សាកលវិទ្យាល័យត្រាវិញជាសាកលវិទ្យាល័យរដ្ឋបានក្រសួងអប់រំនិងបណ្តុះបណ្តាលអនុញ្ញាតិឱ្យជ្រើសរើសនិស្សិតនៅទូទាំងប្រទេស។ ឆ្នាំ ២០១៨ សាកលវិទ្យាល័យត្រាវិញជ្រើសរើសនិស្សិតបែបពេញម៉ោងរួមមានមុខជំនាញកំរិតបរិញ្ញាបត្រចំនួន ៤៧ មុខជំនាញ បរិញ្ញាបត្ររងចំនួន ១៩ មុខជំនាញ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៨ មុខជំនាញ។
ចំនួនបេក្ខសិស្សដែលជ្រើសរើសបំរុងឆ្នាំនេះចំពោះកំរិតបរិញ្ញាបត្រគឺ ៥៥០០ បរិញ្ញាបត្ររង ១៤០០ នៅបណ្តាវិស័យបណ្តុះបណ្តាលដូចជា៖ កសិកម្ម ជលវប្បកម្ម បច្ចេកទេស បច្ចេកវិទ្យា សុខាភិបាល ភាសាបរទេស ភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ សេដ្ឋកិច្ច នីតិសាស្ត្រ គីមីសាស្ត្រ គរុកោសល្យ គ្រប់គ្រងការងាររដ្ឋបាល ការិយាល័យ ទេសចរណ៍ នយោបាយ វិទ្យាសាស្ត្ររូបវន្ត និងថ្នាក់បំរុង។
ក្នុងកំរិតបរិញ្ញាបត្រ ៤៧ មុខជំនាញនោះ សាកលវិទ្យាល័យត្រាវិញជ្រើសរើសមុខជំនាញថ្មីបន្ថែម ៨ ទៀតគឺ៖ បច្ចេកវិទ្យាជីវសាស្ត្រ ចិញ្ចឹមសត្វ បច្ចេកទេសការស្តារលទ្ធភាព គ្រប់គ្រងអប់រំកីឡា បណ្តាញអ៊ីនធឺណែតនិងទំនាក់ទំនងទិន្នន័យ ប្រព័ន្ធគ្រប់គ្រងពត៌មាន គ្រប់គ្រងកិច្ចការរដ្ឋបាល ពាណិជ្ជកម្មអេឡិចត្រូនិក។
ជ្រើសរើសកំរិតបរិញ្ញា សាកលវិទ្យាល័យត្រាវិញជ្រើសរើសតាមវិធានការពីរគឺ៖ ជ្រើសរើសដោយផ្អែកលើពិន្ទុះនៃការប្រឡងទុតិយភូមិ និងតាមសិក្ខាគារិក និងជ្រើសចូលតែម្តងចំពោះបេក្ខសិស្សមានលទ្ធផលសិក្សាឆ្នើមពូកែឡើងទៅ ម្យ៉ាងវិញទៀតសាកលវិទ្យាល័យត្រាវិញក៏មានជ្រើសរើសចំពោះថ្នាក់បំរុងផងដែរ។
កំណត់បង់ថ្លៃសាលា៖ ចំពោះមុខជំនាញទូទៅសាកលវិទ្យាល័យត្រាវិញទទួលយកក្រោមកំរិត ៧០% នៃការកំណត់ដែលបានដាក់ចេញរបស់រដ្ឋាភិបាល (គឺ ១ ០៥០ ០០០ដុង/ខែ) ចំពោះមុខជំនាញផ្នែកសុខាភិបាលគឺទទួលយកក្រោយ ៥០%នៃតម្លៃសិក្សាដែលបានកំណត់ (គឺ ១ ៦០០ ០០០ ដុង/ខែ)។
ទន្ទឺមនឹងនោះ សាកលវិទ្យាល័យត្រាវិញនៅបើកឱកាសសម្រាប់និស្សិតដែលជាជនជាតិខ្មែរ និស្សិតមានជីវភាពលំបាក និងនិស្សិតដែលជាកូននៃគ្រួសារគោលនយោបាយ មានឱកាសសិក្សានៅកំរិតបរិញ្ញាបត្រ។ ជាពិសេស សិក្សាអត់គិតថ្លៃចំពោះមុខជំនាញ ប្រគំឧបករណ៍តន្ត្រៃខ្មែរបុរាណ គរុកោសល្យ និងចុះតម្លៃចំពោះនិស្សិតស្រីដែលសិក្សានៅបណ្តាមុខជំនាញបច្ចេកទេសបច្ចេកវិទ្យា។
សិក្សានៅសាកលវិទ្យាល័យត្រាវិញ និស្សិតមានឱកាសសិក្សាផ្សារភ្ជាប់រវាងសាលានិងទីផ្សារការងារ កម្មវិធីសិក្សាបណ្តើរធ្វើការបណ្តើរនៅបរទេសដូចជាប្រទេសអីស្រ្តាអែល ជប៉ុន ហើយក្រោយពីបញ្ចប់ការសិក្សានិស្សិតនឹងបានឧទ្ទេសនាមការងារ និងសិក្សាបន្តឡើងនៅកំរិតខ្ពស់ទៀត។
ចំពោះសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ សាកលវិទ្យាល័យត្រាវិញជ្រើសរើសបណ្តុះបណ្តាលកំរិតបណ្ឌិត ៧ មុខជំនាញ (វប្បធម៌វទ្យា នីតិពាណិជ្ជកម្ម គ្រប់គ្រងសេដ្ឋកិច្ច គ្រប់គ្រងពាណិជ្ជកម្ម ទ្រឹស្តីនិងវិធីសាស្ត្របង្រៀនអក្សរសាស្ត្រ អភិវឌ្ឍជនបទ និងបសុពេទ្យ។ កំរិតអនុបណ្ឌិត ២១ មុខជំនាញ រួមមាន៖ គ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងសេដ្ឋកិច្ច វប្បធម៌វិទ្យា គីមីសាស្ត្រ ច្បាប់សេដ្ឋកិច្ច គណនេយ្យ អគ្គិសនី ទ្រឹស្តីនិងវិធីសាស្ត្របង្រៀនអក្សរសាស្ត្រ អភិវឌ្ឍជនបទ ជលវប្បកម្ម បសុពេទ្យ ហិរញ្ញវត្ថុ ធនាគារ ព័ត៌មានវិទ្យា រដ្ឋប្បវេណី ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ព្រហ្មទណ្ឌ គ្រប់គ្រងការអប់រំ ទ្រឹស្តីនិងវិធីសាស្ត្របង្រៀនភាសាអង់គ្លេស គ្រប់គ្រងសាធារណៈ គោលនយោបាយរដ្ឋ និងអប់រំវិទ្យា។
បរិយាកាសសិក្សានៅសាកលវិទ្យាល័យត្រាវិញដោយស្និទ្ធស្នាល មានបណ្ណាល័យអេឡិចត្រូនិកទំនើបអន្តេវាសិកដ្ឋាន និងសេវាកម្មទំនុកបំរុងការសិក្សាគ្រប់គ្រាន់។
ហ្វិញ សាង