ថ្ងៃទី២០ មករា ឆ្នាំ២០១៨ សាកលវិទ្យាល័យត្រាវិញបានរៀបចំកម្មវិធីបិទវគ្គសិក្សានិងបើកបវេសនកាលបណ្តាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់លើកទី២ ឆ្នាំ២០១៧។ អញ្ជើញចូលរួមក្នុងកម្មវិធីមាន លោកបណ្ឌិត ង្វៀន ថាញ់ តឹម សមាជិកប្រចាំការនៃគណៈកម្មាធិការបក្ខខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញក្រុមប្រឹក្សាភិបាលព្រមទាំងគណៈនាយកសាកលវិទ្យាល័យ សាស្ត្រាចារ្យជាគ្រូបង្រៀននិងបេក្ខសិស្សជាង៧០០រូប។
បិទវគ្គសិក្សានិងប្រទានសញ្ញាបត្រដល់អនុបណ្ឌិតចំនួន១៧៩រូប
ស្ថិតនៅក្នុងកម្មវិធី អ្នកស្រី ត្រឹន ធី គិម ហ្វាង ប្រធានការិយាល័យបណ្តុះបណ្តាលក្រោយបរិញ្ញាបានអោយដឹងថា វគ្គបណ្តុះបណ្តាលដែលបានបើកឡើងនៅថ្ងៃនេះគឺដើម្បីឆ្លើយតបនូវតម្រូវការនៃការសិក្សាបង្កើនវិជ្ជាជីវៈ សម្រាប់អ្នករដ្ឋការដែលនៅក្នុងខេត្តត្រាវិញ និងបណ្តាខេត្តជិតខាង។ ក្នុងរយៈពេលកន្លង មានសិក្ខាកម្មចំនួន៤៩៣រូបបានសិក្សា។
បណ្តាសិក្ខាកម្មយល់ច្បាស់អំពីតួនាទី ភារកិច្ចក្នុងការសិក្សា មានស្មារតីភ្ញាក់រលឹក អនុវត្តទៅតាមលក្ខន្តិកៈ ប្តេជ្ញាក្នុងការសិក្សា ដើម្បីសម្រេចភារកិច្ចបានយ៉ាងល្អក្នុងការសិក្សានិងហ្វឹកហាត់ក្នុងវគ្គសិក្សា។ អត្រាបញ្ចប់វគ្គសិក្សានេះបាន៦៩,៦៦%ក្រៅពីនោះគឺបណ្តាសិក្ខាកម្មកំពុងបន្តធ្វើនិក្ខេបបទ។
សាកលវិទ្យាល័យត្រាវិញនឹងប្រទានសញ្ញាប័ត្រអនុបណ្ឌិតចំណុះវិស័យផ្សេងៗគ្នាដូច៖ គ្រប់គ្រងអាជីវកម្ម ច្បាប់សេដ្ឋកិច្ច វប្បធម៌វិទ្យា អភិវឌ្ឍន៍ជនបទ បចេ្ចកទេសគីមីវិទ្យា ទ្រឹស្ដីនិងវិធីសាស្រ្ដបង្រៀនអក្សរសាស្ត្រ។
ក្នុងកម្មវិធី លោកអនុបណ្ឌិត ទ្រិញ ម៉ិញ តឺ តំណាងអោយអនុបណ្ឌិតថ្មីគ្រប់រូបថ្លែងថា៖ “នៅបរិស្ថានសិក្សានេះ មានចំណុចខុសគ្នាអំពីអាយុ អាជីព។ល។ តែយើងខ្ញុំស្និទ្ធស្នាលនឹងគ្នាណាស់។ រយៈពេលពីរឆ្នាំសិក្សា ទន្ទឹមនឹងគុណសម្បត្តិរបស់សាកលវិទ្យាល័យ គឺរាល់សិក្ខាកម្មក៏ជួបប្រទះនូវលំបាកជាច្រើន ព្រោះសិក្សាផង ធ្វើការផង។ ប៉ុន្តែ រាល់លំបាកនោះក៏គ្មានបញ្ហាអ្វី ព្រោះយើងខ្ញុំទទួលបានជំនូយ និងការយកចិត្តទុកដាក់អស់ពីចិត្ត អំពីគ្រូបង្រៀននិងសាកលវិទ្យាល័យ។ នេះជាលទ្ធផលរបស់ការខិតខំតស៊ូ ក្នុងរយៈពេលសិក្សានិងស្រាវជ្រាវកន្លងមករបស់សិក្ខាកម្ម ក៏ជាជំហ៊ានមួយដ៏សំខាន់ក្នុងជីវិតរបស់យើងខ្ញុំគ្រប់ៗរូប”។
លោកមានប្រសាសន៍បន្ថែមថា៖រាល់អនុបណ្ឌិតថ្មីគ្រប់ៗរូបមានបំណងថា នឹងយកនូវចំណេះដែលបានសិក្សាក្នុងសាកលវិទ្យាល័យ អនុវត្តយ៉ាងសកម្ម ច្នៃប្រឌិតនិងជាក់ស្តែង ដើម្បីបញ្ជាក់ចំពោះសង្គមថា “ធនធានមនុស្សដែលសាកលវិទ្យាល័យត្រាវិញផ្គត់ផ្គងសម្រាប់សង្គម គឺជាផលិតផលដែលមានគុណភាព ព្រោះយើងខ្ញុំគិតថាវាជាវិធីល្អបំផុតដើម្បីតបស្នងសងគុណសាស្ត្រាចារ្យទាំងឡាយនិងសាកលវិទ្យាល័យ”។
អនុបណ្ឌិត ត្រឹន ង៉ុក ឡិញ ខេត្ត កៀន ហ្សាង ថ្លែងដោយសោមនស្សរីករាយថា ក្នុងរយៈកាលសិក្សា រាល់សិក្ខាកម្មមានអនុស្សាវរីយ៍ជាច្រើន។ ព្រមទាំងចំណេះដែលបានត្រៀម នឹងជួយអោយខ្ញុំអនុវត្តបានក្នុងការងារ។ ឱកាសនេះដែរ អនុបណ្ឌិត ត្រឹន ង៉ុក ឡិញ ក៏បានអំណរគុណយ៉ាងជ្រាវជ្រៅដល់អ្នកដឹកនាំ គ្រូបង្រៀន ព្រមទាំងគ្រួសារដែលបានជំនួយនិងផ្តល់កម្លាំងចិត្តដល់យើងខ្ញុំក្នុងពេលវេលាកន្លង។
បើកបវេសនកាលបណ្តាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់
តាមរបាយការណ៍របស់ការិយាល័យក្រោយបរិញ្ញាប័ត្រ ក្នុងការជំរើសលើកទី២ ឆ្នាំ២០១៧ មានអ្នកស្រាវជ្រាវចំនួន៤រូបនៅផ្នែកវប្បធម៌វិទ្យានិងផ្នែកទ្រឹស្ដីវិធីសាស្រ្ដបង្រៀនអក្សរសាស្ត្រ។ និងសិក្ខាកម្មដែលបានជាប់ក្នុងការប្រឡងចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ៣៩១រូប រួមមានវិស័យ៖ ច្បាប់ព្រហ្មទ័ណ្ឌនិងក្រមនីតិវិធីព្រម្មទ័ណ្ឌ ច្បាប់សេដ្ឋកិច្ច នីតិសាធារណៈ នីតិសាធារណៈក្រមនីតិវិធីព្រម្មទ័ណ្ឌ ច្បាប់ធម្មនុញ្ញនិងច្បាប់ហិរញ្ញវត្ថុ ហិរញ្ញវត្ថុធនាគារ គ្រប់គ្រងសេដ្ឋកិច្ច អភិវឌ្ឍន៍ជនបទ វប្បធម៌វិទ្យានិងគ្រប់គ្រងអប់រំ។
លោក វ៉័ ហ្វាង ខាយ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានទទួលស្គាល់ កោតសរសើរនៃលទ្ធផលសិក្សា និងចូលរួមអបអរសាទរដល់បណ្តាអនុបណ្ឌិតនិងសិក្ខាកម្មថ្មី។ ទោះបីពេលវេលាមិនបានច្រើនក៏ដោយ ក៏ជួយឱ្យពួកគេក្រេបយកបាននូវចំណេះដ៏មានតម្លៃ ដើម្បីមានភាពជឿជាក់នឹងអនុវត្តក្នុងការងារ។ ពួកគេមានឱកាសច្រើនដើម្បីសិក្សានិងឈានទៅមុខទៀតក្នុងអនាគត។ ហេតុដូច្នោះ ក្នុងពេលណាមួយ ពេលដែលមានឱកាស ពួកគេមានបំណងបន្តសិក្សានិងស្រាវជ្រាវ សាកលវិទ្យាល័យត្រាវិញនឹងស្វាគមន៍ពួកគេជានិច្ច”។
សាកលវិទ្យាធិការរងក៏បានជូនសារដល់សិក្ខាកម្មថ្មីថា ថ្ងៃនេះជាថ្ងៃរីករាយ ជាឱកាសមួយ ជាដំណាក់កាលថ្មី បណ្តាសិក្ខាកម្មនឹងឈានចូលវិថីថ្មីព្រមជាមួយនឹងឧបសគ្គថ្មីទៀត។ សិក្ខាកម្មត្រូវរៀបចំនូវស្មារតីឱ្យបានល្អ ដើម្បីទទួលយកនូវឧបសគ្គក្នុងការសិក្សាខាងមុខនេះ។ សំខាន់ជាងនោះទៅទៀតគឺគួរគិតដល់សញ្ញាបត្រដ៏មានកិត្តិនាម ដែលកំពុងរងចាំនៅខាងមុខនិងគួរគិតដល់ក្តីរំពឹងរបស់គ្រួសារ។ ពេលនោះទើបពួកគេកាន់តែជឿជាក់ខ្លួនឯង ដើម្បីមានកម្លាំងចិត្តនឹងសម្រេចឱ្យល្អបំផុតនូវគ្គសិក្សារបស់ខ្លួន។
ដា វី