សាកលវិទ្យាល័យ​ត្រាវិញ៖ សិក្ខាសាលាអន្តរជាតិ​ពពែ​ទឹក​ដោះ​អាស៊ី - អូស្ត្រាលី លើក​ទី 4 នាថ្ងៃ​ទី ១៧ - ១៩ តុលា ២០១៨

នៅ​ថ្ងៃ​ទី ១៣ សីហា លោក​សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​ និង​ជា​ប្រ​ធាន​គណប្រ​តិបត្តិការ​នៃ​អង្គ​សិក្ខាសាលា​នេះ​ ព្រម​ទាំង​​លោក​សាស្ត្រាចារ្យ​ បណ្ឌិត ង្វៀន វ៉ាន់ ធូ សមាជិក​នៃសម្ព័ន្ធ​​សមាគម​ពពែ​ទឹក​ដោះ​អាស៊ី - អូស្ត្រាលី រួម​ធ្វើ​ជាអធីបតី​នៃ​សម័យ​ប្រ​ជុំ​ ដើម្បី​ត្រួត​ពិនិត្យ​​និង​សង្កេត​ការ​រៀប​ចំ​នៃ​អង្គ​សិក្ខា​សាលា​នេះ​នឹង​ប្រ​ព្រឹត​ទៅ​នៅ​ថ្ងៃ​ទី ១៧ ដល់ថ្ងៃ​​ទី ១៩ ខែ​តុលា​ ឆ្នាំ ​២០១៨។

DHTV-khmer

មាន​របាយការណ៍​នៅ​អង្គ​ប្រ​ជុំ​ លោក​បណ្ឌិត ទ្រឿង វ៉ាន់ ហីវ​ អនុប្រធាន​អចិន្ត្រៃយ៍​​នៃ​អង្គ​សិក្ខា​សាលា​ឱ្យ​ដឹង​ថា កិច្ច​ការ​ដែល​ត្រៀម​រៀប​ចំ​គឺ​អនុវត្ត​តាម​ទាន់​ពេល​វេលា​ តាំងពី​ការ​ទំ​នាក់​ទំ​នង​សមាជិក​ អត្ថបទ​ស្រាវជ្រាវ​ សហគ្រាស​ អ្នក​វិទ្យាសាស្ត្រ​ អ្នក​ឯកទេស​អន្តរជាតិ និង​ការ​រៀប​ចំ​ទី​ស្នាក់​នៅ​សម្រាប់​សមាជិក​ចូល​រួម ។ល។

បច្ចុប្បន្ន​ គណកម្មការ​រៀប​ចំ​អង្គ​សិក្ខា​សាលា​បាន​ទទួល​សមាជិក​ដាក់​ពាក្យ​ចូល​រួម​ចំ​នួន ១០៧ សមាជិក ក្នុង​នោះ​សមាជិកនៅ​​ក្នុង​ប្រ​ទេសមាន​ ៥៣ សមាជិក, អន្តរជាតិ ៥៤ សមាជិក។ សមាជិក​ទាំង​ឡាយ​មក​ពី​បណ្តា​ប្រ​ទេស​ដូច​ជា៖ ហ្វីលីពីនស៍,​ ថៃ, ម៉ាឡេស៊ី, ចិន, អាមេរិក, ជប៉ុន,​​ប៉ាគីស្ថាន,ឥណ្ឌូ​ណេស៊ី, កម្ពុជា, ឥណ្ឌា, តៃវ៉ាន, ស៊ូដង់​, នីហ្សេរីយ៉ា, អ៊ី​រ៉ង់​, អេស្សីប .‎..

គណកម្មការ​រៀប​ចំអង្គ​សិក្ខា​សាលា​​បាន​ឱ្យ​ដឹង​ថា មក​ដល់​​ពេល​នេះ​លេខា​សិក្ខា​សាលា​បាន​ទទួល​អត្ថបទស្រាវជ្រាវ​​ជាង ៦០ អត្ថបទ ដែល​ទទួល​បាន​មក​ពី​អ្នក​វាគ្មិន​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ក្នុង​នោះ​មាន​ Keynote 03, Plenary 03, Country 10 និង​សមាជិក​ផ្សេង​ៗ​ទៀត ៤០ អត្ថបទផង​ដែរ។

ម្យ៉ាង​វិញ​ទៀត គណកម្មការ​បាន​ទំ​នាក់​ទំ​នង​ជា​មួយ​​កសិដ្ឋាន​ចិញ្ចឹម​ពពែ​មាន​ទ្រង់​ទ្រាយ​ធំ​នៅ​ខេត្ត​ទៀង​យ៉ាង​ ដើម្បី​ឱ្យ​សមាជិក​ទាំង​ឡាយ​ទៅ​ទស្សនា។ ទន្ទឹម​នឹង​នោះ​បន្ត​ផ្សារ​ភ្ជាប់​ជា​មួយ​ក្រុម​ហ៊ុន​ សហគ្រាស​​ និង​បណ្តា​សមាជិក​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ដើម្បី​បញ្ជាក់​ព័ត៌មាន​ចុះ​ឈ្មោះ​​ចូល​រួម​សិក្ខា​សាលា​រហូត​ដល់​ថ្ងៃ​ទី ១៥ កញ្ញា​ ២០១៨។

លោក​សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់​ ស្នើ​ឱ្យ​បណ្តា​សមាជិក​ក្នុង​គណកម្មការ​រៀប​ចំ​អង្គ​សិក្ខា​សាលា​បន្ត​អនុវត្ត​ វិនិច្ឆ័យ​ និង​សម្រេច​ជា​ស្ថាពរ​រាល់​កិច្ច​ការ​នៅ​សេស​សល់​​ឱ្យ​ទាន់​ពេល​វេលា​ បន្ត​សហការ​ជា​មួយ​អង្គ​ភាព​ខាង​ក្រៅ​ ក្រុម​ហ៊ុន សហគ្រាស​ និង​សមាជិក​ ដើម្បី​ជំ​រុញ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ទូលំ​ទូ​លាយ​នៅ​មុន​ ក្នុង​និង​ក្រោយ​ការ​រៀប​ចំ​​អង្គ​សិក្ខា​សាលា។ល។

អង្គ​សិក្ខា​សាលា​នេះ​ប្រ​ព្រឹត្ត​ឡើង​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ គោល​បំ​ណង​សំ​ខាន់​គឺ​ផ្តោត​ទៅ​លើ​ការ​​ពិភាក្សា​នៃ​វិស័យ​ចិញ្ចឹម​ពពែ​យក​ទឹក​ដោះ​ដូច​ជា​បញ្ហា៖ បន្ត​ពូជ និង​បង្កាត់​ពូជ ការ​បំប៉ន​ ចំ​ណីអាហារ​ ការ​ថែ​ទាំ គ្រប់​គ្រង​ជំ​ងឺ គ្រប់​គ្រង​ទឹក​ដោះ​ ផលិតផង​ទឹក​ដោះ​ សេដ្ឋកិច្ច​ សង្គម​កិច្ច​ កាក​​សំណល់​​ប៉ះ​ពាល់​ដល់​សុខ​ភាព​និង​បង្កាត់​បន្សាំ​អាកាស​ធាតុ​ប្រែ​ប្រួល។

អង្គ​សិក្ខាសាលា​អន្តរជាតិ​ពពែ​ទឹក​ដោះ​អាស៊ី - អូស្ត្រាលី​បាន​​រៀប​ចំមុន​​ដំ​បូង​​នៅ​ប្រ​ទេស​ម៉ាឡេស៊ី​(២០០២) លើក​ទី ២ នៅ​ឥណ្ឌូ​ណេស៊ី (២០០៤) លើក​ទី ៣ នៅ​ចិន (២០០៦) និង​លើក​ទី ៤ ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ វៀត​ណាម។

រាល់​ព័ត៌មាន​សូម​ទំ​នាក់​ទំនង​មក៖

លោក បណ្ឌិត ទ្រឿង វ៉ាន់ ហីវ

អ៊ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ទូរសទ្ទ៖ 0919.375.328

គេហទំព័រ៖  http://aadgc2018.tvu.edu.vn