ក្នុងចំណោមសកម្មភាពអបអរទិវាបរិស្ថានអន្តរជាតិឆ្នាំនេះ និស្សិតសាកលវិទ្យាល័យត្រាវិញបានចូលរួមសកម្មភាពជាច្រើនរួមចំណែកកសាងសាកលវិទ្យាល័យត្រាវិញជាសាកលវិទ្យាល័យពណ៌បៃតងទាំងស្រុង។
សកម្មភាពឃោសនាលើកកម្ពស់មនសិការអភិរក្សបរិស្ថាន
សកម្មភាពនេះប្រព្រឹត្តឡើងនៅទីស្នាក់ការកណ្តាលនាថ្ងៃទី ២៦ ឧសភាកន្លង ដោយការិយាល័យគ្រប់គ្រងសិស្សនិងនិស្សិតសហការជាមួយអង្គភាពដែលពាក់ព័ន្ធបានទាក់ទាញនិស្សិតនិងសាស្ត្រាចារ្យចូលរួមយ៉ាងកុះករ។
តាំងពីព្រឹកព្រលឹម សាស្ត្រាចារ្យនិងនិស្សិតសាកលវិទ្យាល័យត្រាវិញចែកជាក្រុមតូចៗ មានបដាភ្ជាប់នឹងពាក្យស្លោក ក្រុមទាំងនោះបានធាក់កង់ជុំវិញបរិវេណសាកលវិទ្យាល័យ និងជុំវិញទីក្រុងត្រាវិញដើម្បីឃោសនាលើកកម្ពស់មនសិការថែរក្សាបរិស្ថាន អនាម័យ សុវត្ថិភាពស្បៀងអាហារ អនាម័យអាហារដ្ឋាន ហាងលក់ទឹក និងអនាម័យក្នុងបរិវេណអន្តេវាសិកដ្ឋាន។
ឱកាសនេះ ថ្នាក់ដឹកនាំការិយាល័យគ្រប់គ្រងសិស្សនិងនិស្សិតបានអំពាវនាវនិស្សិតទាំងឡាយលើកកម្ពស់មនសិការថែរក្សាបរិស្ថាន ចេះបែងចែកកាកសំណល់-សម្រាម និងចូលរួមសកម្មភាពអបអរទិវាបរិស្ថានអន្តរជាតិឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យត្រាវិញ។
សម័យប្រឡងគូរគំនូរដោយមានប្រធានបទ ៖ រួមដៃអភិរក្សបរិស្ថាន
សកម្មភាពនេះរៀបចំឡើងនៅថ្ងៃទី ២ មិថុនា គណៈកម្មការទទួលបានផ្ទាំងគំនូរចំនួន ២៦ ផ្ទាំងស្របតាមប្រធានបទ «រួមដៃអភិរក្សបរិស្ថាន» នៃសិស្ស-និស្សិត ហើយបានតាំងនៅមណ្ឌលការិយាល័យកណ្តាលនៃសាកលវិទ្យាល័យត្រាវិញ។
ផ្ទាំងគំនូរនីមួយៗរំលេចពណ៌ចម្រុះ ប្រកបដោយគំនិតទស្សនៈផ្សេងៗគ្នា ឆ្លោះបញ្ចាំងតថភាពជ្រាក់ស្តែងអំពីបរិស្ថានជុំវិញ និងបន្សល់ទុកគំនិតថែរក្សាបរិស្ថានទៅសាធុជន។
ប្អូន ប៊ួយ ង៉ុក ហ្វា រៀនថ្នាក់ទី ៦B នៃសាលាលត់ដំបំណិនគុរកោសល្យថ្លែងថា៖ សម័យប្រឡងគូរគំនូរជាទីលានប្រកួតស្នាដៃនិងគំនិតត្រិះរិះពិចារណាខ្ពស់ទៅលើកិច្ចការពារបរិស្ថាន។ ឆ្លងតាមផ្ទាំងគំនូររបស់ក្រុម យើងខ្ញុំចង់ប្រាប់ទៅមហាជនទាំងឡាយឱ្យចេះរួមគំនិតរក្សាបរិស្ថានពណ៌បៃតង-ស្រស់ថ្លា-ស្អាត។
លោក ង្វៀន វ៉ាន់ ធើ អនុលេខានៃសម្ព័ន្ធយុវជនសាកលវិទ្យាល័យត្រាវិញនិងជាប្រធានសមាគមនិស្សិតបានវាយតម្លៃខ្ពស់អំពីកិច្ចការរៀបចំនេះ និងសារប្រយោជន៍ចេញពីសកម្មភាពនានា លោកថ្លែងថា៖ ឆ្នាំនេះសម័យប្រឡងទាក់ទាញសិស្សនិងនិស្សិតចូលរួមច្រើននិងមានគំនិតអភិវឌ្ឍស៊ីជម្រៅ មានសារប្រយោជន៍សំខាន់ក្នុងចំណោមសកម្មភាពអបអរទិវាបរិស្ថានអន្តរជាតិ និងឆ្ពោះទៅថ្ងៃបង្កើតសាកលវិទ្យាល័យត្រាវិញគម្រប់ ១២ឆ្នាំ។
ហ្វិញ សាង