សិក្ខា​សាលា​ស្តី​អំពី​កិច្ច​បណ្តុះ​បណ្តាល​សហការ​ជា​មួយ​សហគ្រាស​

នៅ​ថ្ងៃ​ទី ២៨ កក្កដា សហគ្រាស​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ជាង ​៤០ បាន​អញ្ជើញមក​​ចូល​រួម​អង្គ​សិក្ខា​សាលា​ស្តី​អំពី​កិច្ច​ការ​បណ្តុះ​បណ្តាល​សហការ​ជា​មួយ​សហគ្រាស​ក្រោម​ប្រ​ធាន​បទ«ស្ថានភាព​ពិត​និង​ដំណោះ​ស្រាយ»​ បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

TS Pham Tiet Khanh

អញ្ជើញ​ចូល​រួម​និង​មាន​ប្រ​សាសន៍​បើក​អង្គ​សិក្ខាសាលា​ សាស្ត្រាចារ្យ​ ​បណ្ឌិត​ ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​​បាន​គូស​បញ្ជាក់​ថា ៖ កិច្ច​​សហការ​បណ្តុះ​បណ្តាល​រវាង​សាកលវិទ្យាល័យ​និង​សហគ្រាស​ជា​ទំ​នោរ​ចាំបាច់​ នាំ​មក​ផល​ប្រ​យោជន៍​យូរ​អង្វែង​សម្រាប់​ភាគី​ទាំង​ពីរដែល​បាន​ចូល​រួម។»

អង្គ​សិក្ខា​សាលា​បាន​ផ្តល់សារ​សំ​ខាន់​សម្រាប់​សហគ្រាស​លាត​ត្រ​ដាង​កេរិ៍​​ឈ្មោះ​ កិត្តិសព្ទ​និង​ឱកាស​ជ្រើស​រើស​ធនធាន​មនុស្សមាន​គុណ​ភាព​ខ្ពស់​​ ម្យ៉ាង​វិញ​ទៀត​ថែម​ទាំង​បង្កើន​ការប្រាក់​​ឆ្លង​តាម​​ពាណិជ្ជភាវូបនីយកម្ម​បណ្តា​ផលិតផល​ស្រាវ​ជ្រាវ​ ជា​ពិសេស​មាន​លទ្ធភាព​ប្រ​កួត​ប្រ​ជែង​ខ្ពស់ បង្កើត​ការ​អភិវឌ្ឍ​និរន្តរភាព​សម្រាប់​សហគ្រាស​ពេល​ដែល​ធ្វើ​អាជីវកម្ម​ពឹង​ផ្អែកទៅ​លើ​ពុទ្ធិ​ ​​និង​បច្ចេកវិទ្យាថ្មី​។

DSC 0381

សាស្ត្រចារ្យ បណ្ឌិត ផាម ទៀត ខាញ់​ ថ្លែង​ថា កម្មវិធី​បណ្តុះ​បណ្តាល​ផ្សារ​ភ្ជាប់​ជា​មួយ​សហគ្រាស (Co-op) រួម​ចំ​ណែក​បង្កើន​អត្រា​និស្សិត​បញ្ចប់​ការ​សិក្សា​មាន​ការ​ងារ​ធ្វើ​ កាត់​បន្ថយ​ស្ថានភាព​កង្វះ​ការ​ងារ​ លើក​កម្ពស់​ការ​ប្រ​កួត​ប្រ​ជែង​ និង​ជំ​រុញ​អភិវឌ្ឍ​តាមទិដៅ​​សេដ្ឋកិច្ចពុទ្ធិ និង​និរន្តរភាព។ ការ​ផ្សារ​ភ្ជាប់​រវាង​សាកលវិទ្យាល័យ​និង​សហគ្រាស​ក្នុង​ទម្រង់​បណ្តុះ​បណ្តាល​នេះ​បាន​កាត់​បន្ថយ​រយៈ​ពេលសិក្សា​ពី​ទ្រឹស្តី​ទៅ​អនុវត្ត​ពេល​ដែល​និស្សិត​បញ្ចប់​ការ​សិក្សា។​

DSC 0416

 

បច្ចុប្បន្ន​ សាកលវិទ្យាល័យ​ត្រាវិញ​បាន​កសាង​និង​អនុវត្ត​កម្មវិធី​បណ្តុះ​បណ្តាល​តាម​បែប Co-op ជាង​ ២០ កម្មវិធី​ នៅ​វិស័យ​គីមីសាស្ត្រ កសិកម្ម ជលវប្បកម្ម បច្ចេកទេស បច្ចេកវិទ្យា និង​កំពុងបើក​ទូលាយ​នៅ​វិស័យ សេដ្ឋកិច្ច និង​មុខ​ជំ​នាញ​មួយ​ចំ​នួន​ទៀត​។

សាកល​វិទ្យាល័យ​ត្រាវិញ​បានសហការ​​ផ្សារ​ភ្ជាប់​ជា​មួយសហគ្រាស​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ចំ​នួន ៣០០ អង្គ​ភាព ក្នុង​នោះ​មាន​សហគ្រាស​ ៧០ អង្គ​ភាពចូល​​រួម​កសាង​កម្មវិធី​សិក្សា​ជា​មួយ​នឹង​សាកលវិទ្យាល័យ។

ភាគ​ច្រើន​បណ្តា​សហគ្រាស​ទទួល​និស្សិត​ Co-op របស់​សាកលវិទ្យាល័យ​ត្រាវិញ​វាយ​តម្លៃ​ខ្ពស់​ទាំង​ពី​គុណ​ភាព​ ក៏​ដូច​បំ​ណិន​បច្ចេកទេស​ ដោយ​​ឆ្លង​តាម​សំណាក់​វាយ​តម្លៃ​ក្រោយ​ពី​ការ​អនុវត្ត​ផ្ទាល់​នៅ​ក្រុម​ហ៊ុន សហគ្រាស។ 

ហ្វិញ សាង