និស្សិត​សហគ្រិន​ភាព​​៖ ​ផ្តួច​ផ្តើម​គំនិត​​រហូត​ក្លាយ​ទៅ​ជា​ការ​ពិត​

សេចក្តី​សម្រេចលេខ​ ៣៥ នៃ​រដ្ឋាភិបាល​ស្តី​អំពី​ប្រ​ទេស​ជាតិ​សហគ្រិន​ភាព​​ក៏​បាន​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ចាប់​អារម្មណ៍​និងអនុវត្ត​ជា​ធរមាន​នៃ​កម្មវិធី​ឧបត្ថម្ភ​និស្សិត​សហគ្រិនភាព​។ សាកលវិទ្យាល័យ​ត្រាវិញ​​ក៏​នៅ​ក្នុង​ទំ​នោរ​នេះ​ដែរ​ ថ្នាក់​ដឹក​នាំ​សាកល​វិទ្យាល័យ​បាន​យក​ចិត្ត​ទុក​ដាក់​​និង​សហការ​ជា​មួយ​បណ្តា​សហគ្រាស​​ក្នុង​ការ​បណ្តុះ​បណ្តាល​និង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ។ សាកលវិទ្យាល័យ​បាន​ត្រួត​ពិនិត្យ​ វិនិច្ឆ័យ​​ច្បាស់​លាស់​បញ្ចូល​​កម្មវិធី​សហគ្រិន​ភាព​​ទៅ​​ក្នុង​កម្មវិធី​សិក្សា កសាង​គម្រោង​ការណ៍​តូចៗ សម្រាប់​និស្សិត​ផ្តួច​ផ្តើម​គំនិត​ធ្វើ​អាជីវកម្ម។

 kn6

ជា​មួយ​ទិស​ស្លោក​ ៖ «សិក្សា​ពិត អនុវត្ត​ពិត ឈ្មោះ​ពិត ការ​ងារ​ពិត» សាកលវិទ្យាល័យ​ត្រាវិញ​មិន​ត្រឹម​តែ​ជា​គ្រឹះ​ស្ថានបណ្តុះ​បណ្តាល​ចំ​ណេះ​វិជ្ជា ថែម​ទាំង​ជា​ថ្នាល​បណ្តុះ​គ្រាប់​ពូជ​ដោយ​នវានុវត្តន៍​ ច្នៃ​ប្រ​ឌិត​​​​ ។

នៅ​ថ្ងៃ​ទី ១៥ សីហា ២០១៨ សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​វគ្គ​បំប៉ន​បំ​ណិន​ផ្តួច​ផ្តើម​​គំ​និត​សហគ្រិន​ភាព​សម្រាប់​​និស្សិត​ជាង ៣០ នាក់​។

អ្នក​ស្រី ង្វៀន ធី ទ្វី អនុប្រ​ធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​ភិបាល​ឧបត្ថម្ភ​សហគ្រិន​ភាព​ប្រ​ចាំ​ការ​នៅ​ភូមិ​ភាគ​ខាង​ត្បូង​ គាត់​បាន​បើក​បង្ហាញ​អំពី​​ស្ថានភាព​សហគ្រិន​ភាព​សម្រាប់​និស្សិត​នា​ពេល​បច្ចុប្បន្ន។ អ្នក​ស្រី​ថ្លែង​ថា ៖ «និស្សិត​គប្បី​មាន​គំ​និត​ផ្តួច​ផ្តើម​ធ្វើ​​អាជីវកម្ម​តាំង​ពី​ពេល​នេះ​ទៅ​ ស្វែង​រក​នូវ​គំនិត​ថ្មី​ពិសេស​ បើ​គំ​និត​នោះ​អាច​អនុវត្ត​ទៅ​រួច​គួរ​បន្ត​អភិវឌ្ឍ​វា​ឱ្យ​ក្លាយចេញ​​ជា​សមិទ្ធផល​នាំ​មក​ផល​ប្រ​យោជន៍​ដល់​សង្គម​ជាតិ ។»

មិត្ត​ ត្រឹង មីញ ទ្រុង ជា​សមាជិក​នៃគម្រោង​​អាជីវកម្ម​ «កាហ្វេ​-​សៀវ​ភៅ​ផ្សារ​ភ្ជាប់នឹង​​​ល្បែង​កំសាន្ត» ​ឱ្យ​ដឹង​ថា ៖ ទោះ​បី​វគ្គ​បំ​ប៉ន​ប្រព្រឹត្ត​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុន្តែ​មាន​សារ​ប្រ​យោជន៍​ខ្លាំង​ណាស់ ក្រៅ​ពី​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​វិជ្ជា​ និង​បំ​ណិន​ថ្មី និស្សិតនៅ​​​បាន​សំ​ណេះ​សំ​ណាល​ដោះ​ដូរ​បទ​ពិសោធ​ជា​ក្រុម​ បើកចេញ​នូវ​ទិដ្ឋិសម្បត្តិ​ផ្តួច​ផ្តើម​គំ​និត​​ធ្វើ​អាជីវកម្ម ។»​

លោក ផាម វ៉ាន់ បែ សៅរ៍​ នាយក​រង​នៃ​គម្រោង​ការណ៍ SME ត្រាវិញ ឱ្យ​ដឹង​ថា​ ៖ គម្រោង​ការណ៍ SME ត្រាវិញ​បង្កើត​ឡើង​ក្នុង​គោល​បំ​ណង​ឧបត្ថម្ភ​ និង​អភិវឌ្ឍ​បណ្តា​សហគ្រាស​តូច​និង​មធ្យម​នៅ​ត្រាវិញ​។ វគ្គ​បំ​ប៉ន​នេះ​មាន​វត្ថុ​បំណង​បំ​ផុស​ស្មារតី​និស្សិត​ ផ្តល់​ព័ត៌មាន​សំ​ខាន់ៗ​ជុំ​វិញ​​បញ្ហា​សហគ្រិន​ភាព។ លោក​បន្ថែម​ទៀត​ថា​ក្រោយ​វគ្គ​សិក្សា​នេះ បើ​និស្សិត​ណា​មាន​គំនិត​ផ្តួច​ផ្តើម​អាជីវកម្ម​សម​ស្រប​ជាក់​ស្តែង​ស្ថាន​ភាព​នៅ​ត្រាវិញ​ អង្គ​ភាព SME ត្រាវិញ​នឹង​ជំ​នួយ​មួយ​ភាគ​ដើម្បី​អនុវត្ត​គម្រោង​អាជីវកម្ម​នោះ​រួម​ចំ​ណែក​ជំ​រុញ​សេដ្ឋកិច្ច​ខេត្ត​រីក​ចំ​រើន​ទៅ​មុខ។

kn4

ទម្រង់​សហគ្រិន​ភាព​មួយ​ចំ​នួន​ដែល​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​អនុវត្ត​នាំ​មក​ប្រ​សិទ្ធភាព​

លោក​ ង្វៀន វ៉ាន់ វូ អាន នាយក​នៃ​មជ្ឈមណ្ឌល​សហគ្រិន​ភាព​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ឱ្យ​ដឹង​ថា តាំង​ពីឆ្នាំ​២០១៦ សាកលវិទ្យាល័យ​ត្រាវិញ​បាន​ជំ​រុញ​សកម្មភាព​ឧបត្ថម្ភ​និស្សិត​ផ្តួច​ផ្តើម​គំ​និត​ធ្វើ​អាជីវកម្ម​ និង​ផែន​ការណ៍​ជំ​រុញ​កិច្ច​ការ​ស្រាវជ្រាវ​ អនុវត្ត​ សហគ្រិនភាព​មាន​ប្រ​សិទ្ធភាព​ថែម​ទៀត។ ទម្រង់​សហគ្រិនភាព​បាន​អនុវត្ត​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​រួម​មាន ៖ ហាង​យុវជន​សហគ្រិន​ភាព ប្រព័ន្ធ​ដាំ​បន្លែ​​តាម​បែប​ជលាវប្បកម្ម ប្រព័ន្ធ​ស្រោច​ស្រព​ប្រិត​សំ​ចៃ​ទឹក​ ហាង​កាហ្វេ​និស្សិត​ សមូហភាព​និស្សិត​សហគ្រិន​ភាព​ដើម្បី​បើក​ទូលាយ​និង​​ផ្គត់​ផ្គង់​បណ្តា​សេវាកម្ម​​ផ្សេងៗ​នៅ​ក្នុង​និង​ក្រៅ​សាលា។ល។​ បណ្តា​ទម្រង់​ទាំង​នោះ​គឺ​ការ​ខិត​ខំ​ប្រឹង​ប្រែង​សម្រាប់​និស្សិត​ខិត​ជិត​ទៅ​នឹង​​គំនិតផ្តួច​ផ្តើម​​ធ្វើ​អាជីវកម្ម​និង​គ្រប់​គ្រង​អាជីវកម្ម​តាំង​ពី​ពេល​កំ​ពុង​សិក្សា។

រួម​ជា​មួយ​សកម្មភាព​នេះ​ដែរ នៅ​ព្រឹក​ថ្ងៃទី ២៦ សីហា នៅ​វិថី D5 អាហារដ្ឋាន​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ គឺ​ជា​គម្រោង​សហគ្រិន​ភាព​របស់​និស្សិត​មាន​ឈ្មោះ​ថា កាហ្វេ​មនោសញ្ចេតនា​ត្រាវិញ​បាន​បើក​និង​បម្រើ​អតិថិជន​នូវ​ប្រ​ភេទ​ភេសជ្ជៈ អាហារពេល​ព្រឹក និង​បណ្តា​អាហារ​​លក្ខណៈ​ខ្មែរ​​គ្រប់​ប្រ​ភេទផ្សេង​ទៀត​​ ។ល។

cafe tinh dat tra vinh

ហ្វិញ សាង