កត្តាពីរដែលគូសបញ្ជាក់ការជោគជ័យពេលសុំការងារគឺកសាងCV(ប្រវត្តិរូប) ឱ្យបានទាក់ទាញអារម្មណ៍ និងរៀបចំខ្លួនល្អប្រសើរក្នុងកែវភ្នែកអ្នកជ្រើសរើសបុគ្គលិក។ នេះជាមូលហេតុដែលលោក វូ ស្វឹន វីញ អគ្គនាយករងនៃមជ្ឈមណ្ឌល Viet Victory មានវត្តមាននៅវេទិកានាថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យត្រាវិញ។
អង្គវេទិកាបានទាក់ទាញនិស្សិតចូលរួមជាង ៦០០ នាក់ និងពួកគេបានសំណេះសំណាលជាមួយលោកវាគ្មិនជុំវិញការកសាងបំណិនសុំការងារ។ លោក វូ ស្វឹន វិញ ថ្លែងថា៖កត្តាចាប់អារម្មណ៍ដំបូងរបស់អ្នកជ្រើសរើសបុគ្គលិកគឺ CVរបស់ពួកគេ។ ហេតុដូច្នោះប្អូនៗត្រូវបង្កើត CV ទាក់ទាញអារម្មណ៍បំផុតប៉ុន្តែធានាបានខ្លឹមសារទាំង ៦ ខាងក្រោម៖មានគោលដៅបុព្វហេតុច្បាស់លាស់ ដំណើរការសិក្សា សមិទ្ធផលទទូលបាននានា សកម្មភាពដែលលេចធ្លោ បំណិននៃការរស់នៅ ចំណុចវិជ្ជមានរបស់ខ្លួន និងព័ត៌មានអ្នកមានប្រិយភាពគួរជាទីទុកចិត្ត ។
មិត្ត ង្វៀន ហុង ក្វឹង និស្សិតថ្នាក់ទី ៣ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម លើកសំណួរឡើងថា៖ ធ្វើយ៉ាងណាដើម្បីមានសំណុំរបស់ខ្លួនក្នុងចំណោមសំណុំ ១០០០ដែលបានចាប់អារម្មណ៍របស់អ្នកជ្រើសរើសបុគ្គលិក? ជាមួយនឹងសំណួរខាងលើនេះដែរ មិត្ត ង្វៀន ធី ង៉ុក ហឹង មុខជំនាញច្បាប់ចង់ដឹងបន្ថែមអំពីរបៀបរចនាសំណុំបេក្ខជនយ៉ាងដូចម្តេចអោយបានល្អប្រសើរ?
ឆ្លើយសំណួរនេះ លោក វូ ស្វឹន វីញ បំភ្លឺថា៖ បើយើងប្រើប្រាស់គំរូមានស្រាប់ គឺវាសាមញ្ញ ជ្រាំដែល អ្នកជ្រើសរើសបុគ្គលិកត្រូវការគំនិតនវានុវត្តន៍តាំងពីដំបូង។ ហេតុដូច្នោះនិស្សិតគួររចនាផ្ទាល់នូវលិខិតដាក់ពាក្យ និងសំណុំលិខិតសុំការងាររបស់ខ្លួនដូចមាន៖ ច្បាប់សុំដាក់ពាក្យ CV ពណ៌សម្បុរក្របសំណុំលិខិត។ល។ ច្នៃប្រឌិតប៉ុន្តែរក្សាបានក្របខ័ណ្ឌជាធរមាន ។
ម្យ៉ាងវិញទៀត រូបរាងកាយ និងអាកប្បកិរិយាសមរម្យ គឺជាគន្លឹះមួយដែរសម្រេចបានជោគជ័យក្នុងការសម្ភាសសុំការងារ ។ លោកថា បច្ចុប្បន្ននេះ និស្សិតមួយចំនួនពេលទៅសម្ភាស តែងអសកម្មក្នុងការឆ្លើយសំណួរចំពោះមុខអ្នកជ្រើសរើសបុគ្គលិក។
លោកមានទំនុកចិត្តថា អង្គវេទិកានេះនឹងបានបំពាក់បំប៉នបំណិនសំខាន់ៗដល់និស្សិត ដើម្បីពួកគេអាច់ដោះស្រាយនិងមានទំនុកចិត្តពេលកសាងសំណុំសុំការងារ និងចូលរួមសម្ភាសផ្ទាល់។
ហ្វិញ សាង