នៅថ្ងៃទី ២០ មិថុនា កិច្ចសំណេះសំណាលវិភាគគំនិតបើកអាជីវកម្មនៃក្រុមនិស្សិតសាកលវិទ្យាល័យត្រាវិញនិងក្រុមនិស្សិតសាកលវិទ្យាល័យរងសហគមន៍ Nova Scotia – កាណាដា បានរៀបចំឡើងនៅសាកលវិទ្យាល័យត្រាវិញដោយមានការអញ្ជើញចូលរួមពីអ្នកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញព្រមទាំងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យទាំងពីរផងដែរ។
ការិយាល័យសហប្រតិបត្តិការអន្តរជាតិនិងជំរុញគម្រោងការណ៍ឱ្យដឹងថា៖ នេះជាឆ្នាំទី៣អនុវត្តកម្មវិធីដោះដូរនិស្សិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងសាកលវិទ្យាល័យត្រាវិញ និងសាកលវិទ្យាល័យរងសហគមន៍ Nova Scotia។ កម្មវិធីមានរយៈពេលពីរសប្តាហ៍នៅសាកលវិទ្យាល័យត្រាវិញ និងមាននិស្សិត ១៥ នាក់មកពីសាកលវិទ្យាល័យទាំងពីរ។
ក្រុមនិស្សិតចែកចេញជា ៣ ក្រុម និងអនុវត្តនូវគម្រោងអាជីវកម្មទាំងឡាយ រួចហើយមានរបាយការណ៍ចំពោះអនុវត្តគម្រោងការណ៍នោះនៅមុខសាស្ត្រាចារ្យណែនាំ។
នៅគម្រោងការណ៍ទីមួយ បានលើកឡើងអំពីសម្លៀកបំពាក់ឯកសណ្ឋានប្រពៃណី និងភូមិវិជ្ជាជីវៈនៅមូលដ្ឋានផ្សារភ្ជាប់តថភាពសង្គមជាក់ស្តែងនៅត្រាវិញ ដែលមានសក្តានុពលអំពីរបរសិប្បកម្ម សម្លៀកបំពាក់ខ្មែរ។ ក្រុមនេះបានលើកឡើងនូវវិធានការជំរុញគំនិតអនុវត្តគម្រោងការណ៍ដើម្បីអភិវឌ្ឍអាជីវកម្មផ្សារភ្ជាប់ជាមួយឧភាសកម្មបង្ហាញលក្ខណវប្បធម៌ ផលិតផលជនជាតិដល់មហាជននិងអតិថិជនទេសចរ។
នៅវិស័យសេវាកម្មសម្រាប់និស្សិត ក្រុមទីពីរបានលើកឡើងនូវទម្រង់ដែលមាននិងកំពុងអនុវត្តនៅសាកលវិទ្យាល័យត្រាវិញដូចជា៖ តូប Photocopy យុវជន ហាងលក់ឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងការិយាល័យ តូបថតរូបយុវជន ហាងកាហ្វេនិស្សិត។ល។
ចំពោះការងារនេះនិស្សិតអាចធ្វើការក្រៅម៉ោង និងមានប្រាក់ចំណូលរៀងរាល់សប្តាហ៍ រៀងរាល់ខែ ជាពិសេសនោះគឺបានគ្រប់គ្រងហាងដូចអាជីវករពេញសិទ្ធិ។ ប៉ុន្តែឧបសគ្គខាងដើមនោះគឺធនធានមនុស្សជានិស្សិតនិងកង្វះខាតសម្ភារៈ។
ចំពោះក្រុមទី ៣ មានប្រធានបទ Vietcan Farm ធ្វើអាជីវកម្មលើ កសិផលប្រមូលមកពីកសិករ ធានាគុណភាពនិងលក់ចេញទីផ្សារ។ល។ ដោយមានប្រព័ន្ធគ្រប់គ្រងផលិតផលពីដើមដល់ចប់ និងធានាទិញផលិតផលតាមស្តង់ដាបានកំណត់ ទាក់ទាញការយកចិត្តទុកដាក់ពីនិស្សិតនិងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យទាំងពីរ។
មិត្ត ឌាំង ធី ហាវ សមាជិកនៃកម្មវិធីនេះឱ្យដឹងថា៖ កម្មវិធីដោះដូរជាមួយនិស្សិតអន្តរជាតិពិតជាមានសារប្រយោជន៍និងមានបទពិសោធបំផុត។ លើកកម្ពស់សមត្ថភាពនិស្សិតអំពីការប្រើប្រាស់ភាសាអង់គ្លេស ដោះដូរវប្បធម៌ និងសិក្សាបទពិសោធរវាងនិស្សិតជាមួយគ្នាទៅវិញទៅមក។
ហ្វិញ សាង