ពិធីចុះហត្ថលេខាលើកិច្ចសន្យាចងសម្ព័ន្ធមេត្រីភាព។
ស្របក្នុងឱកាសនេះ ថ្នាក់ដឹកនាំផ្នែកភាសា-វប្បធម៌ -វិចិត្រសិល្បៈ ក៏បានចុះហត្ថលេខាលើអនុសារណៈចងសម្ព័ន្ធមេត្រីភាពជាមួយនឹងវិទ្យាល័យជនជាតិអន្តេវាសិក នៅបណ្តាខេត្តត្រាវិញ កាម៉ាវ ហូវយ៉ាង សុកត្រាំង វិញឡុង អាងយ៉ាង កៀងយ៉ាង។ សំដៅបង្កទំនាក់ទំនងផ្សារភ្ជាប់នឹងអង្គភាពនានាក្នុងការសហការហ្វឹកហាត់ ស្រាវជ្រាវដោះដូរបទពិសោធន៍ក្នុងការបង្រៀន ពិសេសគឺណែនាំអាជីពជូនសិស្សានុសិស្ស។ លោកថាច់សុង នាយកវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង (សុកត្រាំង) ឲ្យដឹង៖ “រយៈពេលខ្ញុំរៀនអនុបណ្ឌិតនៅសាកលវិទ្យាល័យត្រាវិញ ខ្ញុំឃើញកម្មវិធីបណ្ដុះបណ្ដាលរបស់សាលាគឺមានប្រសិទ្ធភាពណាស់។ សង្ឃឹមថាប្អូនៗសិស្សានុសិស្សនឹងជ្រើសសិក្សាផ្នែកវិជ្ជាជីវៈខាងភាសាវប្បធម៌ខ្មែរ ដើម្បីថ្ងៃក្រោយវិលត្រឡប់មកបម្រើការងារជូនខេត្តបានល្អ៕
ប៊ិញង្វៀង-ទីទុយ
ប្រភព៖ http://khmer.baocantho.com.vn/khmer-a97783.html