ជាលើកតំបូងហើយ វចនានុក្រមទ្វេភាសា វៀតណាម - ខ្មែរ, ខ្មែរ - វៀតណាម ដែលជាគម្រោងការណ៍មួយដ៍សំខាន់បានអនុវត្តន៍ជោគជ័យ ហើយត្រូវបានក្រសួងអប់រំ - បណ្ដុះបណ្ដាលវាយតម្លៃខ្ពស់និងឆ្លងកាត់ការត្រួតពិនិត្យ។ នេះជាគម្រោងការណ៍ដែលរដ្ឋាភិបាលប្រគាល់ជូនក្រសួងអប់រំ - បណ្ដុះបណ្ដាលធ្វើជាអចិន្ត្រៃយ៍ និងសាកលវិទ្យាល័យត្រាវិញទទួលបន្ទុកអនុវត្តន៍; អ្នកដឹកនាំប្រធានបទនេះគឺលោកលោកបណ្ឌិត ផាម តៀក ខាញ់ ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ។
ផលប្រយោជន៍ជាក់ស្តែង
អនុរដ្ឋមន្ត្រីនៃក្រសួងអប់រំ - បណ្ដុះបណ្ដាល ប៊ុយ វ៉ាន់ ហ្គា ដែលជាប្រធានក្រុមប្រឹក្សាត្រួតពិនិត្យគម្រោង (នាខែតុលា ឆ្នាំ២០១៧) បានផ្ដល់មតិថា៖ “វចនានុក្រមទ្វេភាសាវៀតណាម - ខ្មែរ, ខ្មែរ - វៀតណាមគឺជាគម្រោងការណ៍មួយដែលរួមចំណែកក្នុងខួបអនុស្សាវរីយ៍លើកទី ៤៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសវៀតណាមនិងប្រទេសកម្ពុជា ក៏ដូចជាការសម្ដែងនូវស្មារតីទទួលខុសត្រូវរបស់សាកលវិទ្យាល័យត្រាវិញពេលសម្រេចគម្រោងក្រោយពេលកំណត់។ វចនានុក្រមឆ្លើយតបបានតម្រូវការដែលបានដាក់ចេញជាមួយនឹងសៀវភៅ២ក្បាលដែលមានចំនួនមេពាក្យប្រមាណ ៨៤.000ពាក្យ។ ក្រៅពីបោះពុម្ពនៅលើក្រដាស វចនានុក្រុមនេះនៅមានផ្សាយលើប្រព័ន្ធប្រតិបត្តិការ IOS, Android និងDestop។ល។
ដើម្បីសម្រេចឈុតវចនានុក្រមនេះ សាកលវិទ្យាល័យត្រាវិញបានអញ្ជើញក្រុមអ្នកឯកទេសកម្ពុជា(ដែលអញ្ជើញមកពីក្រសួងអប់រំយុវជននិងកីឡាកម្ពុជា; រាជបណ្ឌិត្យសភាកម្ពុជា) មកពិនិត្យនិងត្រួតពិនិត្យមេពាក្យឡើងវិញ កែសម្រួលអត្ថន័យបកប្រែ ទម្រង់បែបបទ និងទំហំនៃឈុតវចនានុក្រមនេះ។ ក្រោយមក ក្រុមអ្នកឯកទេសកម្ពុជារួមសហការ ពិភាក្សាជាមួយអ្នកឯកទេសក្នុងប្រទេសអំពីកម្មវត្ថុដែលគួរកែតម្រូវ។ ចំណែកខាងប្រទេសវៀតណាមបានឆ្លងកាត់អង្គសិក្ខាសាលាវិទ្យាសាស្ត្រជាច្រើនលើក គម្រោងបង្កើតឈុតវចនានុក្រមនេះត្រូវបានអ្នកឯកទេសក្នុងប្រទេសធ្វើការវាយតម្លៃនិងរៀបចំការត្រួតពិនិត្យជាមូលដ្ឋាននៅចុងខែឧសភាឆ្នាំ២០១៧ជាមួយនឹងលទ្ធផល “ឆ្លើយតបបាននូវតម្រូវការដែលបានដាក់ចេញ”។
លោកបណ្ឌិត ង្វៀន ស៊ី ត្វឹន សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យ បានអោយដឹងថា៖ គម្រោងការណ៍មានការអនុវត្តច្បាស់លាស់ មានភាពវិទ្យាសាស្ត្រ ប្រមូលផ្ដុំអ្នកឯកទេសជាច្រើនដែលមានចំណេះដឹងទាំងពីរភាសាខ្មែរ - វៀតណាមមកចូលរួម។ គោលដៅរបស់គម្រោងមានភាពជាក់ស្ដែង ឆ្លើយតបតម្រូវការរបស់សិស្សនិស្សិតសិក្សាភាសាវៀតណាម និងភាសាខ្មែរ; ជាពិសេសចំពោះជនជាតិខ្មែរណាមបូប្រមាណ១,៤ លានអ្នក។ ដំណើរការនៃការចងក្រងវចនានុក្រមកៀកជិតនឹងវិធីសាស្រ្តទំនើបធានាបរិមាណភាពនិងគុណភាពនៃគម្រោង។ ក្រៅពីនោះ គម្រោងនេះនៅមានលក្ខណៈប្លែកទៀតគឺមានការចងក្រងដាក់ពាក្យបន្ថែមដែលស្ថិតក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌បច្ចេកវិទ្យា។ល។”
គម្រោងការណ៍មានអត្ថន័យ
លោកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានអោយដឹងថា៖ “គម្រោងរួមមាន របាយការណ៍ស្រាវជ្រាវចំនួន៤ក្បាល; កំណត់ហេតុសិក្ខាសាលាវិទ្យាសាស្ត្រចំនួន៣ក្បាល; អត្ថបទវិទ្យាសាស្ត្រចំនួន 3 អត្ថបទមានលើទស្សនាវដ្តីវិទ្យាសាស្ត្រ; វចនានុក្រមទ្វេភាសាវៀតណាម - ខ្មែរ, ខ្មែរ - វៀតណាម២ក្បាលដែលមានមេពាក្យចំនួន ៨៤,000ពាក្យ; វចនានុក្រមនេះនៅមានប្រើប្រាស់លើស្មាតហ្វូត, កំព្យូទ័រ,វចនានុក្រម online (តំឡើងជាបណ្តោះអាសន្ននៅលើគេហទំព័រនៃសាកលវិទ្យាល័យត្រាវិញ) វចនានុក្រមតំឡើងលើ laptop (ថាស CD)។ល។ នេះជាវចនានុក្រមត្រូវបានអនុវត្តន៍យ៉ាងសម្បូរបែបលើបណ្ដាមធ្យោបាយ”។
លោកស្រីថាច់ ធី យ៉ឹន ក៏មានប្រសាសន៍បន្ថែមថា នៅឆ្នាំ ២០១៤ ពេលដែលផ្សព្វផ្សាយគម្រោងការណ៍នេះ ក្រុមចងក្រងវចនានុក្រមក៏បានខិតខំអស់ពីសមត្ថភាព ប្រមូលផ្តុំបណ្ដាធនធានមនុស្ស អ្នកវិទ្យាសាស្រ្ត អ្នកឯកទេសស្រាវជ្រាវអំពីភាសា អ្នកបច្ចេកទេស អ្នកសរសេរកម្មវិធីព្រមទាំងព្រះសង្ឃដែលគង់នៅបណ្ដាវត្តអារាម។ល។ធ្វើការដោយទទួលខុសត្រូវខ្ពស់ ខិតខំទាំងថ្ងៃនិងយប់ដើម្បីសម្រេចនូវគោលដៅដែលបានដាក់ចេញ។ ទន្ទឹមនឹងនោះ សាកលវិទ្យាល័យត្រាវិញក៏បានរៀបចំសិក្ខាសាលាជាច្រើនលើកដើម្បីប្រមូលផ្ដុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវដើម្បីពិភាក្សា ផ្ដល់នូវមតិយោបល់ និងលើកចេញនៅវិធានការមានភាពវិទ្យាសាស្ត្រ ដើម្បីចងក្រងវចនានុក្រមមានគុណភាពខ្ពស់។ ការអនុវត្តន៍គម្រោងនេះក៍ដើម្បីរក្សា អភិរក្សភាសាវៀតណាមនិងភាសាខ្មែរផងដែរ រួមចំណែកអនុវត្តន៍គោលនយោបាយរបស់បក្សនិងរដ្ឋចំពោះភាសា អក្សរសាស្ត្ររបស់ជនជាតិភាគតិចនៅប្រទេសវៀតណាម។
ក្នុងការវាយតម្លៃសរុប លោកបណ្ឌិតផាម ទៀត ខាញ់ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ(អចិន្ត្រៃយ៍ប្រធានបទ)បានមានប្រសាសន៍ថា៖ បច្ចុប្បន្នបានបង្ហាញអោយឃើញថាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះវៀតណាមនិងកម្ពុជាបានអនុវត្តកម្មវិធីដោះដូរ ទំនាក់ទំនង រវាងមន្ទីរអប់រំនិង ស្រាវជ្រាវវិទ្យាសាស្រ្ត; ទំនាក់ទំនងជាមួយសិស្សនិស្សិត។ល។ ហេតុនេះតម្រូវការទំនាក់ទំនងទ្វេភាសាក៏ដូចជាក្នុងការស្រាវជ្រាវជម្រៅអំពីភាសាវៀតណាម និងភាសាខ្មែរក៏កើនខ្ពស់ណាស់ដែរ។ ក្នុងពេលនោះបណ្ដាឧបករណ៍ជំនួយ បណ្ដាឯកសារសិក្សាស្រាវជ្រាវនៅមានការខ្វះខាតច្រើន។ ហេតុនេះពេលដែលវចនានុក្រមទ្វេភាសាវៀតណាម - ខ្មែរ, ខ្មែរ - វៀតណាមនេះលេចមុខឡើងនោះនឹងផ្ដល់ផលប្រយោជន៍ចំពោះនិស្សិតកម្ពុជាក៏ដូចជានិស្សិតវៀតណាមងាយស្រួលយល់អំពីភាសាវៀតណាមក៏ដូចជាភាសាខ្មែរក្នុងការសិក្សា ស្រាវជ្រាវនៅបណ្ដាវិទ្យាស្ថាន សាកលវិទ្យាល័យនៅប្រទេសវៀតណាមក៏ដូចជានៅប្រទេសកម្ពុជា។ ជាពិសេស វចនានុក្រមទ្វេភាសាវៀតណាម - ខ្មែរ, ខ្មែរ - វៀតណាម ដែលមានតំឡើងនៅលើកម្មវិធីបច្ចេកទេសដូចជា laptop, កំព្យូទ័រ, ស្មាតហ្វូន។ល។ នឹងជួយអោយអ្នកប្រើប្រាស់វចនានុក្រមស្វែងយល់ពាក្យងាយស្រួល មិនកំណត់ទីកន្លែង និងពេលវេលា; ត្រៀមបម្រុងភាសា “ដាក់ថង់” អោយពលរដ្ឋទាំងពីរប្រទេសវៀតណាម - កម្ពុជាងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម លក់ដូរ ជាពិសេសគឺប្រជាជនដែលរស់នៅជិតព្រមដែននៃប្រទេសទាំងពីរ។ល។
សុខ ខើយ