវិញសន្និដ្ឋានថា មហាវិទ្យាល័យវេជ្ជសាស្ត្រ - ឱសថ ពហុព្យាបាលដ្ឋានរបស់សាលាមានសម្ភារៈគ្រប់គ្រាន់ គ្រឿងបរិក្ខារទំនើប ប្រជុំអ្នកជំនាញមានកិត្តិយសជាច្រើនរូប។ លោកឱ្យដឹងបន្ថែមថា តាមផែនការក្នុង៣ឆ្នាំខាងមុខនេះ ត្រាវិញនឹងដាក់ពង្រាយឱ្យកសាងមន្ទីពេទ្យ៧០០គ្រែ រួមជាមួយនឹងប្រព័ន្ធបណ្តាមន្ទីពេទ្យទំនើបដូច៖ មន្ទីរពេទ្យពហុព្យាបាលត្រាវិញ មន្ទីរពេទ្យវេជ្ជសាស្ត្របូរាណ មន្ទីរពេទ្យរបេងនិងសួត។ល។ ក៏ដូចជាមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញនិងប្រព័ន្ធមន្ទីរពេទ្យបណ្តាខេត្តក្នុងតំបន់វាលទំនាបទន្លេគឺវឡុង នឹងបំពេញឱ្យបានគ្រប់គ្រាន់សម្រាប់និស្សិតមានទីអនុវត្តលត់ដំបំណិនមុខជំនាញដែលបានសិក្សា។
ទន្ទឹមនឹងនោះ ក្រុមផ្នែកភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ បានសមាជិកគ្រប់រូបយកចិត្តទុកដាក់ វាយតម្លៃខ្ពស់ រួមដាក់សំណើរដល់ក្រសួង ផ្នែក ថ្នាក់មជ្ឈិមមានគោលនយោបាយពិសេសសម្រាប់ភារកិច្ចដែលទាក់ទងដល់វិស័យនេះ។
ប្រធានក្រុមប្រឹក្សាភិបាល លោក ត្រឹន ហ្វាន គីម ទទួលទុកនិងវាយតម្លៃខ្ពស់រាល់មតិដែលបានលើកឡើងយ៉ាងជាក់ស្តែងដោយអស់ពីចិត្តរបស់សមាជិក ជាមួយនឹងបំណងបន្តអភិវឌ្ឍន៍សាកលវិទ្យាល័យត្រាវិញកាន់តែខ្លាំងថែមទៀត ជាពិសេសគឺអរគុណដល់សមាជិកគ្រប់រូបក្នុងក្រុមប្រឹក្សាភិបាលដែលបានរួមចំណែកក្នុងរយៈពេលកន្លងនិងពេលខាងមុខនេះ។
លោកបណ្ឌិត សាស្ត្រាចារ្យរង ផាម តៀក ខាញ់ សាកលវិទ្យាធិការមានប្រសាសន៍ថា អភិវឌ្ឍន៍សាកលវិទ្យាល័យត្រវិញត្រូវយោងទុកគុណភាពជាចម្រង និងទទួលទុករាល់ការរួមចំណែកដ៏មានតម្លៃរបស់បណ្តាសមាជិកនិងអ្នកតំណាង ទន្ទឹមនឹងបញ្ជារបណ្តាអង្គភាពប្រចាំសាលាបំពេញមតិទាំងអស់ចូលក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និង ផ្សព្វផ្សាយអនុវត្តកម្មវិធីធ្វើសកម្មភាពស្របនឹងផែនការអភិវឌ្ឍន៍របស់សាលា។
ស្ថិតនៅក្នុងសម័យប្រជុំ លោកបណ្ឌិត ង្វៀន តៀន យុង សាកលវិទ្យាធិការរង ទទួលសេចក្តីសម្រេចចិត្តតាំងជាអនុប្រធានក្រុមប្រឹក្សាភិបាលពីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រវិញ។
ដា វី