ជារៀងរាល់ឆ្នាំ នាចុងខែមីនាដល់ពាក់កណ្តាលខែមេសា (គ្រិស្តសករាជ) នៅសាកលវិទ្យាល័យត្រាវិញតែងប្រព្រឹត្តឡើងបណ្តាសកម្មភាពវប្បធម៌ សិល្បៈ ល្បែងប្រជាប្រិយដើម្បីអំណរបុណ្យចូលឆ្នាំខ្មែរ ២០១៨។
សកម្មភាពនេះបានទាក់ទាញរាប់ពាន់ សិស្ស និស្សិត គ្រូបង្រៀន បេក្ខជន អ្នកគាំទ្រនៃសាកលវិទ្យាល័យនានា និងបណ្តាវិទ្យាល័យជនជាតិអន្តេវាសិកចំណុះខេត្តត្រាវិញ ព្រមជាមួយនឹងនិស្សិតកម្ពុជា ។
សម័យប្រឡងសូរសៀងសិស្ស និស្សិតខ្មែរ៖ បំផុសឡើងអ្នកដែលមានទេពកោសល្យជាច្រើនរូប ជាធនធានសម្រាប់បម្រើសកម្មភាពវប្បធម៌សិល្បៈ
ជាទីកំណើតបណ្តុះបណ្តាលអំពីវប្បធម៌ – វិចិត្រសិល្បៈខ្មែរណាមបូ នាថ្ងៃទី៣០ មីនា គណៈយេនឌ័រនិងជនជាតិបានសហការជាមួយនឹងមហាវិទ្យាល័យភាសា – វប្បធម៌ – វិចិត្រសិល្បៈខ្មែរណាមបូ នៃសាកលវិទ្យាល័យត្រាវិញបានរៀបចំឡើងកម្មវិធីប្រឡងសូរសៀងសិស្ស និស្សិតខ្មែរ ទទួលបានជោគជ័យ។
គណៈរៀបចំកម្មវិធីបានអោយដឹងថា កម្មវិធីឆ្នាំនេះមានទ្រង់ទ្រាយធំជាងរាល់ឆ្នាំ សំបូរបែបនិងរកឃើញបាននិស្សិតច្រើនរូបដែលមានទេពកោសល្យច្រៀងនិងសម្តែង។
ឆ្លងតាមការណ៍នោះ សាកលវិទ្យាល័យជ្រើសរើសនិងលត់ដំបំប៉នទេពកោសល្យបានជំនាញថែមទៀត ដើម្បីជាធនធានសម្រាប់ចូលរួមប្រឡងកម្មវិធីផ្សេងៗ ជួយអោយនិស្សិតមានជំនឿលើខ្លួនឯង ដើម្បីបង្ហាញនូវសមត្ថភាពលើវេទិការ ក៏ដូចជាហ្វឹកហាត់ក្នុងការសិក្សា។
សឺន ធី ឡិញ និស្សិតឆ្នាំទី៤ ផ្នែកវប្បធម៌ខ្មែរបានអោយដឹងថា ស្ថិតនៅរាត្រីប្រឡង មានអ្នកទស្សនាជាង២០០រូបបានស្តាប់និងតាមដាមដល់បញ្ចប់កម្មវិធី (មាន២០ឈុតសម្តែង) មានគ្រប់បែបយ៉ាង ដូចជាបទចម្រៀងកោតសរសើរស្នេហាមាតុភូមិ គុណគ្រូ មិត្តភាព សាកលវិទ្យាល័យ ជាពិសេសគឺបទចម្រៀងប្រជាប្រិយខ្មែរទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការ។
មិនត្រឹមតែការចូលរួមរបស់និស្សិតសាកលវិទ្យាល័យ ក្រៅពីនោះនៅមានវត្តមានរបស់បេក្ខជនមកពីបណ្តាសាលាជនជាតិអន្តេវាសិកថ្កូវ ទីវកឹននិងនិស្សិតកម្ពុជា។
ថាច់ ផាក និស្សិតផ្នែក គរុកោសល្យអក្សរសាស្ត្រខ្មែរ ជាបេក្ខជនចូលរួមប្រឡងក្នុងកម្មវិធីបានអោយដឹងថា៖ "នេះជាទីលានយ៉ាងចំណាប់អារម្មណ៍និងពិសេស សម្រាប់និស្សិតយើងខ្ញុំនាឱកាសអំណរបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរណាមបូ"។
គាត់បន្ថែមថា៖ បានចូលរួមក្នុងកម្មវិធីនេះគឺជាឱកាស ដើម្បីខ្ញុំហ្វឹកហាត់បំណិនរបស់ខ្លួន ដែលសម្តែងនៅលើវេទិការ ជឿជាក់ខ្លួនឯង និងដោះដូរវប្បធម៌ សិល្បៈជាមួយនឹងមិត្តផ្សេងៗ។
កម្មវិធីប្រឡងឆ្នាំនេះ គ៏ជាឱកាសដើម្បីនិស្សិតកម្ពុជាដោះដូរវប្បធម៌ សិល្បៈជាមួយនឹងនិស្សិតសាកលវិទ្យាល័យត្រាវិញ ព្រមទាំងសិស្សពីបណ្តាសាលាជនជាតិអន្តេវាសិកក្នុងខេត្ត ជាមួយនឹងសិល្បៈគ្រប់ៗបែបដូច៖ ច្រៀង រាំ សម្តែង។ល។
Nut Pheng (នុតផេង) ជានិស្សិតកម្ពុជាចែករំឡែកថា៖ "ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយណាស់ ដែលតំណាងអោយនិស្សិតកម្ពុជាចូលរួមកម្មវិធីប្រឡងសូរសៀងសិស្ស និស្សិតអំណរបុណ្យចូលឆ្នាំថ្មី នេះគឺជាអនុស្សាវរីយ៍ដែលមិនអាចភ្លេចបានក្នុងរយៈជានិស្សិតនៅវៀតណាមពេលសិក្សានៅសាកលវិទ្យាល័យត្រាវិញ"។
គណៈរៀបចំក៏ជ្រើសរើសបានបេក្ខជនឆ្នើមនិងប្រទានរង្វាន់នៅរាត្រីសមោសរសិល្បៈ (ថ្ងៃទី៣១ មីនា) បេក្ខជន ថាច់ សឺន សំណាង ជាប់លេខ១ ; ចៅ សុគុណ ជាប់លេខ២ និង យ៉ាញ់ ធី លឿង ជាប់លេខ៣។
កុះករជាមួយនឹងបណ្តាល្បែងប្រជាប្រិយបានប្រព្រឹត្តិឡើងនៅអន្តេវាសិកដ្ឋាន
លោក ផាន ហឺវ ភុក ប្រធានគណៈគ្រប់គ្រងអន្តេវាសិកដ្ឋានបានអោយដឹងថា៖ "ពិធីប្រកួតលើកនេះ ជាឱកាសសម្រាប់និស្សិត ជាពិសេសគឺនិស្សិតខ្មែរ និស្សិតកម្ពុជា ចូលរួមរីករាយសប្បាយនាបុណ្យចូលឆ្នាំថ្មី។ ជួបជុំជាមួយនឹងពិធីប្រកួតឆ្នាំនេះមានក្រុមចូលរួមប្រកួតចំនួន៧ក្រុម ក្នុងនោះនិស្សិតកម្ពុជា១ក្រុម និងវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ១ក្រុម"។
ពិធីប្រកួតបានរៀបចំឡើងដោយសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញសហការជាមួយនឹងក្លឹបជំនាញទន់រួមមានល្បែងប្រជាប្រិយដូច៖ ទាញព្រ័ត្រ លោតបាវ អុំទូកលើគោកនិងល្បែង “រស់ជាតិផ្អែមឌិតជាប់ឱរា”។ សកម្មភាពបានទាក់ទាញនិស្សិតរាប់រយរូបចូលរួមប្រកួតនិងគាំទ្រ។
រាត្រីសមោសរសិល្បៈ អំណរបុណ្យចូលឆ្នាំថ្មី ២០១៨
រាត្រីថ្ងៃទី ៣១ មីនា សិស្ស និស្សិត គ្រូបង្រៀន ជាង៥០០រូប នៃសាកលវិទ្យាល័យបានទស្សនាបណ្តាឈុតសម្តែងសិល្បៈដោយគណៈរៀបចំបានជ្រើសរើសពីសម័យប្រឡងសូរសៀងសិស្ស និស្សិតខ្មែរដែលប្រព្រឹត្តឡើងនៅថ្ងៃទី៣១ មីនា។
ទន្ទឹមនឹងនោះ កម្មវិធីនៅមានការចូលរួមឈុតច្រៀង រាំ ចម្រៀងចាប៉ីនិងសម្តែងឧបករណ៍ភ្លេងដោយចានរបស់សិល្បករមកពីក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ។
នារាត្រីសមោសរសិល្បៈ សាកលវិទ្យាល័យក៏បានជូនអាហារូបករណ៍ចំនួន១៤ចំណែកដល់និស្សិតដែលមានជីវភាពលំបាក ក្នុងមួយចំណែកមានទឹកប្រាក់ចំនួន៥០០ពាន់ដុង។
វាយតម្លៃរួមអំពីសកម្មភាពនេះ អ្នកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរីរងនៃសាកលវិទ្យាល័យត្រាវិញបានអោយដឹងថា៖ "សកម្មភាពអំណរបុណ្យចូលឆ្នាំថ្មី២០១៨ បានប្រព្រឹត្តឡើងដោយជោគជ័យ គ្រប់អត្ថន័យ គ្រប់បែបយ៉ាង បានទាក់ទាញសិស្សនិស្សិតជាច្រើនរូបមកចូលរួមនិងដោះដូរ។ បណ្តាបទចម្រៀងកោតសរសើរមាតុភូមិ ក្បាច់រាំ គឺជាវិធីដែលពង្រីកតម្លៃនិងអភិរក្សវប្បធម៌ វិចិត្រសិល្បៈរបស់ជនជាតិខ្មែរ។
សាកលវិទ្យាធិការរីរងសង្ឃឹមថា បណ្តាអង្គភាពនឹងបន្តសហការបង្កើតឡើងទីលានមានប្រយោជន៍ជាច្រើនទៀត ដើម្បីជួយអោយនិស្សិតហ្វឺកហ្វឺនបំណិន អភិវឌ្ឍជំនាញនិងដោះដូរវប្បធម៌ជាមួយនឹងនិស្សិតកម្ពុជា ក៏ដូចជាបង្កើតឡើងការចំណាប់អារម្មណ៍ល្អអំពីសាកលវិទ្យាល័យត្រាវិញចំពោះសិស្សនៃបណ្តាសាលាជនជាតិអន្តេវាសិក ។
ជំនួសមុខនាយកសាកលវិទ្យាល័យ សាកលវិទ្យាធិការរីរង ក៏ផ្ញើពាក្យជូនពរដល់គ្រូបង្រៀន បណ្តានិស្សិតនិងក្រុមគ្រួសារខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មី តែងមានសុខភាពល្អនិងជោគជ័យក្នុងកិច្ចការទាំងឡាយ។
ដា វី