នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៨ សាកលវិទ្យាល័យត្រាវិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ «វប្បធម៌និងអក្សរសិល្ប៍ណាមបូក្នុងតំណាក់កាលសមាហរណកម្ម» ។ អង្គសិក្ខាសាលាមានអ្នកចូលរួមជាង ១០០នាក់ ដែលជាអ្នកស្រាវជ្រាវ អ្នកឯកទេស បេក្ខសិស្សទាំងឡាយមកពីសាកលវិទ្យាល័យ និងសាកលវិទ្យាល័យរងនានានៅក្នុងតំបន់ណាមបូ។
ក្នុងអង្គសិក្ខាសាលាមានបទអន្តរាគមចំនួន ៨ ដែលបានលើកឡើងយកមកបង្ហាញនូវរបកគំហើញជុំវិញបញ្ហាខឿនវប្បធម៌ និងអក្សរសិល្ប៍ណាមបូនាពេលបច្ចុប្បន្ន នោះក៏ជាការបង្ហាញនូវទស្សនបរានុម័ត្តទាក់ទងដល់សកម្មភាពស្រាវជ្រាវនៃអ្នកឯកទេសក្នុងរយៈពេលខាងមុខ។
ខឿនវប្បធម៌តំបន់ណាមបូទាំងមូលជាសមិទ្ធផលក្នុងដំណើរឆ្ពោះទៅអភិវឌ្ឍន៍ ដោះដូរស្រូបយកនិងកែច្នៃវប្បធម៌ពីយូរលង់នៃបណ្តាជនជាតិដែលបានរួមសុខរួមទុក្ខនៅតំបន់នោះ។ តាំងពីសតវត្សទី ១៧ ទី ១៨ ការផ្លាស់ប្តូរវប្បធម៌រវាងជនជាតិគិញ ខ្មែរ ចិន ចម្បា បានប្រព្រឹត្តទៅធម្មតានិងបន្សល់ទុកនូវសម្បត្តិវប្បធម៌ចម្រុះដល់សព្វថ្ងៃនេះ។
អ្នកស្រីបណ្ឌិត ង្វៀន ធី ហ្វេ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូថ្លែងថា៖ ដោយការរីកចម្រើនដ៏ខ្លាំងក្លានៃសង្គមបច្ចុប្បន្នហេតុដូច្នោះវិស័យវប្បធម៌និងអក្សរសិល្ប៍ណាមបូកំពុងមានការចាប់អារម្មណ៍ពីសំណាក់បញ្ញវន្ត។ សមាហរណកម្មនិងអភិវឌ្ឍវប្បធម៌ អក្សរសិល្ប៍បានទទួលស្គាល់ថាជាកត្តាសំខាន់ក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាទស្សនបរានុម័ត្តនិងវិទ្យាសាស្ត្រក្នុងអភិវឌ្ឍន៍ជាតិមួយ ជាពិសេសក្នុងបណ្តាជនជាតិភាគតិច ។
ម្យ៉ាងវិញទៀតការស្ថាបនានិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋានត្រូវតែផ្សារភ្ជាប់ជាមួយការអភិរក្ស និងអភិវឌ្ឍន៍នូវបណ្តាតម្លៃប្រពៃណីវប្បធម៌របស់ដូនតា។ បញ្ហានេះក៏បានលើកឡើងពិភាក្សាឈ្វេងយល់អំពីតថភាពពិតក៏ដូចជាដំណោះស្រាយក្នុងសិក្ខាសាលាផងដែរ។
លោក ទ្រឿង ដឹក ទ្វឹង បេក្ខជនបណ្ឌិតជំនាញវប្បធម៌វិទ្យាបានគូសបង្ហាញនូវការប្រែប្រួលវប្បធម៌ក្នុងការកសាងជនបទថ្មីនៅណាមបូនិងបញ្ហាប្រឈមមួយចំនួន។ លោកបានលើកឡើងថា នៅស្រុកមួយចំនួនបានដេញតាមសមិទ្ធផលជនបទថ្មី ក៏ប៉ុន្តែខ្វះការយកចិត្តទុកដាក់នូវអភិរក្សន៍និងលើកកម្ពស់តម្លៃវប្បធម៌នៃបណ្តាជនជាតិនៅទីនោះ ធ្វើឱ្យបាត់បង់នូវតម្លៃវប្បធម៌មួយថ្ងៃកាន់តែសាបរលាបទៅៗ ។
អ្នកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញថ្លែងថា៖ វប្បធម៌និងអក្សរសិល្ប៍ណាមបូជាប្រធានបទវិទ្យាសាស្ត្រមួយប្រៀបបានដូចអណ្តូងរ៉ែនិងមានរ៉ែជាច្រើនប្រភេតដែលមិនទាន់បានយកទៅកែច្នៃនិងប្រើប្រាស់ ។ ដើម្បីរួមចំណែកពិពិធភាព វិសេសវិសាលនៃខឿនវប្បធម៌និងអក្សរសិល្ប៍ទូទាំងប្រទេសនិយាយរួមនិងនៅណាមបូនិយាយដោយលែក បញ្ហាត្រួតពិនិត្យនិងស្រាវជ្រាវទៅលើវប្បធម៌ អក្សរសិល្ប៍ណាមបូពិតជាសំខាន់និងជាតួនាទីបន្ទាន់ក្នុងទំនោរអភិវឌ្ឍន៍និងសមាហរណកម្មនៃតំបន់ ។
អ្នកស្រីសាកលវិទ្យាធិការរងបានថ្លែងអំណរគុណដល់អ្នកស្រាវជ្រាវ អ្នកឯកទេស បេក្ខសិស្សទាំងឡាយបានចែករំលែកនិងបង្ហាញនូវរបកគំហើញនានាអំពីលទ្ធផលស្រាវជ្រាវលើវិស័យវប្បធម៌ និងអក្សរសិល្ប៍ ទន្ទឹមនឹងនោះក៏បានដាក់ចេញនូវវិធានការសម្រាប់កិច្ចការអភិវឌ្ឍនិងអភិរក្សខឿនវប្បធម៌និងអក្សរសិល្ប៍ជាតិ ៕
ហ្វិញ សាង